ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?

1.8K 121 2
                                    

     “អរគុណហ្សិនហ៊ី!” ម្តងនេះជុងហ្គុកអាចមានសុខភាពផ្លូវចិត្តរឹងមាំជាងមុន លែងអស់កម្លាំងពិបាកក្នុងខ្លួនទៀតហើយ។ ហ្សិនហ៊ី មិនថាអ្វីបានត្រឹមញញិមនិយាយលើកទឹកចិត្តគេបន្ត ហើយសន្យាថានឹងជួយបង្រៀនគេឱ្យរៀនពូកែដូចជាសិស្សដទៃទៀត ឥតកំណាញ់ចិត្តឡើយ ឱ្យតែគេ ចង់ចេះ ចង់រៀន នាងជួយដោយមិនខ្លាចថាគេអាចដណ្តើមតំណែងលេខមួយរបស់នាងបានទេ។
    
     “ឯងទៅផ្ទះចុះកុំភ្លេចសម្រាកឱ្យបានច្រើនៗណា ស្អែកនេះមករៀនកុំខានឱ្យសោះ!”
    
     “អ្ហឹម!!” ជុងហ្គុក ងក់ក្បាលសន្យានិងនាងរួច ទើបបំបែកផ្លូវគ្នាដើរចេញទៅផ្ទះរៀងៗខ្លួន។
    
     ង៉ឺត~
    
     “ឈប់!” ជើងមាំទច់ជាប់នៅនឹងទ្រឹងមួយកន្លែង ខណៈម្ចាស់ឡានស្ពតទំនើបសេរីថ្មី ស្រាប់តែដើរចុះចេញមកជាមួយនឹងទឹកមុខមាំទាំរួចញញិមយ៉ាងមានល្បិចលូកដៃទៅប៉ះស្មារីកក្រអាញដែលឈរបង្ហាញសភាពញញីញញ័រដៃជើងពុំហ៊ានកម្រើកនោះ។
    
     “ផ្ទះឯងនៅណា ឱ្យយើងជូនទៅទេ?”
    
     “មិនអីទេ ខ្ញុំដើរទៅខ្លួនឯងបានអរគុណច្រើនណាស់!” ខ្លួនគេធំក្លិនស្អុយយ៉ាងនេះ ច្បាស់ជាមិនហ៊ានតោងកាលីបកូនអ្នកមានដើម្បីឡើងជិះឡានថ្លៃៗនោះទេ សូម្បីតែការស្រមើរស្រម៉ៃក៏មិនហ៊ាននឹងគិតផង។ ដេណាំ ខាំមាត់ តាមពិតចិត្តគេមិនចង់មកឈរសន្ទនាជាមួយអាមនុស្សស្មោគគ្រោកមុខគគ្រិចៗ រូបរាងអន់ៗក្ររហាមដូចជុងហ្គុកអ្វីប៉ុន្មានឡើយ តែដោយសាររឿងសំខាន់ ទើបគេជម្នះធ្វើទៅទាំងបង្ខំចិត្ត។
    
     “អាចង្រៃ..យើងថាឱ្យឡើងឡានទៅ..ឬមួយឯងចង់ឱ្យយើងបើកឡានបុកបំបាក់ឆ្អឹងឯងស្លាប់?” ទឹកមុខគេមានសភាពចងកំហឹងឡើងខុសប្លែកពីសារមុន លើកនេះគេសម្លក់សម្លឹងពេញប្រៀបដោយការខឹងយ៉ាងខ្លាំង ហាក់គ្មានភាពប្រែប្រួល ទាំងកាយវិការ ទង្វើគួបផ្សំនិងពាក្យសម្តី អាកប្បកិរិយាទំនើងហួសវិស័យ សម្តីគ្រោតគ្រាត គំហកទ្រគោះបោះបោកសម្បើមណាស់។
    
     “ខ្ញុំ...” ជុងហ្គុក ងាកទៅមើលឡាននោះហើយ អេះអុញៗ មិនហ៊ានផ្ញើខ្លួនប្រាណលើឡានទំនើបមួយគ្រឿងនោះទេ។
    
