ភាគ២៨៖បងច្បាស់ទេ

1K 73 0
                                    

     ព្រឹកស្អែក
     @អាផាកមីន៍
     ទីកន្លែងដែលធ្លាប់រស់នៅដដែល..
    
     ថេយ៉ុង ឈរញញិមញញែមបិទមាត់ពុំជិតសម្លឹងទៅមើលរាងក្រាស់ដែលឈរទឺនុយសម្លៀកបំពាក់ជាបុគ្គលិកបម្រើការងារក្រុមហ៊ុនក្នុងដៃមានកាន់សឺមី CV ហំហ៊ានណាស់ បង្ហាញឱ្យឃើញពីរាងដ៏ខ្ពស់ស្រឡះ ក្នុងទឹកមុខហ្មត់ចត់ គួបផ្សំទៅដោយឫកពាស្វាហាប់មិនឱ្យចាញ់ច្រាបនរណាម្នាក់បាននោះឡើយ។ បន្ទាប់ពីបានកែកន់ខ្លួនហើយរួចស្រេចបាច់អស់ នាយក៏សន្សឹមដើរចូលមកចំពោះមុខភរិយា ហើយញញិមបីដូចជាមានក្តីសង្ឃឹមខ្ពស់ណាស់។

     “អូនមានអ្វីជូនពរបងទេ?” ជុងហ្គុក ធ្វើជាសួរដោយយកចុងម្រាមដៃកាន់អង្អែលចុងចង្កា ចាប់ផ្ងើយផ្ទៃមុខដ៏ស្រឡូនឡើងបន្តិច។

     “ជូនពរឱ្យលោកប្តីរបស់អូនមានសំណាងល្អៗដាក់ពាក្យជាប់ឆាប់បានចូលធ្វើការនិងអាលបានរកលុយមកចិញ្ចឹមអូនវិញម្តង!” ថេយ៉ុង ស្រវាឱបចង្កេះស្វាមីហើយសើចហែកថ្ពាល់គ្រហាញនិងថើបសើរៗទៅលើបបូរមាត់រាងក្រាស់ បន្ទាប់មកក៏ជញ្ជក់ខាំគ្រញីដាក់គ្នាទាំងលើទាំងក្រោម ហើយបឺតខ្លាំងៗសឹមជញ្ជក់យកៗទាល់តែពណ៌លើមាត់ឡើងស្លេកទើបព្រមបញ្ឈប់រាងខ្លួន។

     “បងទៅហើយណា បើយ៉ាងម៉េច យ៉ាងម៉ា បងទាក់ទងមកប្រាប់អូន!”

     “អូនដឹងហើយ!” ជុងហ្គុក ចាប់ដើរចេញទៅបាត់។

      នៅសល់តែ ថេយ៉ុង ដែលបែរមកដាក់ខ្លួនអង្គុយចុះរំឭកដល់សម្តីម្តាយកាលពីរាត្រីយប់ម្សិល ដំណក់ទឹកភ្នែកក៏ស្រាប់តែទួញស្រក់ហូរចុះមករមៀលកាត់ផែនថ្ពាល់រលោងម៉ដ្ឋខៃតក់ៗឥតទំនប់។

     (ឯងចង់សប្បាយ ឯងចង់បានឡានទំនើប ចង់បានជីវិតឯករាជ្យហ៊ឺហារ យើងក៏រីករាយនិងផ្តល់ឱ្យ ឯងដេកស្រួល ស៊ីឆ្ងាញ់ ជីវិតរុងរឿងមកបានប៉ុណ្ណឹងហើយ ឯងរកស្អីទៀត? ធ្លាប់គិតខ្លះទេ ថាយើងជាម៉ែ យើងមិនដែលដេកលក់ឱ្យបានស្កប់ស្កល់ចិត្តមួយសន្លឹមណានោះទេ? គ្មានទេ យើងដេកមិនដែលលក់ ម្ហូបស៊ីចុករាល់ថ្ងៃក៏មិនត្រូវមាត់ ពិបាកលេប តែយើងទ្រាំទំពារចំពោះមុខពួកឯង ខំប្រឹងសំដែងថាជីវិតយើងរាល់ថ្ងៃនេះស្ងប់សុខ ហូបចុក ដេកលក់ស្រួល ទាំងដែលការពិតយើងប្រឹងប្រមូលដង្ហើមមកដកឱ្យស្មើគ្នា សឹងតែមិនដល់ផងពួកឯងសុទ្ធតែជាកូនអាត្មានិយម ជាកូនអត្តញ្ញូ ចង់មានបាន តែមិនខំប្រឹងរក ចង់ប្រកួតប្រជែងគ្នា ខ្វេះខ្វាយ អង្កៀមច្បាមយកទ្រព្យពីញើសឈាមម៉ែឪទៅអួតអាង ចំណេះជំនាញដែលយើងព្យាយាមផ្តល់ឱ្យ ពួកឯងមិនដែលមើលឃើញខ្លះទេ!)

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now