ភាគ២២៖Gentleman របស់អូន

1.6K 94 1
                                    

     ព្រឹកថ្ងៃថ្មី

     សំណល់ផ្សែងភ្លើងហោះហើរហ៊ុយទ្រលោមពេញអាកាស ខណៈរងើកភ្លើងដែលទើបនឹងចាប់បង្កាត់កាលពីថ្មីៗហៀបនឹងឆេះឡើងម្តងបន្តិចៗ កំលោះតូចក្នុងទឹកមុខយ៉ាប់យឺនឯណេះក៏ប្រឹងប្រែងរុកឆ្កឹះឆ្កៀលឧសចូលទៅក្នុងភ្នក់បន្ថែមដើម្បីឱ្យឆាប់ងាយបានឆេះសម្រាប់ប្រើប្រាស់ពេលចម្អិនអាហារ។

     “មិនដឹងកាលណាឆេះទេ!” ថេយ៉ុង រអ៊ូរទាំខំប្រឹងបង្កាត់ភ្លើង ភ្លេចខ្លួនយកដៃមកជូតមុខនាំឱ្យប្រឡាក់ធ្យូងដូចឆ្មា អង្គុយប្រទេចបណ្តាសារដាក់ភ្លើងទាំងព្រលឹមមួម៉ៅចង់តែស៊ីសាច់មនុស្សទាំងរស់។

     “គ្រាន់តែបង្កាត់ភ្លើងប៉ុណ្ណឹង ក៏រអ៊ូដែរ ទុកឱ្យខ្ញុំជាអ្នកធ្វើវិញ អ្នកប្រុសទៅលាងអង្ករក្នុងឆ្នាំងទៅ ខ្ញុំបង្កាត់ភ្លើងចាំ!”

     “អ៊ឹម!!” រាងតូចក្រោកចេញប្រគល់តួនាទីនេះទៅឱ្យប្រុសសង្ហាជាអ្នកបញ្ចេញស្នាដៃ ចំណែកខ្លួនឯណេះធ្វើជាទៅចាប់ឆ្នាំងដាក់អង្ករយកមកកាន់រួច ដើរទៅរកពាងទឹកស្អាតដែលដាក់សម្រាប់ចម្រុះច្រោះដាំស្លរខាងណោះឯង។

     “ត្រូវធ្វើយ៉ាងម៉េច?” ថេយ៉ុង បានត្រឹមតែឈររារែកដូចមនុស្សមិនចេះដាំបាយ ហើយងាកទៅសម្លឹងផែនខ្នងអ្នកដែលស្ទាត់ជំនាញបង្កាត់ភ្លើងឆេះឡើងរង់ចាំរួចជាស្រេចនុះ។

     “នៅឈរធ្មឹងៗដល់អង្កាល់ណាទៀត ឆាប់លាងអង្ករមក ភ្លើងរលត់អស់ទៅវិញ ឥឡូវហើយ ឱ្យឆាប់ឡើងមកហេវបាយខ្លាំងណាស់!” ជុងហ្គុក រហ័សតឿន ថេយ៉ុង រង់ចាំគេអស់ពេលមួយស្របក់សម្លឹងមើលទឹកមុខល្ងីល្ងើមិនដឹងត្រូវធ្វើយ៉ាងម៉េចនុះ ទើបនាំឱ្យប្រុសកំលោះខាងណេះ លើកដៃគក់ដើមទ្រូង ស្រែករកពុទ្ធោ។

     “ព្រះ..ហើយអត់ចេះដាំបាយទេ? ងាប់..”

     “មកដាំខ្លួនឯងទៅ ខ្ញុំទៅចិតផ្លែឈើវិញ!”

     “អុញ!!!” ថេយ៉ុង ដាក់ឆ្នាំងចុះ បែរដើរតាំងៗចូលទៅចាប់យកកន្ត្រកផ្លែឈើមកអង្គុយចិតសំបក។ កាលនៅឯខន់ដូ ធ្លាប់តែទិញម្ហូបគេមកញាំស្រាប់ៗ ជូនកាលក៏ចេះដាំតែបបរ តែមិនចេះដាំបាយ ពូកែតែខាងស្រុះមីញាំ ហើយទិញតែចំណីចំណុកពីខាងក្រៅមកញាំទ្រាប់ក្រពះតែប៉ុណ្ណោះ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now