ភាគទី29:ភ្ជាប់ពាក្យ!!

1.8K 84 6
                                    


<<មានរឿងស្អី!ដល់ថ្នាក់ ឆយ គីនជេមិនហ៊ានរាយការណ៍>>ជុងហ្គុកនិយាយដោយសំឡេងធ្ងន់ មនុស្សគេស្អប់បំផុតគឺមនុស្សដែលបង្ហើបហើយក៏បិតទៅវិញវាមានន័យថាការស្ទាក់ស្ទើរមិនច្បាស់លាស់និយាយឲចំគឺមនុស្សកំសាកមួយជីវិតនេះពាក្យកំសាកគេប្រកបមិនចេញទេសូម្បីតែសរសេរយ៉ាងមិចក៏គេសរសេរមិនចេញផង។

<<..........>>គីនជេហាក់ស្ទាក់ស្ទើរ

<<គឺបែបនេះចៅហ្វាយទាក់ទងនិងមរតក...>>ជេអត់ដង្ហើមមួយវឹបរួចក៏និយាយលះៗមួយៗច្បាស់ឲជុងហ្គុកស្ដាប់តែជុងហ្គុកស្ដាប់មិនទាន់ចប់ផងក៏និយាយកាត់

<<ចាំបន្តិច>>ជុងហ្គុកកាត់សម្ដីជេភ្លាមព្រោះតែឃើញអាល្អិតចាប់ផ្ដើមបម្រាស់ខ្លួនតិចៗហាក់គេងមិនស្ងប់ព្រោះសំឡេងរំខានឃើញដូចនេះគេក៏ងើបខ្លួនតិចៗដើម្បីទៅនិយាយការងារឲឆ្ងាយពីថេយ៍

<<និយាយមក>>

<<ចៅហ្វាយថ្មីៗនេះខាងយើងទទួលបានពត៌មានទាក់ទងនិងការបែកចែកមរតករបស់គ្រួសារចន>>

<<ឯងថាយ៉ាងម៉េចប៉ាយើងបែកចែកបណ្ដាំមរតក>>

<<បាទទានរឿងនេះពិតជាចម្លែកណាស់ក្រោយពីលោកម្ចាស់ត្រឡប់មកពីសហរដ្ឋអាមេរិកភ្លាមគាត់ក៏ចាត់ចែងបណ្ដាំមរតកភ្លាម>>

<<មិចក៏ឯងគិតថាជារឿងចម្លែកគ្រាន់តែប៉ាយើងចាត់ចែងមរតក>>

<<ខ្ញុំមិនច្បាស់ទេចៅហ្វាយដឹងត្រឹមថាទ្រព្យសម្បត្តិដែលមាននៅNew York ពេលនេះស្ថិតក្រោមឈ្មោះអ្នកប្រុសថេយ៍ទាំងអស់ហើយ ម្យ៉ាងទៀតថ្មីៗនេះស្រាប់តែបាត់ប្រវត្តិរូបគ្រួសារគីមទៀតផងចៅហ្វាយ
ខ្ញុំសង្ស័យតែអ្នកមានអ្នកព្យាយាមលុបបំបាត់ដានទេទាន>>

<<កុំសង្ស័យច្រើននាំតែមិនច្បាស់ការទេឯងប្រញាប់ទៅចាត់ការរឿងដែលយើងឲធ្វើឲបានកាន់តែឆាប់កាន់តែល្អ>>

<<បាទទាន>>

តឺត តឺត

ក្រោយពីដាក់ទូរស័ព្ទចុះទឹកមុខជុងហ្គុកប្រែមួយរំពេចក្រោយពីទទួលបានដំណឹងថាប៉ាបានបែកចែកមរតកទៅឲថេយ៍អារម្មណ៍គេប្រាប់ថាវាមិនមែនជារឿងធម្មតាបើវាជារឿងធម្មតាហេតុអីត្រូវជា New York ទៅវិញវាមិនចៃដន្យពេកទេហេ៎សមិចក៏វាជាកន្លែងតែមួយទៅវិញ

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now