ភាគ១០៖ប្រចណ្ឌ

1.8K 108 0
                                    

     ៤ ខែបន្ទាប់
     វិទ្យាល័យ

     ជីវិតជាសិស្សវិទ្យាល័យត្រូវបានបញ្ចប់..

     បន្ទាប់ពីថ្ងៃដែលបានប្រឡងបញ្ចប់សព្វគ្រប់រួចមកហើយ ថ្ងៃប្រកាសលទ្ធផលបានឈានចូលមកដល់។ ថេយ៉ុង និង ជុងហ្គុក មកអង្គុយរង់ចាំលទ្ធផលដ៏ស្វិតស្វាញព្រមទាំងញញឹមនៅពេលដែល ដឹងថាមានម្នាក់ណាជាប់បាននិន្ទេសល្អ សូរប្រកាសបន្លឺប្រកូកយ៉ាងរណ្តំពេញត្រចៀក ហើយអ្នកដែលជាប់ក៏មានអារម្មណ៍សប្បាយរីករាយ អបអរជាមួយគ្រួសារនិងមិត្តភក្តិ ជាពិសេសនោះគឺរីករាយជាមួយខ្លួនឯងបំផុតដែលអាចជម្នះធ្វើរឿងទាំងអស់នេះបាន។

     “ជាប់ហើយ!” ជុងហ្គុក ស្រែកឡើងអស់មួយទំហឹងនៃសំឡេង ប៉ុន្មានខែចុងក្រោយមកនេះ គេប្រឹងប្រែងរៀនសូត្រណាស់ ហើយក៏អរគុណដល់ ថេយ៉ុង ដែលបានជួយមើលថែគេកន្លងមកដូចគ្នា។

     “គីម ថេយ៉ុង!” សូរឈ្មោះប្រកាសបន្ទាប់នោះ ធ្វើឱ្យរាងតូចស្ទុះលោតកញ្ឆេងសប្បាយអរកខិកកខុបព្រមទាំងកញ្ជ្រោលស្ទុះចូលទៅឱបក្រព័ទ្ធក ជុងហ្គុក សឹងតែដួលទីងណាត់ទីងណែងទាំងពីរនាក់។

     “អូយធ្ងន់ណាស់!” ថេយ៉ុង សើចហែកថ្ពាល់គ្រហាញៗ មិនចាំយូរក៏ប្រញាប់ដកទូរស័ព្ទចេញមកផ្ញើដំណឹងពិសេសនេះ ទៅកាន់អ្នកផ្ទះហើយរៀបចំកម្មវិធីជប់លៀងឱ្យធំដុំជាងឆ្នាំណាៗទាំងអស់មិនឱ្យខកចិត្តឡើយ។
    
     “យើងគួរទៅណាបន្ត?”

     “មួយរយៈនេះស្បែកយើងស្ងួតណាស់ យើងចង់ទៅធ្វើខ្លួន ត្រាំទឹកដោះគោ ស្ពារស្បែកឱ្យភ្លឺ!” ថេយ៉ុង បើកឡានអែបចូលហាងសាឡនទំនើបមួយកន្លែង។ គ្រាន់តែក្រឡេកទៅឃើញហាងនោះភ្លាម ជុងហ្គុក ដកកចំហមាត់រហង់ ខាងក្នុងហាងមានសុទ្ធតែជាមនុស្សស្រី ធ្វើឱ្យគេក្រាញននៀលមិនហ៊ានដើរចូលទៅក្នុងនោះទេ។

     “ចុះមក!” ថេយ៉ុង សម្លឹងមើលមុខកំលោះវ័យក្មេង រួចជ្រួញចិញ្ចើម ឃើញគេធ្វើឫកពាញ័រៗដូចកើតជំងឺគ្រុនចាញ់យ៉ាងអ៊ីចឹង។

     “មិនទៅបានទេ..ខ្ញុំ..អឺខ្ញុំ!!” ជុងហ្គុក និយាយញ័រមាត់ត្រដិត ដ្បិតមិនហ៊ានចុះដើរចូលទៅក្នុងហាងនោះសោះ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now