ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?

1.7K 81 0
                                    

        ថ្ងៃបន្ទាប់

        ថ្ងៃរសៀលក្តៅចែស នាំឱ្យខ្យល់បក់ផាត់ហ៊ុយដីទ្រលោមឡើងគួរឱ្យរំខាន។ សំឡេងឡានម៉ូតូបរទៅមកឥតឈប់ឈរតាមបណ្តោយផ្លូវទៅមកក្នុងភូមិជនបទមួយក្នុងខេត្តប៊ូសាន ឥតស្ងប់សូរសំឡេងពីត្រចៀកម្តងណានោះសោះ។ នៅពេលដើរមកដល់ក្នុងភូមិទីប្រជុំជនមានផ្ទះខ្លះ មានប្រកបមុខរបរលក់ដូរគ្រឿងទេសរបស់របរញាំដូចជាកូនតូបតូចៗ អាចអាស្រ័យបានលើអាជីវកម្មខ្នាតតូច ដែលអ្នកភូមិទូទៅ តែងតែប្រកបមុខរបរទាំងនេះ បន្ទាប់ពីការងារធ្វើស្រែចម្ការផងដែរ។

        ជុងហ្គុក បានបណ្តើរកូនប្រុសតូចល្អិតមកដើរលេងក្នុងភូមិ ណែនាំអាល្អិតតូចឱ្យបានស្គាល់ញាតិមិត្តធ្លាប់បាន រួមសុខ រួមទុក្ខ ជាមួយគ្នាកាលពីកន្លងទៅ រស់នៅជាអ្នកភូមិផងជាប់របងជាមួយគ្នា ពួកគេមានការប្រាស្រ័យទាក់ទងបានយ៉ាងល្អ ទើបអ្នកភូមិរស់នៅទីនេះចូលចិត្តអាណិតស្រលាញ់រាប់អានគ្រួសាររបស់ ជុងហ្គុក ខ្លាំងណាស់។

        “ដេតឌី!!” រ៉ូគិ ឧទាននៅពេលដែលដើរមកដល់តូបលក់ការ៉េមដែលបានបិទមិនព្រមបើកលក់ដូចជាសព្វមួយដងទៀត។

        “យ៉ាងម៉េចកូន?” នាយងាកមកចាប់អារម្មណ៍ពីទឹកមុខស្អុយប៉ែកូនប្រុស មុននឹងបន្ទន់ជង្គង់ចុះទៅចាប់ទាញកូនមកឱបថ្នមៗក្នុងរង្វង់ដៃ។

        “ពូលក់ការ៉េមអត់បើកតូបទេ ដេតឌី!” រ៉ូគិ លើកដៃចង្អុលឡើងថែមទាំងយំញ័រមាត់សសឹកប្រាប់ឪពុកទាំងទឹកមុខក្រៀមក្រំនិងមានអារម្មណ៍ហេលហាលខុសប្លែកណាស់។

        “បើគេមិនបើក មិនញាំមួយថ្ងៃទៅកូន!”

        “ដេតឌី ចូលទៅអូសកពូហ្នឹងមកលក់ការ៉េមឱ្យកូនតិចមើល ការ៉េមគាត់ឆ្ងាញ់ ទិញកន្លែងផ្សេងញាំអត់កើតទេ ហ៊ឹកៗ!” រ៉ូគិ អង្រួនស្មា ជុងហ្គុក មេឃក្តៅយ៉ាងនេះបើបានញាំការ៉េមប្រាកដជាឆ្ងាញ់ណាស់ ណាមួយម្សិលមិញញាំបានតែមួយដើម ឥឡូវចង់ញាំទៀត តែពិតពិបាករកទិញណាស់។

        “អាណារកស៊ី ទៅចាប់អូសកគេយ៉ាងម៉េច? ប៉ូលិសមកចាប់ដេតឌីដាក់គុក កូនឯងគិតម៉េច?”

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now