ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?

1.6K 105 0
                                    

      និយាយគ្មានអ្នកឮ ឈឺគ្មានអ្នកដឹង អារម្មណ៍មួយហ្នឹង ឈឺស្ទើរតែគាំងចង្វាក់បេះដូង តែដ្បិតសេចក្តីស្រលាញ់វាធំធេង ជ្រៀលជ្រៅ មានជម្រៅ គ្មានអ្វីដែលអាចយកមកវាល់វែងបានទើបបានជាគេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីធ្វើរឿងដែលចង់ធ្វើសម្រាប់វិនាទីចុងក្រោយបន្ថែមទៀត មុនពេលដែលអស់សិទ្ធ អស់តួនាទីបាននៅជិតក្បែរមនុស្សដែលខ្លួនស្រលាញ់យ៉ាងពេញលេញម្នាក់នេះ។

      ជុងហ្គុក សម្លឹងឃើញ ថេយ៉ុង ខិតខំធ្វើអ្វីដើម្បីខ្លួនច្រើនណាស់ ព្រឹកនេះគេបានរៀបម្ហូបចំណីចំអាហារសម្លៀកបំពាក់និងសម្ភារៈទុកដាក់បានយ៉ាងមានសណ្តាប់ធ្នាប់ប្រៀបដូចជាភរិយាដ៏ល្អម្នាក់ដែលមមាញឹកចំពោះការងារជំនាញជាមេផ្ទះច្រើនណាស់។

      កាន់តែព្យាយាម គេកាន់តែស្រលាញ់ខ្លាំងឡើងៗដោយមិនដឹងខ្លួន បើនិយាយដល់រឿងកាលពីថ្ងៃមុន ធ្វើឱ្យគេស្នុគស្មាញក្នុងចិត្តហើយ ខឹងផង អត់ផង លាយឡំនិងអារម្មណ៍ពុះកញ្ជ្រោលពេលដែលបានអារសារនោះរួចអារម្មណ៍របស់គេប្រែប្រួលមិនតិចដងនោះទេ។
     
      វឹប!!

      “អឹ..” ថេយ៉ុង ភ្ញាក់ព្រើត កាលបើប្រអប់ដៃមាំទាំស្រវាចាប់ក្រសោបបីកាយស្រឡូនដាក់ឱ្យអង្គុយលើភ្លៅជាប់មិនព្រមលែង។

      “មនុស្សប្រុសដែលផ្ញើសារមកនោះជាអ្នកណា?”
      ជុងហ្គុក ចាប់ផ្តើមសួររកហេតុផលហើយ ថេយ៉ុង ក៏សំដែងទឹកមុខស្លូតបូតឡើងមក ដោយមិនភ្លេចប្រើមាយាទាញថ្ពាល់សង្ហាមកកាន់យ៉ាងថ្នមដៃបន្ថែម។

      “គេជាសង្សាចាស់របស់យើងគេក្បត់យើងទៅលួចទាក់ទងបងស្រីរបស់បង ពួកគេសាហាវណាស់ ឃើញយើងមានក្តីសុខជាមួយឯងមិនបាន កើតចិត្តភ្លើងក្តៅក្រហាយរករឿង បង្កើតរឿងផ្លុំត្រចៀកចង់ឱ្យពួកយើងទាំងពីរឈ្លោះគ្នា!” រៀបរាប់មិនបានទឹកភ្នែកហូរស្រក់ម៉ាត់ៗចុះមករហាមភ្លាម រីឯអ្នកស្តាប់ហាក់ដូចជាជឿលុងស្លុងនិងអាណិតដល់អ្នកខាងណោះស្ទើរតែមិនអាចលើកលែងទោសឱ្យខ្លួនឯងបានឡើយ។

      “ខ្ញុំសូមទោសណា..”

      “ថ្ងៃនោះ ពួកគេច្រណែន..ឃើញអ្នកម៉ាក់រៀបចំជីវិតឱ្យយើង បានថ្កុំថ្កើនជាងពួកគេ ទើបពួកគេមិនសុខចិត្ត ខ្លាចយើងមានបានជាង ខ្លាចយើងរស់នៅមានក្តីសុខជាង ម្នាក់ៗតាមមកធ្វើបាបជិះជាន់ ឈ្លេចឈ្លីជីវិតយើងឱ្យកប់ដល់បាតរហូត កន្លងមកយើងរស់នៅពិបាកណាស់ យើងត្រូវតស៊ូចេញមករស់នៅម្នាក់ឯង នៅឯអាផាកមីន៍នេះឯងឃើញទេ? គ្មាននរណាម្នាក់អាចមើលថែយើងបានទេ យើងឯកោណាស់ យើងពិបាកគ្រប់សព្វបែបយ៉ាង ហ៊ឹកៗៗ!!”

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now