ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស

1.7K 108 0
                                    

     ថេយ៉ុង ក្រសោបមុខប្រុសកំលោះឡើងបន្តិច គិតខឹងដល់ពេលណាទៀត ពិធីជិតចប់ទៅហើយ ស្លៀកឈុតមួយកុមភ្លេនេះបង្អួតគេឯងឡើងឆ្អែតឆ្អន់ទើបមកនឹកឃើញប្រចណ្ឌរករឿង ក្មេងអីចិត្តក្តៅដូចភ្លើង តែពេលដែលខឹងរករឿងបែបនេះទៅកាន់តែគួរឱ្យស្រលាញ់ជាងមុនទៅទៀត។

     “អ្នកប្រុសត្រលប់ទៅគេងនៅអាផាកមីន៍វិញទេ?”

     “ទៅតើស..យ៉ាងម៉េចខ្លាចយើងមិនទៅដេកជាមួយឯងវិញឬ?” ជុងហ្គុក បែរមុខចេញ រួចចាប់ដកកូនប្រអប់មួយចេញមក ថេយ៉ុង សម្លឹងមុខគេធ្វើភ្នែកម៉ក់ៗហើយផ្តោតខ្សែភ្នែកទៅសម្លឹងមើលកូនប្រអប់តូចពណ៌ខ្មៅងងឹតមួយនោះវិញម្តង។

     “ជាអី?” រាងតូចធ្វើជាសួរឡើង ញឹមៗនិងប្រឹងលេបដង្ហើមទាំងអារម្មណ៍ជ្រួលជ្រាប។

     “ចិញ្ចៀន ខ្ញុំទិញជូនអ្នកប្រុសជាកាដូថ្ងៃពិសេស!” ជុងហ្គុក ដករង្វង់ចិញ្ចៀនចេញពីប្រអប់ចាប់យកមកកាន់ចំពោះមុខ ថេយ៉ុង រួមទាំងស្នាមញញិមផ្អែមហើយ លូកដៃទៅចាប់យកប្រអប់ដៃស្រឡូនតូចមកកាន់ថ្នមៗ។

     “ឯងបានលុយមកពីណាទិញ?”

     “លុយប្រាក់ខែរបស់ខ្ញុំ!”

     “ចុះក្រែងឯងនិយាយថា ផ្ញើលុយទាំងអស់ទៅឱ្យម្តាយនៅឯស្រុកកំណើចនោះអី?” ថេយ៉ុង ស្រពិចស្រពិលតាមសម្លឹងមើលមុខប្រុសកំលោះធ្វើដូចជាមិនសូវយល់ន័យ។

     “ប្រាក់ចំណេញថែមម៉ោងក្រៅ ខ្ញុំដកយកមកសន្សំទុកទិញចិញ្ចៀនមួយវង្សនេះជូនអ្នកប្រុស ជាផលតបស្នងសម្រាប់ការមើលថែខ្ញុំកន្លងមក!” អ្នកកំលោះនិយាយទាំងអារម្មណ៍រំភើបញាប់ញ័រ គេខំសន្សំលុយមកយូរណាស់ហើយ ច្រើនខែមកនេះចេះតែទុកដាក់រៀបចំលួចលាក់ខ្លាចក្រែងតែ ថេយ៉ុង ដឹងនិងហាមគេមិនឱ្យទិញ ព្រោះខ្លាចខ្ជៈខ្ជាយលុយហោប៉ាវខោផ្ទាល់ខ្លួនរបស់គេ។

     “ម្តេចមិនទុកលុយចាយខ្លួនឯង ទិញចិញ្ចៀនឱ្យយើងធ្វើអី? យើងជាកូនអ្នកលក់ពេជ្រ ខ្វះអីចិញ្ចៀន ខ្សែក ខ្សែដៃ ក្រវិល សម្រាប់ពាក់នោះទៅ!”

     “តែខ្ញុំចង់ទិញឱ្យ ព្រោះខ្ញុំស្រលាញ់អ្នកប្រុស..ខ្ញុំស្រលាញ់ ទើបចង់ធ្វើរឿងខ្លះដើម្បីអ្នកប្រុស..” ថេយ៉ុង ស្ងាត់មាត់បន្តិច ហើយឱនសម្លឹងមើលចិញ្ចៀនមួយវង្សនោះម្តងទៀត។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now