ភាគទី66+67:🔞

2.9K 113 5
                                    

<<យ៉ាប់ណាស់អានេះវើយចរចារគ្នាមិនទាន់ត្រូវផងក៏យកកូនមកទុកនឹងយើងយ៉ាប់មែន>>លោកចនឈរសម្លឹងមើលចៅទាំងពីរដែលគេងលក់ទាំងហួសចិត្តខំសរសើរថាចាសតចិត្តចាស់គំនិតជាងមុនមិនបានមួយម៉ោងផងក៏ចេញចរិកយ៉ាប់មកទៀតបាត់ទៅហើយមិនដឹងគិតខុសរឺត្រូវទេម្ដងនេះ។

+ក្នុងបន្ទប់

ចំណែកឯជុងហ្គុកយើងឯណេះវិញកំពុងតែរៀបរឹករៀបពាថាគួរធ្វើបែបណាពេលចូលទៅក្នុងបន្ទប់។

<<បើថាដើរចូលទៅហើយអោបថើបគេភ្លាមដូចវាមិនសូវសម>>ជុងហ្គុកដើរចុះដើរឡើងខាំក្រចកដៃពិចារណារកវិធីចូលក្នុងបន្ទប់តែគិតមិនចេញទាល់តែសោះថាគួរធ្វើមិច។

<<បើចាំដល់យប់ជ្រៅចាំចូលទៅដូចរាល់លើកវាហួសហេតុពេកបែកគ្នាជាងពីរឆ្នាំហើយប្រើស្ទាយដដែលៗគេមិចនឹងអាចចាប់អារម្មណ៍!>>កម្លោះសង្ហារដើរចុះដើរឡើងដូចមនុស្សសតិមិនសូវល្អបើមើលតាមកាយវិការនិយាយស្ដីម្នាក់ឯងរបស់គេ។

<<ប្រាប់ថាយ៉ាងមិចល្អណ៎?>>

<<...>>

<<បងមកសុំកូនស្រីឲលោកប៉ា!!>>ជុងហ្គុកខំធ្វើទឹកមុខឲស៊ីគ្នាទៅនឹងបារ៉ូលរួចព្យាយាមនិយាយ។

<<តែ..ចុះបើគេមិនព្រមនិយាយជាមួយ!!ហឺយ!!តាំងចិត្តធ្វើមនុស្សត្រឹមត្រូវពិបាកណាស់ទាល់តែចូលទៅដល់ហែកខោអាវខ្វោកទើបស្រួល>>ជុងហ្គុកធ្វើមុខសូញសាញមុននឹងសម្រេចចិត្តបើទ្វារថ្នមៗចូលក្នុងបន្ទប់ថេយ៍បានសម្រេចជាលើកទី2។

ចូលមកដល់ក៏ឃើញថាថេយ៍មិនទាន់ចេញពីបន្ទប់ទឹកក្នុងចិត្តក៏លួចធូរទ្រូងបន្តិច គេមិនដឹងថាខ្លួនឯងកើតអ្វីទេបំណងចង់ឃើញមុខថេយ៍តែដល់តែបានចូលមកក្នុងបែរជាភ័យញាប់ញ័រស្ទើរតែលួសព្រលឹងទៅវិញ។ឈរសម្លឹងមើលបរិវេនបន្ទប់សុខៗក៏ស្រាប់តែលឺសម្លេងបើកទ្វារភ្លេតធ្វើឲជុងហ្គុកស្លេកបបូរមាត់មួយរំពេចន៍។

<<នែ៎លោកឆ្គួតទេឬ?អ្នកណាឲលោកដើរចូលបន្ទប់អ្នកដទៃផ្ដេសផ្ដាសបែបនេះហាស៎~??>>ថេយ៍បើកទ្វារមកភ្លាមស្ទើរតែទន់ជង្គង់ដួលពេលបានឃើញប្រុសចាស់អាយុជាងសាមសិបឈរក្នុងបន្ទប់ខ្លួនតែក៏មិនភ្លេចពាក្យជេរយ៉ាងឆ្ងាញ់ទៅកាន់ជុងហ្គុកដែរ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Waar verhalen tot leven komen. Ontdek het nu