ភាគទី26:អាណាក៏យើងមិនឲដែរ!

1.8K 102 8
                                    

<<អាជុង អាជុងទៅណា  ចង្រៃយ៍អើយ...>>យ៉ុនហ្គីស្រែកឃាត់តែឃាត់មិនទាន់បានតែបណ្ដោយតែក៏សង្ឃឹមថាពិធីខួបកំណើតនេះចប់ទៅដោយរលូនទៅចុះគេខំពង្វៀងមួយថ្ងៃហើយចុងក្រោយប៉ះគ្នាទាល់តែបាន។

ជុងហ្គុកស្ទុះចូលទៅចាប់ដៃថេយ៍ហើយស្រែកជំទាលយកតែម្ដងដល់ថ្នាក់ហូសុក និង អាន់ដ្រេយ៍ភ្ញាក់ក្រញ៉ាងខុសតែថេយ៍ដែលភ្លឹកនឹងពាក្យសម្ដីគេ

<<ពួកឯងទាំងពីរនាក់វាចេះតែយ៉ាងមិចនិងក្នុងកម្មវិធីនេះមានតែប្អូនយើងម្នាក់ទេហេ៎សបានជានាំគ្នាទាញទៅទាញមកបែបនេះ>>ជុងហ្គុកក្ដៅឆេះឈួលពេញទ្រូងតែម្ដងមិចក៏ម្នាក់ៗចេះតែមករញ៉េរញ៉ៃនិងថេយ៍ម៉្លេះតែក៏ខឹងនិងថេយ៍ដែលមិនប្រកែកតវ៉ានៅឈរឲគេទាញទៅទាញមកដូចតុក្តាជ័រ។

<<សួរស្ដីបងប្រុស!សុំទោសដែលខ្វះការគួរសមតែខ្ញុំសុំអនុញ្ញាតិរាំជាមួយថេយ៍មួយបទបានទេ>>អាន់ដ្រេយ៍ឆ្លៀតឱកាសដែលជុងហ្គុកកំពុងតែមកកាត់ចង្វាក់ក៏ហាមាត់រាក់ទាក់យ៉ាងគួរសមសង្ឃឹមថាគេយល់ព្រមតាមការសុំរបស់ខ្លួនតែចៃដន្យប៉ះមនុស្សនិស្ស័យពាល ស្រាប់តែ

<<អាណាក៏យើងមិនឲរាំជាមួយប្អូនយើងដែរឯងជាអ្នកណាបានជាមកចង់រាំជាមួយប្អូនយើងនោះ បើចង់រាំណាស់រាំតែពីរនាក់គ្នាឯងទៅ>>និយាយរួចជុងហ្គុកក៏ទាញថេយ៍ទៅតាមខ្លួន ដើរយ៉ាងលឿនចេញពីកន្លែងមនុស្សអ៊ូរអរទុកឲហូសុកនិងអាន់ដ្រេយ៍ឈរសម្លក់គ្នាឥតឈប់

<<ឯងមានបំណងអីលើថេយ៍>>ហូសុកផ្ដើមសង្គ្រាមត្រជាក់ដោយសួរត្រង់ៗឥតលាក់លាមតទៀតយ៉ាងណាក្នុងនាមជាកូនប្រុសគេមិនចង់ឲយប់យូរសុបិន្តកាន់តែច្រើននោះទេបើគេមិនក្លាហានសូម្បីនិយាយជាមួយគូរប្រកួតថ្ងៃក្រោយគេមានភាពក្លាហានឯណាសារភាពស្នេហ៍ប្រាប់ថេយ៍នោះ

<<មើលទៅលោកអាយុក៏ច្រើនដែរហើយ
តែហេតុអីក៏មិនឆ្លាតសោះអញ្ជឹងមានមនុស្សឯណាដែលដើរតាមគេនោះបើខ្លួនមិនស្រឡាញ់>>ឃើញថាអាន់ដ្រេយ៍ជាទន្សាយតែពេលដែលនៅជិតថេយ៍ប៉ុណ្ណោះពេលថេយ៍មិននៅប្ដូរការហៅហូសុកពីពាក្យបងមកជាលោកយ៉ាងរហ័សដូចជាមនុស្សមិនស្គាល់គ្នាទាំងដែលអម្បិញមិញគេនៅលេងសើចធម្មតាសោះ

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Onde histórias criam vida. Descubra agora