ភាគទី15:អនាគតបងថ្លៃ

1.9K 96 5
                                    

     ងាកមកមើលទាយាទពៅរបស់ត្រកូល វីលៀម វិញពេលនេះកំពុងតែអង្គុយផឹកតែគងទាក់ខ្លាមើលភាពយន្តកំប្លែងដូចគ្មានរឿងអីកើតឡើង ទោះជាទើបតែទទួលដំណឹងថាកូនចៅខ្លួនត្រូវ ជុងហ្គុកចាប់បានហើយក៏ដោយ។
ជារឿងធម្មតាហើយដែលគេមានចរិកបែបនេះចិត្តត្រជាក់ចូលចិត្តញញឹម និងយកឈ្នះគូរសត្រូវដោយវាយបំបាក់ចំណុចខ្សោយ រឿងមួយដែលគេចូលចិត្តធ្វើបំផុតគឺការបរិច្ចាគលុយឲទៅមណ្ឌលកុមារកំព្រាព្រោះគេក៏ធ្លាប់រួមរស់ជាមួយនិងពាក្យលើកទឹកចិត្តរបស់ក្មេងប្រុសម្នាក់ដែលជាក្មេងកំព្រាដែរ គេជឿថាលុយអាចធ្វើឲពួកគេគេចពីភាពលំបាកបាន។ការពិតជុងហ្គុកនិងគេធ្លាប់ជួបគ្នាច្រើនដងហើយនៅប្រទេសរុស្សីតាំងតែពីគេដូរសាលាមករៀននៅទីនោះម្លេះតែគេមិនសូវជាចាប់អារម្មណ៍ព្រោះជុងហ្គុករៀនថ្នាក់ផ្សេងនិងមានកម្រិតខ្ពស់ជាងគេតែក្រោយមកអ្វីដែលគេចាប់អារម្មណ៍នោះគឺជុងហ្គុកមានកូនចៅគោរពដូចជាស្ដេចអញ្ចឹងបានជាគេមានអារម្មណ៍ថាគេមាននិស្ស័យចង់ប្រគួតប្រជែងជាមួយ ម្យ៉ាងគេជាមនុស្សចូលចិត្តធ្វើអ្វីដែលថ្មីនិងប្លែក។

<<លោកបង! តើយើងត្រូវចាត់ការអាម្នាក់ដែលគេចាប់បានទេ>>កូនចៅទាំងអស់របស់គេសុទ្ធតែហៅគេបែបនេះទាំងអស់គេមិនមែនជាមនុស្សប្រកាន់ច្រើនអីទេសំខាន់គេត្រូវការមនុស្សហ្មត់ចត់និងការងារ

<<មិនបាច់ទេដោះលែងគេទៅម្យ៉ាងវាបានសារភាពហើយទោះចាប់វាមកវិញក៏គ្មានបានប្រយោជ៍អ្វីដែរ>>

<<តែមនុស្សរបស់យើងរបួសច្រើនណាស់ លោកបង >>មិនដល់មួយថ្ងៃផងជុងហ្គុកក៏បញ្ជូនមនុស្សឲមកកម្ទេញកាស៊ីណូ និង ឃ្លាំងអាវុធស្ទើរតែក្លាយជាផេះ

<<ចាំថ្ងៃក្រោយចាំសរុបក៏មិនហួសពេលដែល>>

<<បាទ លោកបង>>

<<ការងារដែលយើងឲធ្វើបានតម្រុយអ្វីខ្លះហើយ>> 

<<បាទគឺថាបានតម្រុយហើយលោកបងក្មេងប្រុសដែលលោកបងឲសើបកាលពីមុនគឺជាកូនប្រុសពៅរបស់លោក ដេសាន់ ចន តែមិនមែនជាកូនបង្កើតទេទាន តាមប្រវត្តិរូបរបស់គេគឺគ្មានអត្តសញ្ញាណច្បាស់លាស់ទេទាន
គ្រាន់តែថាមានរឿងមួយចំនួនវាដូចជាការរៀបចំទុក បានលឺមកថា លោក ដេសាន់ ចន មានប្រពន្ធតែម្នាក់ទេគឺលោកស្រី អារីយ៉ា វីដេសហើយមានកូនប្រុសតែម្នាក់គត់គឺជាចន ជុងហ្គុក។
ក្រោយពីលោកស្រីអារីយ៉ាស្លាប់មិនបានប៉ុន្មានឆ្នាំផងលោកចនក៏យកក្មេងម្នាក់មកចិញ្ចឹមដែលអះអាងប្រាប់អ្នកកាសែតថាជាកូនរបស់គាត់ជាមួយនិងនារីម្នាក់ដោយគាត់មិនបានបញ្ជាក់ពីប្រវត្តឡើយ ហើយក្មេងនោះបច្ចុប្បន្នមានឈ្មោះថា ចន ថេហ្យុង បាទ>>ក្រោយពីស្ដាប់ការរៀបរាប់ហើយធ្វើឲ អាន់ដ្រេយ៍រិតតែឆ្ងល់មិចក៏ក្មេងម្នាក់នោះប្រាប់ខ្លួនថាគេជាកូនកំព្រាទាំងដែលលោកចន ព្យាយាមប្រាប់អ្នកកាសែតថាជាកូនបង្កើត។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now