ភាគទី20:គេជារបស់យើង...

1.9K 93 6
                                    

អ្នកដែលរត់ចេញមកទាំងត្រដាបត្រដួសអម្បិញមិញឃើញថាអីឡូវនេះកំពុងឈរបង្ហូរទឹកភ្នែកឥតឈប់ក្បែរបង្អួចគេពិតជានឹកបងប្រុសម្នាក់នោះណាស់បងប្រុសដែលតែងតែចាំស្ដាប់រឿងឥតប្រយោជ៍របស់គេ តែងតែចង់ដឹងគ្រប់យ៉ាងដែលទាក់ទងនិងគេទាំងដែលមានមនុស្សជាច្រើនដែលមិនចាប់អារម្មណ៍និងវត្តមានរបស់គេ  ខុសអីតែប្រុសម្នាក់នោះតែងតែមកលេងជាមួយគេទាំងដែលគេជាក្មេងដែលត្រូវសង្គមនេះបោះបង់ចោល ជាក្មេងដែលម្ដាយឪពុកបោះបង់ចោលឲមកជ្រកកោននិងផ្ទះអ្នកដដៃគិតរឿងអតីតកាលពេលណាតែងតែសួរខ្លួនឯងមករហូតថាហេតុអីក៏ខ្លួនមិនមានសំណាងដូចជាអ្នកដទៃអញ្ជឹង អ្នកខ្លះគេកើតមកក្រមែនតែគេមានពុក មានម៉ែ មានបងប្អូនមានមិត្តភក្តិមានមនុស្សជាច្រើនដែលនៅជុំវិញខ្លួនចាំជ្រោមជ្រែងចាំលើកទឹកចិត្តចាំផ្ដល់យោបល់ ខុសអីតែគេមិត្តក៏គ្មានមនុស្សដែលធ្លាប់តែចាំលើកទឹកចិត្តក៏ចាកចេញទៅដោយមិនលាដាច់ធម៌មេត្តាដល់ថ្នាក់ឲគេក្លាយជាក្មេងដែលរស់ខ្វះក្ដីស្រឡាញ់សូម្បីតែឪពុកក៏ត្រូវទៅដណ្ដើមយកឪពុកអ្នកដទៃមកធ្វើជាឪពុកខ្លួនឯងដែរ រឿងដែលឈឺចាប់បំផុតនៅក្នុងឆាកជីវិតដ៏អាក្រក់មួយនេះនោះគឺ ខំចាត់ទុកគេជាបងប្រុសគោរពគេដូចជាអ្នកមានគុណតែគេបែរជាចាត់ទុកយើងវិញត្រឹមជាសត្វចិញ្ចឹមដែលចាំតោងទាមគេមើលងាយប្រមាថសព្វគ្រប់បែបយ៉ាងឲតែគេទាស់ចិត្ត ជាតិនេះអ្នកដែរស្រឡាញ់ការពារចន ថេហ្យុងប្រហែលជាមានតែលោក ចន ម្នាក់ប៉ុណ្ណោះប៉ុន្តែថ្វីត្បិតថាមានលោកចនចាំទំនុកបម្រុងមែនតែយើងជាកូនចិញ្ចឹមចេះតែភ័យខ្លាចមករហូតថាគាត់និងលែងស្រលាញ់លែងអាណិតលែងទំនុកបម្រុងតទៅទៀត ពេលខ្លះក៏គេងយំព្រោះតែត្រូវជុងហ្គុកធ្វើបាបស្ដីថាឲទាំងខ្លួនមិនបានធ្វើខុសជីវិតពិតនឹងអ្វីដែលអ្នកដទៃមើលមកវាមិនដូចគេគ្នាទេ ក្រោយពីគិតដល់រឿងដ៏ឈឺចាប់និងគួរឲសង្វេគរបស់ខ្លួនមក ថេយ៍ក៏ទម្លាក់ខ្លួនគេងលើពូកទាំងមិនបានងូតទឹក គេងទឹកបៀមរឿងឈឺចាប់ជាច្រើនលាក់ទុកក្នុងចិត្តគេងដើម្បីធ្វើឲខ្លួនឯងបានសម្រាកខួរក្បាលឈប់គិតពីអ្វីគ្រប់យ៉ាងដែលខ្លួនកំពុងតែជួប ហើយមួយសន្ទុះក្រោយមកគេក៏គេងលក់ពិតមែនលក់ទាំងទឹកភ្នែកជោគភ្នាល់ទាំងសងខាង ត្របកភ្នែកហើមតិចៗដោយសារតែយំយូរពេក តែមិនថ្វីទេវានិងប្រសើរឡើងនៅថ្ងៃស្អែកបន្ទាប់ពីព្រះអាទិត្យរះសារជាថ្មី។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]حيث تعيش القصص. اكتشف الآن