ភាគទី19:មិចក៏មើលប្អូនបែបនេះ?

1.9K 94 7
                                    

#Back villeam

អ្នកប្រុសវីលៀម អាន់ដ្រេយ៍ឯនេះវិញពេលនេះកំពុងតែប្រញាប់ប្រញាលបិទកិច្ចប្រជុំដើម្បីបានស្កាត់ទៅជួបថេហ្យុងទោះបីមានម្ចាស់ភាគហ៊ុនផ្សេងទៀតជំទាស់ក៏ដោយគេមិនខ្វល់ព្រោះគេមានបងប្រុសជាពំនាក់ពឹងផ្អែកស្រាប់ទៅហើយទោះជាគេធ្វើអ្វីក៏គ្មានអ្នកណាហ៊ានជំទាស់ដែរ។
ចំណែកឯអាន់ស៊ីលវិញស្រឡាញ់ប្អូនប្រុសណាស់ទោះខ្លួនមានភារកិច្ចច្រើនត្រូវដោះស្រាយក៏ដោយក៏គេនៅតែចាំសម្របសម្រួលការងារឲប្អូនជានិច្ច។

<<ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីកិច្ចប្រជុំមួយនេះថាធ្វើឡើងដើម្បីអ្វី ប្រសិនបើមានអ្នកចង់ជំទាស់អាចសម្របសម្រួលទាក់ទងមកលេខារបស់ខ្ញុំបានគេនិងដោះស្រាយជូនសូមអរគុណ>>និយាយបានតែប៉ុណ្ណេះអាន់ដ្រេយ៍ក៏ចេញពីបន្ទប់ប្រជុំបាត់ទុកឲអ្នករួមភាគហ៊ុនមួយចំនួនតូចដែលមិនពេញចិត្តគេបានតែខ្នាស់ចិត្តនិងទង្វើរគេ មិនមែនពួកគេមិនពេញចិត្តអាន់ដ្រេយ៍ដោយសារតែសម្ថភាពទេគឺមកពីអាន់ដ្រេយ៍ជាមនុស្សហ្មត់ចត់និងការងារធ្វើការដោយភាពច្បាស់លាស់ទើបពួកគេចេះតែមិនពេញចិត្តនឹងការគ្រប់គ្រងមួយនេះម្យ៉ាងគេមិនអាចកិបគេងលិចកើតបានដូចមុន។

ក្រោយពីចេញពីប្រជុំហើយអាន់ដ្រេយ៍ក៏ប្រញាប់ចេញដំណើរមកដេហ្គូភ្លាមៗតែម្ដងទាំងមិនទាន់បានបាយមួយគ្រាប់ចូលពោះព្រោះពេលនេះស្អីក៏គេមិនឃ្លានដែរគិតតែម្យ៉ាងតើពេលណាបានជួបថេហ្យុង។

+សណ្ឋាគារ Yeok Uem ខេត្តដេហ្គូ

ឡានសេរីទំនើបចតនៅនឹងមុខសណ្ឋាគារភ្លាមអាន់ដ្រេយ៍បើកទ្វារចេញភ្លាមដោយមិនចាំអង្គ
រក្សឡើយ។

<<ហាឡូ!អ្នកម៉ាក់កូនមកដល់ហើយម៉ាក់នៅឯណា?>>អាន់ដ្រេយ៍អន្ទះសារដូចមាន់រកពងអញ្ជឹងមកដល់ភ្លាមទាញទូរស័ព្ទទៅរកអ្នកស្រីឡានីភ្លាម

<<ម៉ាក់នៅកន្លែងវាយកូនហ្គោលកូនមកដល់លឿនម៉្លេះក្រែងថាល្ងាចមែនទេនេះទើបតែម៉ោងពីរសៀលទេ>>

<<ចៃដន្យអីអស់កិច្ចការល្មមនិងណា៎ម៉ាក់ អញ្ជឹងកូនទៅរកម៉ាក់សិនហើយ>>
និយាយរួចអាន់ដ្រេយ៍ក៏យកវិកាយប័ត្រដែលកក់ទុកឲបុគ្គលិកបន្ទាប់មកក៏បានមកដល់កន្លែងវាយកូនហ្គោល

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now