ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក

2.2K 132 1
                                    

     ពាក្យសម្តីធ្ងន់ៗទាំងនោះកាន់តែអាក្រក់ស្តាប់ទៅៗនឹងមានឥទ្ធិពលយ៉ាងខ្លាំងក្លាគ្រប់ពេលដែលស្តាប់ឮសូរបញ្ជាទាំងស្រែកបណ្តេញដេញចេញ យកអំណាចមកបាំងមុខបញ្ហា ហើយធ្វើទង្វើមិនគួប្បីដើម្បីចង់យកឈ្នះមិនឱ្យខានតែបានទៀត។ ជុងហ្គុកលេបលាក់អារម្មណ៍ឈឺចាប់ក្រោមទិដ្ឋភាពដ៏អាម៉ាស់ ខណៈខ្សែភ្នែកមនុស្សជាច្រើនបានសម្លឹងមើលមកពេញដោយភាពសើចចំអកបូករួមទាំងការប្រមាថជាច្រើនទៀត។

     “យ៉ាងម៉េច លោកគ្មានដំណោះស្រាយឱ្យខ្ញុំទេតើមែនទេ? លោកចង់ភ្លក្សរស់ជាតិ ជីវិតវេទនានៅពេលដែលគ្មានមុខរបរអ្វីសម្រាប់ប្រកបអាជីវកម្មបន្តតទៅទៀត អាជីពរបស់លោកនឹងត្រូវបាត់បង់ទៅ រលាយហិនហោចខ្ទេចគ្មានសល់ជាមិនខាន!”

     “នេះជាកំហុសរបស់ខ្ញុំ ទុកឱ្យខ្ញុំជាអ្នកចេញមុខដោះស្រាយ!” អ្នកដែលទាមទារចម្លើយយ៉ាងដាច់អហង្ការមុននេះ សើចហឹះហើយញោចចុងមាត់ញញឹមយ៉ាងស័ក្តិសមចិត្ត វាត្រូវតែអ៊ីចឹងហើយ មនុស្សធ្វើខុសសមតែទទួលបានការពិន័យ។

     “ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក..” ជុងហ្គុកមិនអលឯកចិត្តគំនិតយូរត្រៀមខ្លួនសម្រាប់ទទួលយកបញ្ហាដែលខ្លួនបានប្រព្រឹត្តមុននេះរួចជាស្រេច ហើយងើបមុខឡើងសម្លឹងទៅកាន់ម្ចាស់ដៃគូរជម្លោះ ពេញដោយខ្សែភ្នែកតានតឹង។

     “ឯងជាសិស្ស ដែលរៀននៅសាលាជាមួយយើងដូច្នេះ..” ភាគីម្ខាងទៀត ក្រោកឈរឱបដៃលើដើមទ្រូង ទ្រឹងគិតរួចក៏ចាប់ញញឹមឡើងលាក់កំណួចហើយឱនមកសម្លឹងមើលសំបកស្បែកជើងក្លប់របស់ខ្លួនឯងដែលមានសភាពប្រឡាក់ធូលីដីបន្តិចបន្តួច ទើបត្រូវងើបមុខឡើង ចោលចម្លើយទៅកាន់វ័យជំទង់វិញ៖

     “បើឯងចង់ធ្វើការ ឬចង់រៀននៅទីនេះបន្ត ត្រូវជូតស្បែកជើងឱ្យយើង រាល់ថ្ងៃ!!” ហួសហេតុពេកហើយ វាប្រៀបដូចជាការជាន់ឈ្លីកិត្តិយស មុខមាត់ កេរ្តិ៍ឈ្មោះ។ ទឹកមុខដ៏កម្សត់បានត្រឹមសំដែងការឈឺចាប់ឡើងមក បំពង់កអួលរងុំកាន់តែធ្វើទុកបុកម្នេញរហូតដល់ដំណក់ទឹកភ្នែកចាប់ផ្តើមហូរស្រក់ចុះមកច្រោក ដោយសារតែគេឈរនៅទីងងឹត មិនសូវមើលឃើញពីសភាពដែលគេជួប ថាក្នុងពេលនេះគេកំពុងតែយំខ្លាំងៗយំដូចជាឈឺចាប់ខ្លាំង ឈឺខ្លាំងរកថាមិនត្រូវឡើយ។ ទើបប្រឹងដកដង្ហើមយ៉ាងតានតឹងហើយបង្ហើបបបូរមាត់ចោលសំណួរទៅកាន់ដៃគូរជម្លោះទាំងចង្វាក់សំឡេងញ័រតតាត់៖

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now