ភាគ១៨៖គូរដណ្តឹង?

1.5K 104 0
                                    

     ឆាងវ៉ុន បានត្រឹមតែសម្លឹងមើល ថេយ៉ុង ឈរយំសស្រិកសស្រាក់ចំពោះកែវភ្នែកទាំងគូររបស់ខ្លួន ទោះបីជាគេចង់ជួយក៏ជួយបានត្រឹមប៉ុណ្ណឹង ណាមួយនៅមានអារម្មណ៍ថាខ្មាស់ខ្លួនដែលធ្លាប់ធ្វើឱ្យថេយ៉ុងឈឺចាប់មករាប់មិនអស់ដែរ ម្យ៉ាងទៀត ថេយ៉ុង ពិតជាខឹងហើយគ្មានថ្ងៃព្រមលើកលែងទោសឱ្យគេបានឡើយ ទោះបីជាគេព្យាយាមខំធ្វើល្អដើម្បីកែតម្រូវខ្លួនឯងយ៉ាងណា រឿងគ្រប់យ៉ាងនៅតែជាការចងចាំដ៏ឈឺចាប់ហើយជូរចត់ខ្លាំងបំផុតក្នុងមួយជីវិតនេះដដែល។

     “ជុងហ្គុក!!!” រាងតូចស្ថិតនៅខាងក្រៅបន្ទប់។
     ថេយ៉ុង ឈរសម្លឹងមើលអ្នកកំលោះដែលដេកស្តូងស្តឹងពុំហ៊ានចូលទៅជិតក្បែរ ដោយសារតែខ្លាចគេគិតថាខ្លួនជាមនុស្សប្លែកមុខ ពុំដែលធ្លាប់ស្គាល់គ្នាពីមុនមក ព្រោះតែនាយម្នាក់នោះ បានបាត់បង់ការចងចាំ ហើយភ្លេចរឿងគ្រប់យ៉ាងដែលធ្លាប់មានចំពោះគ្នាអស់ទៅហើយនោះទៀត។

     “គេមិនមែនឈ្មោះ ចន ជុងហ្គុក ទេ..” អ្នកដែលឈរមិងមាំងបែរជាងាកមកចាប់ភ្លឹកនិងសម្តីនាងតូចច្រម៉ក់ដែលឈរកៀកក្បែរខ្លួន។

     “ចុះគេជាអ្នកណា?” ថេយ៉ុង សំដែងធ្វើជាសួរតាមដោយទឹកមុខដឹងឮរឿងគ្រប់យ៉ាងគ្មានសល់ចន្លោះប្រហោង។

     “គេគឺ រ៉ូឌិន ជាបងប្រុសរបស់ខ្ញុំ!!!” អ៊ីលីយ៉ា អះអាងបានប៉ុណ្ណេះទើបរត់ទ្រុយចូលទៅខាងក្នុងសម្តីរបស់ស្រីតូចហាក់ធ្វើឱ្យគេបីដូចជាងឿងឆ្ងល់ខ្លាំងណាស់ រឿងទាំងនេះ ឆាងវ៉ុន នៅមិនទាន់បានពន្យល់ប្រាប់គេនៅឡើយទេ។

     “ក្មួយជាអ្នកណា ជាសាច់ញាតិរបស់គេអ្ហេ?” រាងតូចដែលឈរស្លក់ស្លើតរហ័សងាកមកសម្លឹងមុខបុរសចំណាស់ព្រមទាំងសើចញឹមៗលាយឡំនិងទឹកភ្នែកដែលហូរស្រក់ចុះមកម៉ាត់ៗ។

     “គេជាមិត្តប្រុសរបស់ខ្ញុំ តែប្រហែលជាគេបាត់បង់ការចងចាំ គេចាំខ្ញុំមិនបានទេ!” ថេយ៉ុង ប្រាប់ទៅលោក ហ្វីឌ័រ ហើយឈរយំគគ្រូកចំពោះមុខគាត់ ឫកពារបស់គេបានធ្វើឱ្យគាត់ទទួលដឹងឮពីអារម្មណ៍ដ៏ឈឺចាប់ខ្លាំង ទើបគាត់បានត្រឹមតែដកដង្ហើមធំៗនិងដើរចូលទៅជិតក្រសោបស្មាតូចញ័រចំប្រប់ថ្នមៗព្រមទាំងឱនសម្លឹងមើលកែវភ្នែកដ៏សោកសៅមួយគូរនោះ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now