ភាគ២៧៖អូនយំមែនទេ?

1.2K 87 1
                                    

      ពិធីមង្គលការទាំងមូលបានបញ្ចប់ទៅ លុះមួយអាទិត្យក្រោយមកស្រាប់តែលេចឮសូរដំណឹងដ៏ពិសេសមួយ នាំឱ្យគ្រួសារត្រកូល គីម មានចិត្តសប្បាយរីករាយណាស់។ ដ្បិតកូនស្រីច្បង កំពុងពរពោះកូនដំបូងបានរយៈពេល ៣ សប្តាហ៍ទៅហើយ លោកស្រី ហ្គូហ្សិន ក៏បានយកចិត្តទុកដាក់មើលថែនាង ថេអីន គ្រប់សព្វបែបយ៉ាង គ្រប់ជ្រុងជ្រោយមិនឱ្យលើសលួសខ្វះខាតដូចអង្កាល់ពីគាត់បានមើលថែនិងផ្តល់អ្វីៗ គ្រប់យ៉ាងទៅឱ្យ ថេយ៉ុង នោះទេ។

      “កូនដំបូងអ៊ីចឹងត្រូវចេះរៀនមើលថែខ្លួនឯងឱ្យបានល្អ កុំសូវធ្វើការធ្ងន់ៗពេក ខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ!” គាត់ដាស់តឿននាងច្រើនណាស់ ខ្លាចថានាងមានបញ្ហាកំឡុងពេលពរពោះកូនដំបូង យ៉ាងណាក៏ជាចៅច្បងម្នាក់គត់ដែរ ទើបគាត់ចេះតែខ្លាចនេះខ្លាចនោះហើយត្រូវមើលថែទារកតូចក្នុងផ្ទៃពោះឱ្យបានល្អបំផុតដែរ។

      “ចាសម៉ាក់..” ថេអីន ឱនគំនាបចំពោះគាត់ដោយមិនភ្លេចលយស្នាមញញិមមានក្តីសុខ រួចលើកដៃមកអង្អែលពោះរបស់ខ្លួន ហើយដៀងខ្សែភ្នែកទៅសម្លឹងមើលទឹកមុខប្អូនប្រុសដែលអង្គុយសំដែងឫកពាប្រងើយកន្តើយពុំសូវយកចិត្តទុកដាក់ចំពោះរឿងដែលបានកើតឡើងនៅថ្ងៃនេះនោះឡើយ។

      “ថេយ៍ អត់មានចិត្តត្រេកអរចំពោះបង ដែលមានក្មួយឱ្យអូនពរដែរទេឬ?” ថេយ៉ុង ងើបមុខឡើងហើយញញិមចុងមាត់មកកាន់នាងជាបងទាំងទឹកមុខរាបស្មើពុំមានភាពត្រេកអរស្អីបន្តិចណានោះសោះឡើយ។

      “គិតថាខ្ញុំចង់យកដៃទៅប៉ះខ្លួនកូនបងដល់ថ្នាក់ហ្នឹងអ្ហេ?” គ្រប់គ្នាប្រែទឹកមុខថ្នាក់ថ្នល់ចិត្តឡើងមកមួយប៉ប្រិចភ្នែកដ្បិត ថេយ៉ុង ពុំមានចិត្តដូចជាអ្នកផ្សេងទៀតដែលមានអារម្មណ៍រីករាយត្រេកអររំភើបចំពោះការពរពោះរបស់នាង ថេអីន ទាល់តែសោះ។

      “អូន..ក្មេងមិនដឹងពីអ្វីទេ!” ជុងហ្គុក កេះដៃ ថេយ៉ុង ឃាត់គេកុំឱ្យនិយាយអ្វីប៉ះពាល់ដល់ក្មេងដែលមិនដឹងអី។

      “បងគ្រាន់តែចង់ឃើញអូនសប្បាយចិត្ត ព្រោះបងអាចមានកូន តែអូនមិនអាច..” ថេអីន ញញិមចំអកទៅកាន់ ថេយ៉ុង ដោយមិនភ្លេចអួតអាងថាខ្លួនអាចមានកូនបានប៉ុន្តែ ថេយ៉ុង មិនអាចមាន គ្មានកូនសម្រាប់យកចិត្តឪពុកម្តាយដូចជានាងបាន ដល់ពេលនោះទ្រព្យសម្បិត្តនិងត្រូវបែងចែកចម្រៀកធំច្រើងជាងដែល ថេយ៉ុង ទទួលបានទៅទៀត។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now