ភាគ៣២៖បងឯកភាព

1K 71 0
                                    

      ថេយ៉ុង ទប់អារម្មណ៍មិនជាប់ទ្រហោយំសោកសៅចំពោះម្តាយទាំងអារម្មណ៍ក្តុកក្តួលព្រមជាមួយនឹងទឹកមុខក្រៀមក្រំក្នុងចិត្តឈឺចាប់ក៏មិនចាញ់គាត់អ្វីប៉ុន្មាននោះដែរ។ កន្លងមកនេះគេរស់នៅលំបាកគួរសម បន្ទាប់ពីមិនដែលទទួលបានប្រាក់កាក់ពីម្តាយដើម្បីយកមកចាយវាយសោះនោះឡើយ ហើយថែមទាំងគេចវេសពីក្រុមគ្រួសារនិងមិនព្រមផ្តល់ដំណឹងឱ្យនរណាម្នាក់សោះថាខ្លួនទៅរស់នៅកន្លែងណា ហើយធ្វើការអី រស់នៅក្នុងស្ថានបែបម៉េច ងាយស្រួលឬមួយពិបាកប៉ុណ្ណាទៅ?

      លោកស្រី ហ្គូហ្សិន អង្អែលថែថើបមុខកូនប្រុសជាច្រើនដង បង្ហាញពីទំហំចិត្តនិងសេចក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបានចំពោះកូន ដ្បិតតែគាត់សម្តីអាក្រក់ ពេលខ្លះក៏កាចខុសទំនង តែគាត់ស្រលាញ់កូនខ្លាំងណាស់ ទោះបីមានពេលខ្លះគាត់មិនសូវបាននៅក្បែរមើលថែកូនឱ្យបានដិតដល់ក៏ដោយក្តី តែការខិតខំប្រឹងប្រែងគ្រប់យ៉ាង គាត់ត្រូវការធ្វើវាដើម្បីបំពេញក្តីសុខនិងរៀបចំអនាគតឱ្យកូន គ្រប់សព្វបែបយ៉ាងជ្រុងជ្រោយមុនពេលដែលជីវិតរបស់គាត់ផុតរលត់ទៅនោះដែរ។

      “ថេយ៍..ទៅនៅជាមួយម៉ាក់វិញណាកូនណា!” គាត់យំអង្វរហើយលន់តួទាំងទឹកភ្នែកហូរសស្រាក់ស្ទើរក្លាយទៅជាឈាម។

      “ខ្ញុំទៅមិនបានទេម៉ាក់ ពេលនេះខ្ញុំមានគ្រួសារហើយ តទៅខ្ញុំត្រូវប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីខ្លួនឯង ម៉ាក់កុំបារម្ភពីខ្ញុំទៀតអី សុំឱ្យខ្ញុំទៅតាមជីវិតដែលខ្ញុំចង់បានទៅណាម៉ាក់!” ថេយ៉ុង ព្យាយាមប្រកែកហើយអធិប្បាយជូនគាត់ស្តាប់ ទោះបីជាពេលនេះគេមិនទាន់រឹងដៃរឹងជើងនៅឡើយ តែតទៅថ្ងៃមុខក៏មិនប្រាកថាគេនិងលំបាកដូច្នេះទៀតដែរ។

      “តែម៉ាក់មិនចង់ឃើញឯងលំបាក!”

      “ជីវិតអ្នកណាមិនលំបាកនោះទៅម៉ាក់?” ថេយ៉ុង សួរគាត់ត្រលប់ទៅវិញហើយយំឱ្យញ័រខ្លួនសសឹកទៅកាន់ម្តាយចាស់។

      “ឯងនេះរឹងតាំងពីតូច និស្ស័យមិនល្អមករហូត!”
      កែវភ្នែកគាត់ដក់ដាមទៅដោយទឹកភ្នែក សូរសំឡេងវ័យចាស់ជរារបស់គាត់ស្អកលាន់បន្លឺរងុំរណ្តំបេះដូងអ្នកដែលបានស្តាប់ឱ្យឈឺចុកអួលអនេករកថាមិនត្រូវឡើយ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now