ភាគទី42:អូនចង់ភ្លក់វា!

1.8K 78 2
                                    

លើកនេះឮតែសំឡេងថេយ៍រអ៊ូរមិនដាច់ពីមាត់ព្រោះជុងហ្គុកចាប់ផ្ដើមបឺតជញ្ជក់ចុងដោះថេយ៍ដូចជាទារកនៅមានច្របាច់ច្បាមលេងពេញៗដៃធ្វើឲថេយ៍ទប់ភាពស្រៀវស្រើបមិនចង់ជាប់។

______________

#ថ្ងៃថ្មី

ក្រោយពីសង្គ្រាមកើតឡើងកាលពីយប់មិញរួចពេលនេះបន្សល់ទុកនូវមនុស្សពីរនាក់ដេកអោបគ្នាយ៉ាងស្អិតរមួតបេះមិនចេញជាពិសេសអ្នកដែលគេងអោបគេពីក្រោយនោះនិយាយពីថាអោបមិនឲរើរួចតែម្ដងដល់ថ្នាក់រាងតូចសឹងតែកប់ចូលទៅក្នុងទ្រូងរបស់គេ។ហើយនេះក៏ជាលើកទីមួយដែលថេយ៍អាចក្រោកមកឃើញមុខគេនៅជិតដល់ថ្នាក់នេះដែរធ្លាប់តែរាល់លើកក្រោកមកដោយល្ហល្ហេវម្នាក់ឯងពេលបានឃើញមុខសង្ហាគេនៅជិតបែបនេះធ្វើឲគេរំភើបដោយមិនដឹងខ្លួន។

<<បើញញឹមរាល់ថ្ងៃនិងសង្ហាមិនខាន>>ថេយ៍យកដៃស្រឡូនស្រឡៅទៅស្ទាបអង្អែលមុខគេថើរៗទាំងញញឹមដោយមិនដឹងខ្លួននៅពោលពាក្យសរសើរពីភាពសង្ហារបស់គេទៀត

<<.......>>

<<ស្ដាយណាស់ដែលខ្ញុំមិនមានសំណាងបាននៅក្នុងរង្វង់ដៃបងយូរជាងនេះ!>>ទឹកមុខពោពេញទៅដោយក្ដីស្រឡាញ់បានបង្ហាញមកដោយឥតលាក់លាមតែគួរឲស្ដាយដែលបុរសម្នាក់នេះមិនអាចមើលឃើញពីវា។

<<បើខ្ញុំមានកូនជាមួយបងមែន!បងកុំភ័យអីខ្ញុំនិងចិញ្ចឹមគេឲបានល្អមិនឲគេដូចខ្ញុំឡើយ>>គេចាប់ផ្ដើមសង្ស័យហើយព្រោះមួយរយៈនេះគេដូចជាមានអាការៈចម្លែកខុសពីធម្មតាជួនឃ្លានខុសធម្មតា ជួនមិនឃ្លាន ឆាប់អន់ចិត្តសូម្បីរឿងតូចតាចវាជាអាការៈមនុស្សមានផ្ទៃពោះ។

<<......>>ស្ងាត់

ក្រោយពីគយគន់ទម្រង់មុខដ៏សង្ហារបស់ជុងហ្គុករួចថេយ៍បានត្រឹមតែបើកភ្នែកភ្លឹសៗសម្លឹងទៅកាន់គេព្រោះខ្លួនមិនចង់ឲពេលវេលាកន្លងហួសទៅទេ មកទល់ពេលនេះទើបដឹងថាខ្លួនបានចាប់ចិត្តនិងប្រុសអាក្រក់ម្នាក់នេះហើយវាក៏មិនមែនទើបតែកើតឡើងថ្មីៗនេះដែរតែកើតឡើងតាំងពីយូរណាស់មកហើយគ្រាន់តែគេជាមនុស្សម្នាក់ស្គាល់ព្រំដែនមិនដែលដើររំលងបន្ទាត់ខណ្ឌតែប៉ុណ្ណោះ។គេចាំបានថាថ្ងៃដែលជុងហ្គុកចាកចេញពីផ្ទះទៅបន្តការសិក្សានៅបរទេសគឺជាពេលវេលាដែលគេសោកសៅបំផុតគេមានអារម្មណ៍ថាមិនសប្បាយចិត្តទោះកន្លងមកជុងហ្គុកមិនដែលធ្វើល្អដាក់ខ្លួនក៏ពិតមែនប៉ុន្តែក្ដីស្រឡាញ់នេះវាប្រៀបបីដូចជាផ្កាមួយទងដែលរីកយ៉ាងស្គុះស្គាយទោះជាគ្មានទឹកសន្សើមផ្គត់ផ្គង់ក៏ដោយ ក៏ប៉ុន្តែគួរឲស្ដាយដែលផ្កាមួយទងនេះមិនអាចរីកលូតលាស់នៅក្នុងសួនដូចផ្កាដទៃឡើយវាបានត្រឹមលួចលូតលាស់នៅក្នុងចិត្តតែប៉ុណ្ណោះ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now