ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?

2.4K 115 0
                                    

      ដេណាំ ចំហមាត់ធ្លុងឮសូរ ថេយ៉ុង ពោលពាក្យថាដូច្នោះធ្វើឱ្យគេឥតឆ្ងល់មិនបានទេ ពីរនាក់នេះច្បាស់ជាមានទំនាក់ទំនងអ្វីលើសពីការរំពឹងទុកទៀតជាក់ជាមិនខានឡើយ ជាពិសេសនោះគឺ ជុងហ្គុក មួយរយៈនេះគេសង្ហាប្លែកណាស់ បណ្តាសិស្សស្រីៗ ដែលធ្លាប់តែងតែប្រងើយកន្តើយ មិនព្រមយកភ្នែកមើលមកកាន់គេ ពេលនេះបែរជា ប្រឹងអើតដកករហង់ តាមសម្លឹងមើលសម្រស់ដ៏ស្រស់សង្ហាឥតគូរប្រជែង ទាំងខ្ពស់ ទាំងស្គម មានស្បែកស មុខរលោងម៉ដ្ឋខៃ ភ្លឺរលោង ចិញ្ចើមខ្មៅ សក់ត្រង់រលាស់រលោងទាក់ទាញគួរឱ្យចាប់ចិត្ត។ 

      ម៉ោងសម្រាក

      ជុងហ្គុក អង្គុយស្ងៀមស្ងាត់កត់មេរៀនដូចជារបៀបសព្វមួយដងមិនដែលមាត់កចូលអ្នកណាម្នាក់ទេ ព្រោះពួកអស់នេះមិនដែលងាកមកចាប់អារម្មណ៍ពីវត្តមានគេស្រាប់ហើយ បើទោះបីជានិយាយទៅក៏គ្មានប្រយោគតបតត្រលប់មកវិញដែរ មករៀនគ្មានមិត្ត គ្មានអ្នកណាចង់រាប់រក គេក៏ពិបាកចិត្តណាស់ដែរ។

      “ជុងហ្គុក!”

      “ហ្សិនហ៊ី!!” សូរដង្ហោយនាំឱ្យ ជុងហ្គុក ងើបមុខឡើងញញិមដាក់ប្រធានថ្នាក់ស្រី។ ហ្សិនហ៊ី ដាក់បង្គុយចុះដោយមិនភ្លេចហុចនូវសៀវភៅកម្រាស់ក្រាស់ មួយក្បាលទៅឱ្យនាយបន្ថែមដែរ។

      “ខ្ញុំឮមកថាឯងចូលចិត្តអានសៀវភៅរឿងព្រេងនិទាន ខ្ញុំក៏ទៅស្រាវជ្រាវនៅឯបណ្ណាល័យបានសៀវភៅមួយក្បាលនេះឯង ឯងសាកយកទៅអានទៅ ក្រែងអាចចូលចិត្ត អានចែករំលែកចំណេះដឹងបានខ្លះ!”

      “បាទ អរគុណច្រើនណាស់ ហ្សិនហ៊ី!”

      “ទៅញាំបាយជាមួយគ្នាទេ?” ជុងហ្គុក ទទួលយកសៀវភៅមកទុក ហើយឱនឈ្ងោកមើលសារដែលលោតចូលមកត្រដាងលើអេក្រង់ទូរស័ព្ទទាំងស្នាមញញិមផ្អែម។

      “ខ្ញុំទៅជាមួយនាងមិនបានទេ ព្រោះខ្ញុំមានដៃគូរណាត់ញាំបាយហើយ សូមទោសណា ហ្សិនហ៊ី ចាំថ្ងៃក្រោយទៅ!”

      “អឹម!” ជុងហ្គុក រូតរះស្ទុះក្រោកងើបគូទផុតពីកៅអីហើយរហ័សរហួនរត់ចេញទៅក្រៅបាត់ មើលទៅគេពេលនេះសប្បាយចិត្តច្រើនណាស់ មួយរយៈនេះឃើញញញិមជាប់លាប់រហូតដល់ថ្នាក់ធ្វើឱ្យប្រធានថ្នាក់ស្រីម្នាក់នេះងឿងឆ្ងល់ ហើយក៏មិនអស់មន្ទិលសង្ស័យ ទៅលើរូបគេដូច្នេះដែរ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now