ភាគទី8: ប្លែក?

1.8K 91 5
                                    

    
Skip
  ក្នុងក្លឹបមួយកន្លែងដែលនៅកណ្ដាលទីក្រុងសេអ៊ូលមានឈ្មោះថា the Sweet night ដែលប្រមូលផ្ដុំទៅដោយអ្នកមានលំដាប់អភិជនដែលក្នុងនោះក៏មានកម្លោះសង្ហា ចន ជុងហ្គុកផងដែរ។
<<ថ្ងៃនេះអារម្មណ៌ល្អម្លេះមានរឿងអីហេ៎ស>>យ៉ុនហ្គី

<<គ្មានស្អីទេដូចតែរាល់ដងនឹង>>ជុងហ្គុកតបទាំងលើកស្រាអកដោយមិនខ្វល់ពីសម្ដីយ៉ុនហ្គី

<<គ្មានស្អីយ៉ាងមិចញញឹមដូចក្មេងបែកកាវហើយនៅថាគ្មានទៀត>>ហូសុកដែលអោបអូនៗដែលនៅអមសងខាងក៏ឆ្លើយតបជំនួស

<<.....>>ជុងហ្គុកមិនតបហាក់មិនខ្វល់ពីសម្ដីអ្នកទាំងពីរព្រោះខួរក្បាលនឹកតែបបូរមាត់កូនដង្កូវមួយក្បាលដែលខ្លួនបានភ្លក់កាលពីព្រឹកមិញមិនគួរណាគេឆាប់ប្រលែងវិញសោះមិនទាន់បានខាំអាមួយគូរនៅក្នុងអាវនោះសោះគង់តែមានថ្ងៃណាមួយគេគ្រញិចទាល់តែបែកខ្ទិះទេបើហ៊ានតែព្រហើនជាមួយគេនោះចាំតែមើលទៅ។គិតហើយក៏ញញឹមចេញមកក្រៅដូចជាមនុស្សមិនប្រក្រតី

<<អាយ៉ុន យើងថាអាជុងវាមិនស្រួលខ្លួនខ្លាំងហើយ បើកបន្ទប់ឲវាមួយទៅ>>

<<វាមិនអីទេតិចទៀតលែងអីហើយតែយើងមើលទៅឯងដូចជាមិនស្រួលហើយ>>

<<យើងធម្មតាតើ>>

<<អឺ ធម្មតា តែមិនធម្មតា មើលទៅក្រោយទៅ>>យ៉ុនហ្គីនិយាយរួចក៏បួចមាត់ប្រាប់
ហូសុកក៏ងាកទៅក្រោយស្រាប់តែឃើញស្រីដែលគេធ្លាប់ញ៉ែ មិនមួយ ក៏មិនមែនពីរ គឺមកម្ដងបីនាក់ដើរឆ្លេរឆ្លាពេញតែនេះចេះ សំណាងដែលពួកនាងមិនស្គាល់គ្នាកុំអីផ្អើលក្លឹបនេះមិនខានព្រោះពួកនាង ឆ្នេះមិនលេង។

<<យើងទៅមុនហើយអាយ៉ុន អាជុង>>ហូសុកនិយាយរួចក៏គេចខ្លួនទៅបាត់។

<<អឺ អឺ សុខសប្បាយអាម៉ាក>> ជុងហ្គុក និង យ៉ុនហ្គី និយាយទាំងអស់សំណើច

<<យើងគិតទៅសិនហើយ នេះក៏យប់ណាស់ហើយដែរ>>

<<យប់ស្អីម៉ោងដប់ជាង?រាល់ដងមិនមែនម៉ោងដប់ពីរជាងទេ?>>យ៉ុនហ្គីសួរទាំងញញឹមឌឺ

<<កុំញោះយើង លាសិនហើយអាខ្មោចស្លេក>>ជុងហ្គុកនិយាយរួចក៏ងើបទៅបាត់គ្មានអារម្មណ៌នៅសប្បាយជាមួយពួកស្រីដើមទ្រូងធំនៅទីនេះសោះខុសពីរាល់លើក

#ភូមិគ្រិះ

មកដល់ភូមិគ្រិះក៏ចូលមកងូតទឹកផ្លាស់សម្លៀកបំពាក់និងពិនិត្យទិន្នន័យតិចតួចដែលជេ ផ្ញើរមកឲគេ។
ងាកមកមើលថេយ៍វិញក្រោយពីកើតរឿងព្រឹកមិញមកគេគិតពីយំតូចចិត្តដែលបងប្រុសមើលងាយទោះពីមុនបងប្រុសមិនចូលចិត្តគេយ៉ាងណាក៏ដោយ ក៏គេតែងតែគោរពស្រឡាញ់គាត់ ទោះដឹងថាគាត់មិនដែលចាត់ទុកខ្លួនជាប្អូន ក៏នៅតែមិនដែលខឹងស្អប់តែទង្វើរថ្ងៃនេះវាធ្វើឲគេដឹងថាបងប្រុសមិនដែលមានចិត្តមេត្តាចំពោះគេឡើយ។
អារម្មណ៍ពេលនេះទាំងរងាទាំងឯការ ត្បិតលោកប៉ាក៏មិនដឹងពេលណាត្រឡប់មកវិញ។
តាំងតែពីតូចមកត្បិតថាខ្លួនរស់នៅស្រួល បាយ ទឹកមិនខ្វះក៏ពិតមែនប៉ុន្តែក្នុងចិត្តមិនដែលរីករាយឡើយរស់នៅមានទ្រនំសុខស្រួលតែខ្វះសេចក្ដីស្រឡាញ់ ប៉ាតែងមានធុរៈចេញទៅក្រៅ ពេលខ្លះបាត់មួយអាទិត្យពេញ គេត្រូវញាំបាយម្នាក់ឯងមករហូត។ពេលឈឺថ្កាត់ម្ដងៗមានតែម៉ែដោះជាអ្នកមើលថែ យប់ខ្លះសុខចិត្តដេកឈឺតែម្នាក់ឯងព្រោះតែមិនចង់រំខានគាត់។ក្នុងចិត្តក៏លួចត្រេកអរម្ដងម្កាលពេលឮថាបងប្រុសត្រឡប់មកពីក្រៅប្រទេសវិញ រំពឹងថាបងប្រុសឈប់ស្អប់ខ្លួនដូចពីមុន តែក្ដីរំពឹងរមែងខកបំណង ព្រោះមិនត្រឹមតែឯកាទេគឺ ត្រូវបងប្រុសប្រមាថមើលងាយខ្លួនថែមទៀត។
គិតដល់រឿងពីមុនពេលណាធ្វើឲទឹកភ្នែកដែលរៀបនិងស្ងួតហើយក៏ត្រូវហូរមកម្ដងហើយម្ដងទៀតយំរហូតដល់គេងលក់ដោយមិនមានបាយមួយគ្រាប់ចូលពោះ។

#ពេលព្រឹក

ដូចតែរាល់លើកថេហ្យុងក្រោយពីជួយរៀបចំអាហាររួចរាល់ហើយក៏រៀបចំទៅរៀនតែថ្ងៃនេះចម្លែកត្រង់ថា។

<<សួស្ដីក្មេងតូច>>

??????

[អ្នកណាគេណ៎]

Tobe continues ♨️
  

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now