ភាគទី21+22:ស្រឡាញ់វាមែនទេ?

1.9K 101 7
                                    

[ដាក់ឲពីរភាគហា៎ជួយcmtគេផង]

#ភូមិគ្រិះ ចន

ឡានមួយគ្រឿងបានបោលចូលក្នុងភូមិគ្រិះយ៉ាងលឿនស្លេវដូចជាពួកក្មេងពាលតែវាក៏មិនបានបង្ករជាភាពភ្ញាក់ផ្អើលដល់អ្នកបម្រើនៅក្នុងភូមិគ្រិះដែរ។ចុះពីលើឡានភ្លាមជុងហ្គុករុញទ្វាឡានបិតមួយទំហឹងរួចដើរយ៉ាងញ៉ាប់ស្អេកទៅកាន់បន្ទប់ដើម្បីចាត់ចែងរឿងខ្លះ

+ក្នុងបន្ទប់

<<អាជេ!ជួយរកទីតាំងសណ្ឋាគារដែលប៉ាយើងកំពុងស្នាក់នៅ តើគាត់ធ្វើមូលនិធិនៅម្ដុំណា ផ្ញើរទីតាំងឲយើងអីឡូវនេះបន្តិចទៀតជួបគ្នានៅកន្លែងដដែល>>និយាយចប់ជុងហ្គុកក៏ទាញយកកូនវ៉ាលីដាក់ខោអាវពីរបីកំផ្លេដាក់ចូលរួចក្នុងកូនវ៉ាលីរួចក៏ទាញសោរឡានចេញដំណើរទៅកន្លែងដែរណាត់គ្នាជាមួយជេ បន្ទាប់ពីបើកឡានដោយមិនខ្វល់ពីគេឯងចុចស៊ីផ្លេពេញផ្លូវពេលនេះជុងហ្គុកក៏បានមកដល់ទីតាំងដែលគេណាត់គ្នាជាមួយជេ មកដល់ភ្លាមក៏ឃើញឡាន ជេ មកដល់មុនបាត់ទៅហើយទាំងដែរជុងហ្គុកបើកឡានលឿនដូចជាហោះទៅហើយនោះ ទង្វើរនេះធ្វើឲយើងកាន់តែច្បាស់ក្នុងចិត្តហើយថាកូនចៅគេក៏មិនសូវខុសគ្នាពីចៅហ្វាយប៉ុន្មានដែរ។

ជុងហ្គុកឈប់ឡានក្បែរជេបន្តិចរួចក៏ចុចបើក lockទ្វារដើម្បីឲជេបានចូលមកក្នុង

<<ពត៌មានបានមកហើយចៅហ្វាយ លោកម្ចាស់ស្នានៅសណ្ឋាគារ Yeok Uem ខេត្តដេហ្គូឮដំណឹងមកថាព្រឹកនេះនិងចូលរួមក្នុងមូលនិធិជាមួយនឹងចៅហ្វាយខេត្តនិងពេលល្ងាចមានកម្មវិធីជប់លៀងខួបកំណើតរបស់ភរិយ៉ាលោកវីលៀមគឺអ្នកស្រីឡានីបាទ>>ពិតជាមានទឹកដៃល្អមិនខុសពីគេសរសើរមែន ឆយ គីនជេ អាចសើបពត៌មានបានយ៉ាងលឿនដោយមិនចាំបាច់ចំណាយពេលយូរអ្វីដែលកាន់តែងាយស្រួលសម្រាប់ការសើបនោះគឺលោកចនជាបុគ្គលល្បីទោះទៅដល់ទីណាក៏មានអ្នកថតបង្ហោះអួតតាមបណ្ដាញសង្គមដែរ។

<<ល្អទៅដេហ្គូអីឡូវនេះ>>ក្រោយពីទទួលបញ្ជាពីជុងហ្គុករួច ជេក៏ដូរកន្លែងធ្វើជាសូហ្វ័រម្ដង។តាមផ្លូវធ្វើដំណើរជុងហ្គុកចេះតែឆ្ងល់និងខ្លួនឯងថាមិចក៏សុខៗឲអារម្មណ៍មួយឆាវអាចបញ្ជាបានទាំងដែលពីមុនគេមិនមែនជាមនុស្សបែបនេះទេ បើថាធ្វើអ្វីមួយវិញគឺតែងតែមានគម្រោងមានគោលដៅមានប្រយោជ៍ចំពោះគេទើបគេធ្វើ តែអីឡូវនេះវាផ្ទុយស្រឡះ ចិត្តគេក្ដៅរកថាមិនត្រូវឲតែនរណានិយាយប៉ះឈ្មោះរបស់ថេយ៍ នៅមិនសុខមួយរំពេចពេលដឹងថាគេនៅក្បែអ្នកផ្សេងមិនថាប្រុសរឺស្រីគឺក្នុងខ្លួនគេក្ដៅដូចរលាកភ្លើង ក្នុងចិត្តមិនចង់ឲគេក្បែរអ្នកណា ចង់ឲគេជារបស់ខ្លួនតែម្នាក់
ជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់គេ អ្នកណាក៏មិនអាចប៉ះទោះសរសើរក្នុងន័យអីក៏ដោយក៏គេមិនចូលចិត្តដែរព្រោះគេដឹងថាប្រុសផ្សេងក៏ដូចគេដែរគឺមានតម្រូវការខ្ពស់ក្នុងចំណង់តែគេខុសពីប្រុសផ្សេងត្រង់ថាតាំងពីបានខ្លួនថេយ៍ហើយគ្មានអារម្មណ៍ត្រូវការជាមួយស្រីផ្សេងឡើយ ប៉ុន្តែពេលនៅជាមួយថេយ៍គ្រាន់តែឃើញ មុខគេ បាននៅជិតគេបន្តិចចិត្តកើតមានចំណង់ចង់ភ្លាមៗទោះពេលខ្លះចង់ទប់កុំឲគេមើលមកថាខ្លួនល្មោភកាមក៏ដោយ។ក្រោយពីគិតថយចុះថយឡើងតែយកជាប្រយោជ៍មិនបានជុងហ្គុកក៏សម្រេចចិត្តឈប់គិតអ្វីទាំងអស់គ្រប់យ៉ាងដែលនៅលើខ្លួនថេយ៍គឺជារបស់គេទាំងអស់គ្មានករណីលើកលែងព្រោះគេជាអ្នកយកបានមុន។ការធ្វើដំណើរប្រព្រឹត្តទៅយ៉ាងយូរទីបំផុតក៏បានមកដល់ដូចបំណងដែលប៉ងទុកជុងហ្គុកនៅក្នុងឡានដដែលមិនបានចុះទៅណាឡើយតែគេបានឲជេបើកបន្ទប់មួយដោយប្រើឈ្មោះគេនិងជម្រិតបុគ្គលិកឲរកបន្ទប់ថេយ៍រួចយកកាតបន្ទប់ថេយ៍មកឲគេចំណែកឯបន្ទប់ដែលគេបើកសម្រាប់ស្នាក់នៅគេប្រគល់ឲជេគេងហើយមិចបាច់ឆ្ងល់ថាគេទៅណា។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Wo Geschichten leben. Entdecke jetzt