ភាគទី7:ព្រហើន....

1.8K 94 2
                                    

    លើងមកដល់បន្ទប់ជុងហ្គុកថេយ៍ក៏រុញទ្វាចូលឃើញថាទ្វាមិនបានចាក់សោរក៏ចូលទៅខាងក្នុងយឺតៗ
ឃើញថាបន្ទប់គេពិតជាស្អាតណាស់ការរៀបចំក៏មានរបៀបទាស់ត្រង់ថាវាអាប់ពណ៌ភាគច្រើនសុទ្ធតែពណ៌ខ្មៅនិង ប្រផេះ។

<<បន្ទប់មិនកខ្វក់ដូចដែលគាត់និយាយទេ មិចក៏ឲយើងមកសម្អាត>>ថេយ៍រអ៊ូតិចៗតែម្នាក់ឯងព្រោះគិតថាគេមិនឭតែ

<<យ៉ាងម៉េចកើតអ្នកប្រុសតូចហើយយើងប្រើបន្តិចបន្តួចមិនបានហេ៎ស>>ជុងហ្គុកដែលមិនដឹងមកពីពេលណាក៏ស្រាប់តែស្ដីឲថេហ្យុងទាំងទឹកមុខមិនពេញចិត្ត

<<មិនមែនចឹងទេបងប្រុស គឺថា បន្ទប់បងប្រុសស្អាតស្រាប់ហើយមិនបាច់សម្អាតក៏បានដែរ>>ថេហ្យុងឆ្លើយទាំងមិនមើលមុខគេគិតតែសម្លឹងមើលចុងជើងខ្លួនឯង

<<.......>>ជុងហ្គុកមិនតបក៏ដើរទៅអង្គុយនៅយ៉មុខផ្ទះហាលពន្លឺព្រះអាទិត្យបាត់

ថេហ្យុងក៏ចាប់ផ្ដើមធ្វើការងារខ្លួនយកអំបោសស្លាបសត្វបោសតាមគ្រឿងលម្អរ ប្រមូលកម្រាលពូកចាស់ ស្រោម ខ្នើយដាក់ក្នុងកន្រកប្រឡាក់ បន្ទាប់ក៏យក ស្រោមខ្នើយនិងកម្រាលពូកដែលមានក្នុងទូរស្រាប់មកប្ដូរ
គេធ្វើវាដោយយកចិត្តទុកដាក់ ដោយមិនដឹងថាមានខ្សែភ្នែកមួយគូរចាំមើលគេគ្រប់សកម្មភាព។

គេពិនិត្យមើលថេយ៍តាំងពីក្បាលដល់ចុងជើង ត្រគាករីកសាយមូលក្លំ សក់ពណ៌ទង់ដែងរលោងស្រិល ច្រមុះស្រួចស្លេមសមនិងមុខ គ្រាប់ភ្នែកស្របដោយរោមភ្នែកក្រាស់ខ្មឹក បបូរមាត់ស្ដើងដូចស្លឹកស្រូវ
សមតែគេលេបត្របាក់បៀមទុកនៅក្នុងមាត់ទើបត្រូវ គេអត់និងឆ្ងល់មិនបានថាប៉ាគេចិញ្ចឹមក្មេងនេះរបៀបម៉េចបានជាគេមិនដូចក្មេងប្រុសដទៃចឹង។
ស្របនិងការគិតវង្វេងវង្វាន់ដូចមនុស្សដើរតាមភ្លើងស្តុប ក៏ត្រូវបានកាត់ផ្ដាច់ដោយសម្លេងស្រួយស្រេស

<<បងប្រុសរួចរាល់ហើយ មានអ្វីអោយខ្ញុំធ្វើបន្ថែមទៀតទេ>>ថេហ្យុង ធ្វើជាសួរយកគួរការពិតមិនចង់នៅជិតបងប្រុសសូម្បីបន្តិច

ជុងហ្គុកក៏ដើរមកជិតរួចនិយាយ
<<ចេះធ្វើកិច្ចការបែបនេះដែរហេ៎ស ហឹស យើងស្មានថាចេះតែចាយលុយប៉ាយើងទេ>>គេនិយាយដោយញញឹមសមចិត្តពេលឃើញអាល្អិតមិនហ៊ានតមាត់ជាមួយគេ

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now