ភាគ០៨៖សេវាកម្មពិសេស

1.9K 117 0
                                    

     ថ្ងៃរសៀល

     ម៉ោងបាយឈាងចូលពេលមកដល់ បន្ទាប់ពីបានងូតទឹករៀបចំផ្លាស់ឈុតហើយរួច។ ផ្នែកបុគ្គលិកដែលជាអ្នកបម្រើសេវាកម្មដឹកជញ្ជូន ទើបនិងមកដល់ ហើយប្រគល់ជូននូវកញ្ចប់អាហារដែលបានកុម្មង់មុននេះចូលមកបន្ថែមផងដែរ។

     ថេយ៉ុង រៀបចំមុខម្ហូបសម្រាប់ទទួលទានពិសារយ៉ាងរៀបរយ ទុកដាក់ឱ្យមានសណ្តាប់ធ្នាប់រួច សឹមក្រឡេកទៅឃើញកំលោះវ័យខ្ចីស្ថិតក្នុងខោស្លីត្រឹមជង្គង់គ្មានអាវ ដើរមកទាំងដំណើរតក់ម៉ក់ទុយម៉ុយ ធ្វើមុខជូរហួញដូចមនុស្សត្រូវគេជេរកាត់កណ្តាលថ្ងៃទាល់តែស្ពឹកមុខអស់ទៅហើយ។

     “បើអ្នកប្រុសអស់អារម្មណ៍ជាមួយខ្ញុំហើយ បោះបង់ខ្ញុំចោលក៏បាន ខ្ញុំមិនរករឿង មិនទាមទារអ្វីទាំងអស់ យល់ថាពេលកន្លងមក វាជារឿងសប្បាយៗទៅចុះ ខ្ញុំហត់ ខ្ញុំពិបាកណាស់!” ថេយ៉ុង សម្លឹងមុខអាកំលោះជំទង់នោះថ្មែរហើយ ធ្វើមុខឆ្ងល់កើតរោគឆ្កួតស្អីទាំងថ្ងៃចែសនិយាយស្តីប្លែកៗ ជក់ខុសកញ្ចប់ដឹង?។

     “ឯងទៅដើរតួកម្សត់មកពីណា?” រាងតូចសួរឡើងលើកដៃកៀសជើងសក់ផាត់ចេញពីផ្ទៃមុខបន្តិចសឹមឱនចាប់ចង្កឹះយកមកចាប់សាច់ញាំ។

     “ចេះតែថាទៅ!”

     “ស៊ីបាយទៅ!” ជុងហ្គុក ដាក់បង្គុយចុះ លូកដៃទៅប៉ះខ្នងដៃរាងតូចបន្តិច។

     “វាស្អីឯងទៀតហើយ?” ថេយ៉ុង ជ្រួញចិញ្ចើមឡើងមនុស្សកំពុង ឆ្ងាញ់បាយ ឆ្ងាញ់ទឹក មកបេះបួយស្អីម៉ោងបាយទឹកហ្នឹង។

     “ចង់ញាំបាយកាន់ដៃដូចគូរស្នេហ៍គេផ្សេង!”

     “លែងដៃមើល៍..” រាងតូចធ្វើជាប្រទេចឡើង ហើយរលាស់ដៃចេញ សម្លឹងមុខអាក្មេងក្បាលខូច ធ្វើភ្នែកធំៗក្រឡោតៗ។

     “យប់នេះខ្ញុំសុំទៅធ្វើការនៅបារដូចដើមបានទេ ខ្ញុំមិនចង់ចាយលុយអ្នកប្រុសរហូតទៅនោះទេ ចង់សន្សំប្រាក់ខ្លះផ្ញើទៅឱ្យអ្នកផ្ទះផង!” ជុងហ្គុក ស្រាប់តែទទូចទាមទារចង់ទៅធ្វើការនៅឯបារនោះម្តងទៀត ប៉ុន្តែទីនោះហើយដែលជាដើមហេតុបានបង្កគ្រោះថ្នាក់ឱ្យគេកាលពីលើកមុននោះ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now