     “យ៉ាងម៉េច?” ដេណាំ សង្កៀតធ្មេញចាប់ផ្តើម មួម៉ៅខ្លាំងទៅៗវាវេទនាអ្វីដល់ថ្នាក់នេះគ្រាន់តែឡើងជិះឡានថ្លៃៗ អ្នកដទៃគ្មានសំណាងអាចបានប៉ះពាល់ឡាននេះដូចជាគេផង។
    
     “ខ្ញុំខ្លាចប្រឡាក់ឡានខ្លួនខ្ញុំស្អុយណាស់ខ្ញុំខ្លាចធ្វើឱ្យគ្រប់គ្នាពិបាក!”បន្ទាប់ពីបានស្តាប់ឮនូវពាក្យគេនិយាយរួច ទឹកមុខដែលចងកំហឹងស្រាប់តែប្តូរផ្លាស់ត្រឹមមួយប៉ប្រិចភ្នែក មែនហើយនៅលើខ្លួនគេ ពិតជាធំក្លិនស្អុយឆ្អេះហួង ចុះបើចូលទៅអង្គុយខាងក្នុងឡានទៀតនោះ ក្លិនវាប្រាកដជាស្អុយខ្លាំងដល់កម្រិតណាទៀតទៅ?
    
     “គិតយ៉ាងម៉េច?” ដេណាំ ស្ទុះស្ទាដើរមកសួរនាំ ថេយ៉ុង ដែលអង្គុយឱបដៃក្នុងឡាននោះ។
    
     “ឱ្យវាដើរទៅ ហើយគ្រាន់តែបើកឡានបុកវាឱ្យវាបាក់ដៃបាក់ជើង ធ្វើឱ្យវាលែងមករៀនកើតក៏ល្អដែរ!” អ្នកដែលត្រូវគេបញ្ជាឈរស្ងៀមទ្រឹង មធ្យោបាយនេះធ្ងន់ធ្ងរខ្លាំងពេកហើយទេដឹង? ដេណាំចំហមាត់ស្តាប់យ៉ាងរអារចិត្ត គំនិតនេះព្រៃផ្សៃណាស់ចុះបើមានគ្រោះថ្នាក់ដល់ជីវិតនោះគេមិនស្លាប់ទៅហើយទេអី?។
    
     “គិតរកវិធីផ្សេងទៅ វិធីនេះធ្ងន់ធ្ងរខ្លាំងណាស់ ថាមិនត្រូវអាចមានបញ្ហាធំនាំទុក្ខដល់យើងទៅថ្ងៃក្រោយទៀត!” ថេយ៉ុង ងាកមកតាមខ្សែភ្នែកចងកំហឹងពុះពោសម្លឹងមុខ ដេណាំ ឥតធ្មេចមួយប៉ប្រិចណាសោះ ព្រោះចិត្តដែលខឹងវាកញ្ជ្រោលរោលរែកពេញក្នុងអំណាចចិត្ត ទោះជាចង់និយាយយ៉ាងណាក៏ដោយ ក៏គេមិនបានកែប្រែចិត្តគំនិតបានដែរ។
    
     “អាកំសាក ថយចេញទៅ!” សម្តីគ្រោតគ្រាតតម្រូវឱ្យអ្នកម្ខាងនោះប្រញាប់ដកថយគេចខ្លួនទៅម្ខាង ខណៈកាយតូចច្រឡឹងស្ទុះស្ទាឡើងទៅអង្គុយខាងចង្កូតឡាន ហើយបញ្ឆេះម៉ាស៊ីនបញ្ជាល្បឿន បើកតម្រង់ទៅរកវ័យជំទង់ដែលដើរទាំងដំណើរស៊ើកមមើក ដូចមនុស្សអត់កម្លាំងកំហែង មិនបានហូប មិនបានដេក អស់រយៈពេលជាច្រើនថ្ងៃមកអ៊ីចឹង។
    
     ង៉ោង!!!!
    
     “ថេយ៉ុង!!!!”
    
     “ហ៊ើយ!!!!”
    
     ង៉ឺុត!!
    
