ភាគទី32:នឹកប្រពន្ធ

1.8K 83 7
                                    

<<សុំទោសបងប្រុសខ្ញុំសុំទទួលទូរស័ព្ទសិន>>

<<តាមសម្រួលចុះ>>

+in call

<<ថេយ៍នៅឯណាបងមករកនៅផ្ទះហើយតែអត់ឃើញថេយ៍>>ហូសុក

<<ខ្ញុំមិនបាននៅផ្ទះទេបងប្រុស>>

<<ថេយ៍នៅឯណាចាំបងទៅយក>>

<<មិនអីទេបងប្រុសខ្ញុំជិតទៅវិញហើយ>>
<<បងចាំថេយ៍នៅផ្ទះ>>

<<ប៉ុណ្ណឹងសិនចុះតិចទៀតបានខ្ញុំត្រឡប់ទៅវិញ>>

<<បាទ!ឆាប់ត្រឡប់មកវិញណា៎បងមានអីឲថេយ៍>>

តឺត តឺត

<<អ្នកណាខលមកនឹងថេយ៍>>

<<បងប្រុសហូសុក គាត់ចាំនៅផ្ទះខ្ញុំគិតថាយើងគួរតែត្រឡប់ទៅវិញទៅម្យ៉ាងនេះក៏រៀងយប់ហើយដែរ>>ថេយ៍និយាយបណ្ដើររៀបចំការបូបបណ្ដើរថែមទាំងយកកាកសំណល់តិចតួចដាក់ក្នុងធុងសំរាម

<<ឈប់សិនថេយ៍>>

<<បងមានការអីហេ៎ស>>

<<បិតភ្នែកបន្តិចបងមានរបស់ឲ>>ថេយ៍ស្ងៀមបន្តិចមុននិងបិតភ្នែកតាម

<<សឺត>>អាន់ដ្រេយ៍ឱនថើបថ្ងាស់ថេយ៍មួយដង្ហើមមុននិងស្រដី

<<បងស្រឡាញ់ថេយ៍>>
ថេយ៍បើកភ្នែកមកវិញទាំងភាំងនិងទង្វើគេមិចសុខៗគេស្រាប់តែថើបខ្លួននៅមានសារភាពត្រង់ៗទៀត ថ្ពាល់ទាំងគូរចាប់ផ្ដើមឡើងក្រហមព្រោះតែអៀននិងទង្វើររបស់គេ។

<<ខ្ញុំគិតថាយើងគួរតែផ្ទះហើយ>>ថាចប់ថេយ៍ក៏ដើរសម្ដៅទៅរកឡានបាត់យ៉ាងលឿនទុកឲអាន់ដ្រេយ៍ឈរស្ទាបមាត់តែម្នាក់ឯងទាំងញញឹមមានក្ដីសុខ។

នៅតាមផ្លូវត្រឡប់មកវិញម្នាក់ៗហាក់ស្ងប់ស្ងាត់រៀងខ្លួនតែអាន់ដ្រេយ៍ចេះតែលួចសម្លឹងថេយ៍ម្ដងម្កាលតាមរយៈកន្ទុយភ្នែក ទីបំផុតឡានក៏បានមកឈប់និងមុខភូមិគ្រិះ

<<អរគុណបងប្រុសហើយសម្រាប់ថ្ងៃនេះ>>ថេយ៍និយាយអរគុណទៅកាន់អាន់ដ្រេយ៍បម្រុងនិងបើកទ្វាចេញតែអាន់ដ្រេយ៍ស្រាប់តែចាប់ដៃថេយ៍ជាប់រួចឱនមុខទៅរកថេយ៍ដើម្បីដោះខ្សែរក្រវ៉ាត់ តែកាយវិការនេះបើមើលមកពីចម្ងាយវាហាក់ដូចជាពួកគេទាំងពីរនាក់ថើបគ្នាយ៉ាងអញ្ជឹង

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now