ភាគ៣០៖បងចាប់ផ្តើមរវល់!!

1.1K 76 1
                                    

       ពីរថ្ងៃបន្ទាប់

       ជុងហ្គុកទទួលបានការគាស់ហៅឱ្យចូលបម្រើការងារ មុខងារថ្មី ជាប្រធានក្រុមហ៊ុននៃ Clothing Company រៀបចំដោយលោក ហ្វីឌ័រ ជាអ្នកហ្វឹកហាត់និងបង្រៀនណែនាំគេ ពីការងារទាំងមូលប្រចាំក្រុមហ៊ុនផលិតសម្លៀកបំពាក់ ឱ្យចេះគ្រប់គ្រងច្រកចេញចូលការងារ ទាំងតួនាទី ច្បាប់ ផែនការការងារ ទំនួលខុសត្រូវ ដោះស្រាយវិបត្តិ ការគ្រប់គ្រងបុគ្គលិក ពិនិត្យមើលឯកសារទូទាត់វិក្កយបត្រប្រចាំខែ គ្រប់យ៉ាង គ្រប់ផ្នែកទាំងអស់។

       នាយអង្គុយខាងក្នុងបន្ទប់បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ដ៏ទំនើប គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹមល្អប្រណីតៗ លម្អទៅដោយការឌីគ័រចម្លែកប្លែកភ្នែក នាំឱ្យមានសុកភាពនិងអាចមើលឃើញពីទេសភាពដ៏ឡូយឆាយនៃទីក្រុងសែលអ៊ូល តាមរយៈអាគារកម្ពស់ ៤១ ជាន់របស់ Clothing Company បានយ៉ាងត្រជាក់ភ្នែក។

       “យ៉ាងម៉េចដែរ បន្ទប់ការិយាល័យមួយនេះល្អដែរទេ ប៉ាទើបតែប្រាប់ឱ្យគេមករៀបចំដំឡើងកាលពីថ្មីៗនេះ!”

       “គឺល្អ..ល្អគ្រប់យ៉ាងណាប៉ា!” ជុងហ្គុក តបទាំងញ័របបូរមាត់រន្ថើន ហើយសម្លឹងមើលតុធ្វើការរបស់ខ្លួនដោយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំព្យូទ័រម៉ាកថ្មីដែលទើបតែដាក់ដំឡើងមុននេះ។

       “ខ្ញុំសាក..សាកប្រើសិនណាប៉ា!”

       “មិនអីទេ តាមសប្បាយចុះ រៀនប្រើប្រាស់សិនក៏ល្អដែរ!!” គាត់ព្យាយាមបណ្តែរបណ្តោយឱ្យគេធ្វើអ្វីតាមចិត្តជាមុនសិន ក្រោយមកទើបចាប់ផ្តើមបង្រៀនពីមុខងារការងារដែលត្រូវបំពេញធុរៈការចាប់ផ្តើមដំបូងៗអាចនិងមានអារម្មណ៍ខុសប្លែកហើយអសកម្មបន្តិចបន្តួចប៉ុន្តែបន្ទាប់មកនៅពេលដែលគេកាន់តែព្យាយាមយល់ខិតខំរៀនសូត្រអំពីវាតទៅមុខទៀតក៏គ្មានបញ្ហាអ្វីទៀតដែរ។

       “ជុងហ្គុក!!”

       “បាទប៉ា!!” នាយសង្ហាងើបមុខចេញពីអេក្រង់កំព្យូទ័ររួចងាកបែរខ្សែភ្នែកមកសម្លឹងមើលម្ចាស់វត្តមានសមាជិកថ្មីម្នាក់ដែលឈរក្បែរដៃលោកហ្វីឌ័រ ទាំងមិនភ្លេចជ្រិមភ្នែកសំដែងការងឿងឆ្ងល់ឡើងមកបន្ថែមដែរ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now