ភាគទី33+34:មិចក៏ធំជាងមុន!!

2.1K 78 5
                                    


    <<ទៅដល់កូរ៉េពេលណា៎បានដេកថ្ងូរចំហរមាត់មិនខានទេកូនដង្កូវតូច>>ពេលឮដំណឹងថាថេយ៍ចេញទៅក្រៅជាមួយអាម្នាក់នោះគេស្ទើរតែអង្គុយមិនជាប់និងកៅអីទៅហើយ តែអ្វីដែលរឹតតែខឹងទៀតនោះមកដល់ផ្ទះហើយនៅមានអាមិត្តចង្រៃនោះមកស្កាត់ជួបទៀតនឹកឃើញពេលណាចង់តែក្រញិចអាល្អិតនោះឲខ្ទិចខ្ទីទេ។

#back Andrew

អាន់ដ្រេយ៍ឯនេះវិញកំពុងធ្វើដំណើរយ៉ាងប្រញាប់ប្រញាលត្រឡប់មកកាន់ប្រទេសរុស្សីព្រោះទទួលបានដំណឹងថាមានអ្នកលួចដុតឃ្លាំងទំនិញទាំងដែលគេបានដាក់ពង្រាយមនុស្សគ្រប់ច្រកល្ហកទៅហើយ។
ការខូខខាតលើកនេះវាធ្ងន់ធ្ងរណាស់ព្រោះវាប៉ះពាល់ទៅដល់ភ្ញៀវដែលបានកក់លុយរួចរាល់ហើយតែបែរជាគ្មានទំនិញទៅឲគេទៅវិញ។

<<អាឡូ ខេល ទៅសើបមើលថាអ្នកណាជាអ្នកលួចដុតទំនិញប្រញាប់រាយការមកប្រាប់យើងភ្លាម>>អាន់ដ្រេយ៍ទាញទូរសព្ទខលទៅខេលដែលជាដៃស្ដាំឲស៊ើបរកមុខអ្នកដែលលបវាយប្រហារខ្លួន។

<<បាទ ល្បងមានសង្ស័យអ្នកណាទេមួយរយៈនេះ>>

<<គ្មានទេមួយរយៈនេះបងថ្លៃយើងមិនបានមករវល់និងយើងទេ យើងថាប្រហែលជាយើងមានសត្រូវថ្មីហើយ>>អាន់ដ្រេយ៍និយាយទាំងប្រាកដចិត្ត

<<ខ្ញុំនិងសើបឲបានលឿនល្បង>>

<<ល្អប៉ុណ្ណឹងចុះចាំយើងទៅដល់ចាំនិយាយគ្នាទៀត>>

តឺត តឺត
ក្រោយដាក់ទូរស័ព្ទចុះអាន់ដ្រេយ៍ផ្អែកក្បាលទៅនិងកៅអីយន្ដហោះផ្ទាល់ខ្លួនព្រមទាំងបិតភ្នែកទាំងតប់ប្រមល់ក្នុងចិត្តត្បិតអីសប្បាយចិត្តបានមិនប៉ុន្មានផងក៏ត្រូវឈឺក្បាលជាបន្តបន្ទាប់ទៀត។ចំណែកឯគម្រោងដែលត្រូវទៅដើរលេងជាមួយថេយ៍ក៏រលាយអស់ទៀតពិតជាគួរឲស្ដាយណាស់តែមិនថ្វីយ៉ាងណាគេគង់តែបានភ្ជាប់ពាក្យឆាប់ៗនេះឯង គិតហើយក៏មានកម្លាំងចិត្តវិញគេនិងប្រញាប់ដោះស្រាយរឿងគ្រប់យ៉ាងឲបានលឿនបំផុត។

#back jk

តាំងពីចេញដំណើរតាមផ្លូវអាកាសរហូតដល់ជិះឡានជុងហ្គុកអន្ទះសារណាស់ក្នុងចិត្តនឹកអាល្អិតស្ទើរតែទ្រាំមិនបានបន់ឲតែឆាប់ដល់ផ្ទះនិងបានក្រញិចគេ មកតាមផ្លូវជុងហ្គុកឈ្លោះគ្នាជាមួយជេរហូតរឿងបើកឡាន គេរអ៊ូរថាយឺតទាំងដែលជេយ៍ជាន់មួយកប់លេខទៅហើយយ៉ាប់មែនមនុស្សមិនធ្លាប់មានស្នេហាធ្លាប់តែស៊ីចោលៗពេលចេះស្រឡាញ់គេតាំងបាត់មុខមិនបានដូចពួកក្មេងៗរៀនវិទ្យាល័យទើបតែមានស្នេហាថ្មីថ្មោង។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now