     “ចង្រៃយ៍អើយ!” បបូរមាត់ញ័រតតាត់បង្ហើបស្រែកលាន់ឮសំឡេងកងរំពងទ្រហឹងអឺងកង កាលបើឃើញមានអ្នកជួយសង្គ្រោះកំលោះស៊ើកមមើក ស្រាប់តែស្ទុះចូលមកចាប់អូសកាយមួយនោះគ្រវែងទៅឆ្ងាយយ៉ាងត្រដាបត្រដួស។
    
     “យើស..អាក្មេងទំនើងនេះបើកឡានប្រហើនណាស់!” បុរសចំណាស់ដែលជាអ្នករកស៊ីទិញអេតចាយ ស្រាប់តែស្រែកជេរប្រទេចទាំងខឹងសម្បារ មានឡានទំនើបជិះ ថ្លៃថ្នូរ ហ៊ឺហារ តែចរឹកអាកូនអ្នកមានម្នាក់នោះអត់ថ្លៃថ្នូរតាមសម្ភារៈនិយមសោះ។
    
     គាត់ប្តូរទឹកមុខពីខឹង មកជាធម្មតាវិញ ហើយជួយគ្រាហ៍អ្នកកំលោះឡើងដោយសេចក្តីអាណិតអាសូរ។
    
     “មុខមាត់ឯងបែកជ្រាំឈាមរាល់ថ្ងៃ ទៅសាលារៀនគេធ្វើបាបណាស់ណាទៅអ្ហេស? មើលចុះវិះតែត្រូវគេបុកស្លាប់ទៅហើយទៀត!”
    
     “ខ្ញុំមិនអីទេ អរគុណលោកពូច្រើនណាស់!” ជុងហ្គុក ក្រោកឈរបោសសម្អាតលម្អងធូលីដីលើខ្លួន ហើយញញិមស្ងួតដាក់គាត់ តាមដោយខ្សែភ្នែករលីងរលោង ផ្សើមសំណើមហូរជ្រាបចេញមកតក់ៗ។
    
     “ចុះអាល្អិតឯងស្នាក់នៅឯណាសព្វថ្ងៃ​នេះ?” ដោយឃើញថាគេយ៉ាប់យឺនរាល់ថ្ងៃខ្លាំងពេក ទើបគាត់រពឹសមាត់សួរ ជីកឫស ជីកគល់ ទៅ ណាមួយបីដូចជាមាននិស្ស័យជាមួយនាយដែរ ម្យ៉ាងវិញទៀត តាមគាត់សង្កេតមើល ក្មេងនេះត្រូវគេតាមធ្វើបាបសឹងតែរាល់ថ្ងៃគ្មានលុះពេលឡើយ។
    
     “ខ្ញុំស្នាក់នៅផ្ទះជួលក្បែរនេះ ដើរបន្តិចក៏ដល់ហើយ អរគុណលោកពូម្តងទៀត!”
    
     “អា-អា!!” គាត់ងក់ក្បាលញាប់ស្អេក ចំណែកឯអ្នកដែលឱនក្បាលគោរពអរគុណគាត់ ក៏ប្រញាប់ម្នីម្នាដើរចេញទៅទាំងអារម្មណ៍ឥតស្រណុកក្នុងចិត្តបន្តិចណានោះសោះ។
    
     បន្ទប់ជួល
    
     ទីបំផុតគេក៏បានវិលត្រលប់មកកាន់បន្ទប់ដោយសុវត្ថិភាពម្តងទៀត។ ខាងក្នុងបន្ទប់មានសភាពងងឹតដូចជាសព្វមួយដង គ្មានអ្វីចម្លែកឡើយ ជាពិសេសនោះគឺក្លិនដែលមានចំហាយផ្អួរស្អុយគគ្រុកនិងសម្លៀកបំពាក់រប៉ាត់រប៉ាយ កញ្ចប់មីរួមជាមួយសំរាមខ្ជៈខ្ជាយ កន្លែកគេងក៏កខ្វក់ ស្មោគគ្រោកដដែល។
    
     ទឺត~
    
     “ហេឡូម៉ាក់!”
    
     (ជុងហ្គុក ហ្អា៎!!)
    
     “ខ្ញុំកំពុងរង់ចាំស្តាប់!”
    
