ភាគទី44:ប្រពន្ធរត់ចោលសោះ!!

1.7K 99 4
                                    


<<ពេលខ្លះបងក៏ចង់អាត្មានិយមដូចពីមុនដែរ!តែពេលនេះបងស្រាប់តែមានអារម្មណ៍ថាខ្លួនឯងប្រែជាកំសាក បងកំសាកបែបនេះព្រោះតែបងដឹងថាបងគ្មានចំណុចល្អប្រជែងនឹងគេទេ>>ជុងហ្គុក ដើរចេញពីបន្ទប់ហើយតែចិត្តនៅតែគិតពីរឿងជាច្រើនដែលគេមិនធ្លាប់នឹងគិតថាមួយជីវិតនេះអាចនិងក្លាយជាមនុស្សកំសាកដល់ថ្នាក់នេះ ប៉ុន្តែមិនអីទេឲតែមិនទាន់ចាញ់ជាសាធារណៈចាត់ទុកថាគ្រាន់បើបន្តិចហើយ។

អ្នកដែលនៅក្នុងបន្ទប់វិញក៏មិនសប្បាយចិត្តប៉ុន្មានដែរតែដោយសារតែគេជាមនុស្សរឹងមាំផ្លូវចិត្តតាំងពីដើមមកហើយទោះបីជាឈឺបន្តិចមែនតែសង្ឃឹមថាវានិងល្អប្រសើរឆាប់ៗនេះទៅចុះ។

#Skip

ពន្លឺនៃស្បៃរាត្រីក៏ជិតមកដល់ទៅហើយនៅឡើយតែជុងហ្គុកមិនព្រមចេញពីបន្ទប់ធ្វើការសោះគេហាក់បីដូចជាមានបំណងឃាំងឃាត់ពេលវេលាឲជាប់គាំងមួយកន្លែងយ៉ាងអញ្ចឹង ប៉ុន្តែគួរឲស្ដាយបើទោះបីជាគេមានមាសប្រាក់ចាយមិនអស់ក៏ដោយក៏គេមិនអាចទិញពេលវេលាបានដែរព្រោះពេលវេលាតែងតែប្រកាន់ភ្ជាប់តួនាទីជាងព្រះអាទិត្យទៅទៀត។

~~តុក តុក~~

<<បងប្រុស!បងចេញដំណើរបានហើយឫនៅ?>>ដោយសាររងចាំយូរហើយនៅតែមិនឃើញជុងហ្គុកចុះមកទៀតក៏សម្រេចចិត្តមកគោះទ្វារតែម្ដង។

<<បងរវល់ហើយថេយ៍ទៅជាមួយអាជេយ៍ចុះ!បងឲវាជូនទៅជំនួសហើយ>>សម្លេងដាច់ៗមិនពេញលេញបានតបមកស្រាលស្ងើកហាក់មិនចង់ជួបអ្នកដែលឈរគោះទ្វារទាល់តែសោះ។

<<ប..បាទ!ចឹងខ្ញុំសូមលាសិនហើយថែរទាំសុខភាពផងណា៎បងប្រុស!>>ថេយ៍ទៅជារអាក់រអួលពេលដឹងថាជុងហ្គុកមិនបានជូនដំណើរខ្លួនឬមួយគេមិនចង់ជួបមុខខ្លួន?

<<.......>>ស្ងាត់ អ្នកដែលឮហើយតែមិនឆ្លើយបានតែឈរនឹងមាត់ទ្វារម្ខាងម្នាក់តែធ្វើជាមិនឮមិនឆ្លើយតបព្រោះបំពង់កអួលណែននិយាយមិនចង់ចេញ។ចំណែកឯថេយ៍បានត្រឹមតែខាំសាច់បបូរមាត់តិចៗជាការបន្ថូបន្ថយភាពតូចចិត្តដែលអ្នកម្ខាងទៀតប្រងើយកន្តើយដាក់គេ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]حيث تعيش القصص. اكتشف الآن