ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ

1.4K 87 0
                                    

        ថ្ងៃរះចាប់ផ្តើមជាថ្មី

        មេឃស្រឡៈ ពពករសាត់ ខ្យល់បក់ ស្លឹកឈើកម្រើកឮសូរប្រើកៗទង្គិចនិងសាបលាន់សូររណ្តំត្រចៀកអ្នកសណ្តាប់។

        ថេយ៉ុង ភ្ញាក់ដឹងខ្លួន ក្បែរបុរសអាក្រាតកាយទាំងត្របក់ភ្នែកហើមស្ពល់ដដែល អស់ពេលពេញមួយរាត្រីដែល ជុងហ្គុក គេងឱបគេជាប់មិនព្រមឃ្លាតឆ្ងាយទៅណា រំលងយប់ក្តៅគគុក រូបភាពកាលពីរាត្រីធ្វើឱ្យបេះដូងរបស់ខ្លួន ចាប់ផ្តើមលោតលឿនខុសចង្វាក់ហាក់ដូចជាប្លែកណាស់ គេចាប់ផ្តើមយំម្តងទៀតហើយ លើកនេះគេយំខ្លាំងជាងរាល់ដងទៅទៀត រហូតដល់សំឡេងសម្រែកភាពឈឺចាប់បានបន្លឺដាស់ស្មារតីដល់អ្នកដែលគេងលុងលក់ឱ្យចាប់ញោចគំនិតភ្ញាក់ឡើងទាំងមមៃសម្លឹងមើលផែនមុខស្រឡូនហូរទឹកភ្នែកសស្រាក់ទាំងព្រលឹម។

        “ថេយ៍!” ជុងហ្គុក ស្រវាឱបចង្កេះតូច រួចជូតទឹកភ្នែកក្តៅឧណ្ហៗដោយថ្នមដៃបំផុតមុននឹងអង្អែលក្បាលអ្នកដែលដេកយំសស្រិកសស្រាក់ទាំងសភាពដុនដាប។

        “លោកធ្វើបែបនេះ ធ្វើអី? ខ្ញុំសួរថាលោកធ្វើបែបនេះ ធ្វើអីហ៊ឹកៗ!” ប្រអប់ដៃដ៏ទន់ល្អូក ចាប់លើកវាយប្រតាយប្រតប់លើដើមទ្រូងលាន់សូរឌឹបៗ ខណៈអ្នកម្ខាងណោះក៏គ្មានពើតសាច់សូម្បីតែមានអារម្មណ៍ថាឈឺចាប់បន្តិចក៏គ្មានដែរ។

        ជុងហ្គុក មិនប្រកែកហើយបណ្តោយខ្លួនឱ្យភរិយាបញ្ចេញកំហឹងមកកាន់ខ្លួនទាល់តែ អស់ចិត្ត អស់ចង់ ទោះ ថេយ៉ុង ចង់គាស់រំលើងរឿងចាស់មកនិយាយ មកផ្ចាញ់ផ្ចាល់ចិត្ត ដើម្បីបានឈ្លោះប្រកែកគ្នា យកឈ្នះចាញ់ក៏គេសុខចិត្តទ្រាំស្តាប់ ហើយថ្នាក់ថ្នមបេះដូងប្រពន្ធដែលកំពុងតែរង់របួសធ្ងន់ ក្នុងភាពជាអ្នកមានទំនួលខុសត្រូវជាកូនប្រុសពេញលក្ខណៈដែរ។

        “លោកមានស្រី លោកធ្វើឱ្យខ្ញុំឈឺចាប់ មិនគ្រប់គ្រាន់ណាស់ណាទៅហើយ ហេតុអីលោកនៅមកតាមជិះជាន់ធ្វើបាបរាងកាយរបស់ខ្ញុំទៀត?” ថេយ៉ុង ពោលពាក្យពាំនាំសេចក្តីឈឺចាប់មកសម្រេចក្នុងរឿងទំនាស់ ទាំងទឹកមុខក្រៀមក្រំសោកស្តាយពេលវេលាដែលខ្លួនបានចំណាយទៅលើមនុស្សខុស កន្លងមកជួបតែរឿងបាក់បែក ហើយឈឺចាប់ស្ទើរស្លាប់ស្ទើររស់ ទោះបីជាពេលនេះ គេចង់លុបលាងឬចង់កែប្រែអតីតកាលក៏មិនអាចទៅរួចដែរ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now