ភាគទី31:រំជើបរំជួល!!

1.6K 76 2
                                    

   <<លោកប៉ាចង់សាកល្បងនិងភាពអត់ធ្មត់របស់ខ្ញុំផងហេ៎ស! បានខ្ញុំនិងឲប៉ាស្គាល់ថា ចន ជុងហ្គុកវាពាលដល់កម្រិតណា>>ជុងហ្គុកនិយាយទាំងកំណាចភ្នែកក្រហមដូចជាបិសាចនៅក្នុងខ្លួនក្ដៅស្ទើរឆេះ ខឹងរាលដាលដល់ឪពុកដែលធ្វើឲខ្លួនខ្នាស់ចិត្ត ហើយក៏ខឹងនិងអាម្នាក់នោះដែលវាហ៊ានមកក្បែរមនុស្សរបស់គេ។

<<អាជេ!យើងមានការងារថ្មីឲឯងធ្វើ>>

..................

<<បាទចៅហ្វាយទុកចិត្តចុះខ្ញុំរៀបចំឲល្អ>>

តឺត តឺត

ក្រោយពីដាក់ទូរស័ព្ទចុះរួចជុងហ្គុកញញឹមទាំងកំណាចគេហាក់មានទំនុកចិត្តថាគេនិងឈ្នះ

<<ធានាថាការដូនេះឯងនិងពេញចិត្តយើងចង់ឲឯងថាការដែរចង់បានរបស់គេវាមានរសជាតិល្វីងជូរចត់យ៉ាងណាខ្លះ>>

#back tae & Andrew

តាមផ្លូវសារធារណៈមួយកន្លែងយើងសង្កេតឃើញថាមិនសូវមានមនុស្សច្រើនប៉ុន្មានទេព្រោះជាពេលយប់ភាគច្រើនមានតែគូរស្នេហ៍ដែលដើរកាន់ដៃគ្នាតាមដងផ្លូវយ៉ាងផ្អែមល្ហែមក្នុងនោះក៏មានថេយ៍និងអាន់ដ្រេយ៍ដែលអង្គុយញាំនំដំឡូងដុតនៅលើបង់សារធារណៈផងដែរ។

<<ថេយ៍បងមានរឿងចង់និយាយជាមួយថេយ៍>>អាន់ដ្រេយ៍ដែលគិតតែឈ្ងោកមុខជាយូរមកហើយក៏ក្លាហាននិយាយត្រង់ៗចំពោះថេយ៍ដោយលែងលាក់លាមតទៅទៀតព្រោះតែភាពតោះតើយរបស់ថេយ៍

<<លោកមានការអីហេ៎ស>>ថេយ៍ដែលញាំដំឡូងសុខៗក៏ងាកមកចាប់អារម្មណ៍និងមនុស្សដែលស្ងាត់មាត់កន្លះថ្ងៃហើយតាំងពីចេញពីផ្ទះគេរហូតមកដល់ទីនេះតែសុខៗក៏ស្រាប់តែមានរឿងចង់និយាយជាមួយខ្លួន

<<បងមិនដឹងថាហេតុអីបានជាថេយ៍មិនពេញចិត្តបងទេ តែបងគ្រាន់តែចង់ប្រាប់ថេយ៍ថាបងពេញចិត្តថេយ៍ បើថេយ៍មិនចូលចិត្តបងត្រង់ណាអាចប្រាប់បងត្រង់ៗបានកុំធ្វើដូចជាបងជាមនុស្សរំខានថេយ៍អី!បានទេ?>>អាន់ដ្រេយ៍និយាយដោយសម្លឹងមើលភ្នែកថេយ៍ចំហាក់បីដូចជាចង់បង្ហាញការឈឺចាប់ឲថេយ៍បានដឹងថាខ្លួននពិតជាឈឺចាប់ពេលដែរថេយ៍ធ្វើដូចជាគេត្រឹមជាមនុស្សគ្មានរូបរាង។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now