ភាគទី68:ក្ដីសុខ💓

2.6K 95 0
                                    

#3ឆ្នាំកន្លងផុតទៅ(កាត់ៗ😞)

បន្ទាប់ពីឆ្លងកាត់សម្លេងសើចយំរួចមកពេលនេះពន្លឺជីវិតសារជាថ្មីក៏បានកើតឡើងក្នុងឆាកជីវិតដ៏សែនរអាក់រអួលរបស់គូរស្នេហ៍មួយគូរនេះ។មកទល់ពេលនេះថេយ៍នឹងជុងហ្គុកបានឈានដល់ងារជាប្ដីប្រពន្ធតាមច្បាប់ហើយដោយមានការជ្រោមជ្រែងពីសំណាក់លោកចន គាត់បានធ្វើសន្និសិទ្ធការសែតជាសារធារណៈនឹងប្រកាសជាផ្លូវការអំពីសាវតាពិតរបស់ថេយ៍ព្រមទាំងទំនាក់ទំនងរបស់ជុងហ្គុកនឹងថេយ៍ផងដែរព្រោះវាក៏ជាបំណងរបស់គាត់ដែរក្រោយពីបានដកពិសោធន៍ជុងហ្គុកអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

+ក្នុងភូមិគ្រឹះ
<<លី លី ហា៎!កុំរត់លឿនពេកកូន>>កម្លោះតូចសាច់សរខ្ចីស្រែកប្រាប់កូនស្រីពៅដែលរត់លឿនដូចព្យុះ។នាងតូច ចន ថេយ៍លីរត់យ៉ាងលឿនទៅរកប៉ាគេដោយមិនខ្វល់ពីសំឡេងហៅរបស់នាយតូច។

<<ប៉ា ប៉ា មានអីផ្ញើរអូនទេ?>>នេះហើយជាមូលហេតុដែលធ្វើឲនាងតូចរត់លឿនយ៉ាងនេះព្រោះចង់បានរបស់ផ្ញើរពីជុងហ្គុក។

<<ប៉ាអត់មានទេ!តែ ចូវ ចូវ មានរបស់ឲកូន>>ជុងហ្គុកតបទាំងញញឹមខិលដាក់ថេយ៍មុននឹងប្រាប់ទៅកាន់កូនស្រីពៅ។

<<ចូវ ចូវ មានរបស់ឲអូនមែនទេ?>>ថេយ៍លីងាកមកសួរថេយ៍ព្រមទាំងហៅឈ្មោះដែលខ្លួនតែងតែហៅថេយ៍តាំងពីដឹងក្ដីមក។

<<មិចក៏ឲកូនហៅអូនចឹងទៀតហើយ!កូនក៏ចឹងដែរមិចក៏ហៅmommy ចឹង?>>ថេយ៍ងាកទៅថាឲប្ដីព្រមទាំងចោទសួរកូនស្រីដោយក្ដីមិនពេញចិត្ត។

<<ចុះ ឡា ឡា ហៅមិចក៏ ចូវ ចូវ មិនថាឲ?>>នាងតូចសួរទាំងអស់ចិត្តដែលថេយ៍ហាមមិនឲខ្លួនហៅឈ្មោះនេះទាំងដែលបងស្រីខ្លួនហៅបានសោះ។

<<ហាមតែទាំងពីរអ្នកនឹងតែពួកកូនទេដែលមិនស្ដាប់នោះហៅឈ្មោះស្អីមិនដឹងទេឮតែចូវ ចូវ ដូចសត្វកង្កែប>>ថេយ៍តបទាំងឈឺក្បាលមិនដឹងថាកម្មស្អីគេទេកាលមានកូនភ្លោះប្រុសដំបូងៗទាតែអឹមដោះ បើមិនបានលេងដោះគឺមិនខ្ចីដេក ចំណែកឯកូនស្រីភ្លោះនេះវិញមួយថ្ងៃៗប្រាប់មិនចេះស្ដាប់ជជីកដេញដោលសួរសព្វគ្រប់ជាពិសេសនោះគឺអារឿងហៅឈ្មោះនេះឯង គិតមើលអ្នកណាមិនឈឺក្បាលបើមួយថ្ងៃៗឮតែ ចូវ ចូវ មិនដឹងថាទៅបានឈ្មោះនឹងមកពីណាទេ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now