     (ពេលឆ្លងឆ្នាំ កូនត្រូវឡើងមកស្រុកកំណើតណា ម៉ាក់និងប៉ារបស់ឯងបានរៀបចំពិធីជប់លៀងឆ្លងឆ្នាំដ៏អស្ចារ្យមួយ កុំភ្លេចឮទេ ម៉ាក់ស្រលាញ់កូន!)
    
     “បាទ!!” ជុងហ្គុក ដាក់ទូរស័ព្ទចុះ ហើយឈរដង្ហើមធំៗសម្លឹងមើលខ្លួនឯងទៅក្នុងកញ្ចក់ មួយរយៈនេះគេរៀងស្រកគីឡូបានច្រើនណាស់ ព្រោះមិនសូវបានញាំ មិនសូវបានគេង ហើយត្រូវទៅរៀននិងធ្វើការបន្ថែមទៀតរហូត។
    
     “ខ្ញុំរកប្រាក់មិនទាន់បង់ថ្លៃផ្ទះជួលគេផង ឆ្លងឆ្នាំនេះមានការងារត្រូវធ្វើច្រើនទៀត ខ្ញុំមិនដឹងត្រូវគិតទៅផ្លូវមួយណាល្អទេ!” សំងំនិយាយម្នាក់ឯងអស់ពេលជាងមួយសន្ទុះ ទូរស័ព្ទស្រាប់តែលាន់ឮសំឡេងរន្ទឺឡើងមកម្តងទៀត។
    
     “សួស្តី!”
    
     (យើងមានការងារថ្មីមួយឱ្យឯងធ្វើ យប់នេះមកបារហាមលើសពីម៉ោង ៨ យប់!)
     
     “ប៉ុន្តែ...!” ទូរស័ព្ទស្រាប់តែកាត់ផ្តាច់ខ្សែទាក់ទងភ្លាមៗដោយមិនខ្ចីរង់ចាំស្តាប់ការបកស្រាយអ្វីទាំងអស់ពីអ្នកម្ខាងទៀត។
    
     ជុងហ្គុក ទម្លាក់ទូរស័ព្ទចុះ យឺតៗហើយបែរខ្លួនទៅមើលនាឡិការដែលព្យួរជាប់ជញ្ជាំងត្រឹមម៉ោង ៦ ល្ងាចទៅហើយនោះ ទើបគេរូតរះប្រញាប់ប្រញាល់ងូតទឹកផ្លាស់ឈុត ហើយមិនភ្លេចដាក់ត្រាំសម្លៀកបំពាក់រៀនដូចជាទម្លាប់រាល់ដងដដែល។
    
     បារកម្សាន្ត
    
     មកដល់ទីនេះភ្លាម ជំហ៊ានប្រអប់ជើងវែងៗក៏បានបោះពួយចូលទៅខាងក្នុងបន្ទប់ពណ៌ក្រហមមួយ។
    
     ជុងហ្គុក ចូលទៅឈរចំកណ្តាលបន្ទប់តាមតួនាទីងាកទៅសម្លឹងមើលនារីរ៉ូបក្រហមដែលអង្គុយញញិម បបូរមាត់លាបក្រែមពណ៌ក្រហមឆិល សក់រួញម៉ូតពោះវៀនជ្រូក វ័យប្រហែលជាសាមក្រាស់ ចាស់ជាងគេឡើងមិនចេះតិចឆ្នាំ។ តែក៏ជាថៅកែស្រី ដែលហៅកាត់ថាម៉ែយែម កាន់កាប់ផ្នែកបញ្ចុកបន្ស៊ីពួកស្រីសំផឹងឱ្យភ្ញៀវប្រុសៗគ្រប់ស្រទាប់វ័យនោះដែរ។
    
     “មកដល់ហើយអ្ហេសប្រុសសង្ហា?” ជុងហ្គុក ងាកសម្លឹងមើលមុខស្ត្រី អាយុចំណាស់មីងខ្លួន ទាំងខ្សែភ្នែកឡិងឡង់ៗ ហើយបែរទៅសម្លឹងមេការរបស់ខ្លួនយ៉ាងងឿងឆ្ងល់។

បើគ្រាន់តែ ស្រលាញ់?Tahanan ng mga kuwento. Tumuklas ngayon