ភាគទី47:បញ្ហាត្រូវបានដោះស្រាយ!

1.6K 116 10
                                    

<<លោកប៉ាប្រាប់បានទេថាគាត់នៅឯណា?ឬ..ឬមួយគាត់ចាកចេញហើយ?គាត់ចាកចេញហើយមែនទេលោកប៉ា អ្ហឹកៗៗ គាត់ចាកចេញហើយមែនទេ?>>សំនួនផ្ទួនៗគ្នាចោទសួរទៅលោកចនដោយទឹកភ្នែកឥតដាច់វាកាន់តែឈឺចាប់រាប់លានដងពេលដឹងថាខ្លួនក៏មានប៉ាម៉ាក់បង្កើតដូចក្មេងដទៃដែរ គ្រាន់តែគាត់ប្រហែលជាចាកចេញទៅហើយ ការពិតតាំងពីដើមមកខ្លួនមិនបានត្រូវគាត់បោះបង់ទេ។

<<ថេយ៍ស្ដាប់ប៉ាណា៎កូន!ប៉ាម៉ាក់របស់កូនពួកគេទទួលបានភាពស្ងប់សុខហើយកូនត្រូវតែរឹងមាំឡើងការពិតទៅប៉ាមានបំណងប្រាប់ថេយ៍តាំងពីយូរមកហើយតែប៉ារងចាំឲថេយ៍ដឹងក្ដីសិនហើយពេលនេះវាជាពេលវេលាដ៏សាកសមបំផុតសម្រាប់ឲកូនកសាងជីវិតថ្មីដោយគ្មានការសង្ស័យ ឬតូចចិត្តទៀតឡើយ>>លោកចនអង្អែលស្មាររបស់ថេយ៍ថ្មមៗដើម្បីជាការលួងលោមចិត្តដល់គេអារម្មណ៍គាត់ពេលនេះក៏មិនសូវល្អដែរឲតែរំលឹកដល់សោតនាដកម្មនៅថ្ងៃនោះ។

<<អ្ហឹកៗ~~~ប៉ាកូនចង់ទៅគោរពវិញ្ញាណខ័ណគាត់ម្ដង!កូនចង់ឃើញមុខគាត់ណាស់>>អារម្មណ៍ត្រេកអរដែលដឹងថាខ្លួនមិនត្រូវបានឪពុកម្ដាយបោះបង់នឹងអារម្មណ៍ដែលដឹងថាគាត់លាចាកលោកហើយវាកំពុងតែដើរទន្ទឹមគ្នាបង្កើតបានជាទឹកភ្នែកដែលស្រក់មកមិនចេះហត់នឿយព្រោះតែសេចក្ដីស្រឡាញ់និងការនឹករលឹកចង់ឃើញមុខរបស់ពួកគាត់ទាំងពីរ
មួយជីវិតនេះកុំថាឡើយតែបានឃើញមុខពួកគាត់សូម្បីរូបថតមួយសន្លឹកក៏គេគ្មានវានៅជាប់នឹងខ្លួនដែរបើគិតឲសព្វៗទៅគួរឲអនិច្ចាណាស់។

<<កូនកុំបារម្ភអីប៉ានឹងរៀបចំឲកូនបានឃើញនឹងស្គាល់ពីកន្លែងពួកគេសម្រាក!ប៉ាចាត់ចែងរួចរាល់ហើយថ្ងៃរៀបការរបស់កូនក៏ជិតមកដល់ដែរពេលនោះកូននឹងអាចទៅមើលថែរពួកគេបានហើយ>>

<<លោកប៉ានិយាយជាការពិតហេ៎ស?>>ថេយ៍សួរទាំងញញឹមស្របដោយតំណក់ទឹកភ្នែកស្រក់មិនដាច់ពីគ្នា

<<ប៉ានិយាយសុទ្ធតែជាការពិតប៉ាបានរៀបចំផ្ទះនៅអាមេរិករួចរាល់ហើយវាមិនឆ្ងាយពីទីតាំងរបស់ប៉ាម៉ាក់កូនទេ>>លោកចន

<<អរគុណលោកប៉ាហើយដែលតែងតែបំពេញបំណងរបស់កូនរហូតមក!កូនស្រឡាញ់លោកប៉ា>>ថេយ៍យំអោបលោកចនជាប់ទ្រហ៊ោយំខ្លាំងៗព្រមទាំងនិយាយរៀបរាប់ពីក្ដីស្រឡាញ់គាត់ដែលធ្វើល្អចំពោះគេ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Wo Geschichten leben. Entdecke jetzt