ភាគ៣៥៖លិខិតលែងលះ

1.5K 95 0
                                    

       ថេយ៉ុង ជ្រួយច្របល់ស្ទុះទៅចាប់ត្រកងក្បាលស្វាមី ឱបក្រសោបឡើងមកផ្អឹបជាប់នឹងដើមទ្រូងព្រមទាំងយំទ្រហោសស្រាក់សម្លឹងឃើញទឹកមុខស្លេកគ្មានឈាមកំពុងតែវេទនាដោយសារតែប្រព័ន្ធប្រសាទក៏ស្រាប់តែរើឡើងក្នុងខួរក្បាល ធ្លាប់មានការចងចាំពីមុនលោតឡើងម្តងៗ វាពិតជារំជើបរំជួលហើយសែនឈឺចាប់ ទឹកមុខគ្របដណ្តប់ទៅដោយភាពវេទនានិងរាងកាយដែលញញីញញ័រតតាត់ខ្លាំងឡើងៗ។

       “ហ៊ឹកៗ បង!” ជុងហ្គុក ឈឺក្បាលដល់ថ្នាក់សន្លប់ស្តូកស្តឹងទើប ថេយ៉ុង ប្រញាប់ជួយគ្រាហ៍រាងកាយដ៏ខ្ពស់ដាក់ទៅលើគ្រែ ចិត្តខឹង ចាញ់ច្រាប ចិត្តបារម្ភ មានចំពោះស្វាមី ក្នុងពេលនេះគេពិតជាភិតភ័យខ្លាចខ្លាំងណាស់ ព្រមទាំងយំហូរទឹកភ្នែកស្រក់ហូរសស្រាក់សស្រាំមិនព្រមរីងស្ងួតដដែល។

       ថេយ៉ុង ពួតកន្សែងសម្ងួតទឹកបន្តិច យកទៅជូតលើដងខ្លួនក្តៅគគុកបីដូចជាភ្លើងថ្នមៗ ព្រមទាំងជួយទាញភួយដណ្តប់ជិតកាយក្រាស់ហើយក្រោកដើរទៅបើកទូរសម្លៀកបំពាក់រកមើលខោអាវ ក៏ស្រាប់តែប្រទះឃើញរូបថតមួយសន្លឹង មួយឆ្នាំជាងមុនដែលធ្លាប់បានថតជាមួយគ្នា កាលពី ជុងហ្គុក នៅមានការចងចាំជារូបភាពក្មេងប្រុសស្លូតបូត ដែលតែងតែស្តាប់បង្គាប់ មិនចូលចិត្ត ជំទាស់ ហើយគួរឱ្យស្រឡាញ់ខ្លាំងបំផុត។

       ពេលមើលបណ្តើរទឹកភ្នែកចេះតែហូរស្រក់ចុះមកបណ្តើរ កាលណោះ ជុងហ្គុក ជាប្រុសក្មេងម្នាក់ដែលបានធ្វើឱ្យជីវិតរបស់ ថេយ៉ុង រីករាយគ្រប់ពេល បើទោះបីជាគេមានចរិតមោឃៗ ស្លូតត្រង់ខ្លាំងពេក នរណាៗក៏អាចធ្វើបាបគេបាន តែគេជាក្មេងប្រុសម្នាក់ដែលតស៊ូរស់នៅក្នុងទីក្រុង ព្រមបន្តការសិក្សារហូតដល់ពេលបានរៀនចប់ថ្នាក់វិទ្យាល័យ វាមិនមែនជារឿងងាយស្រួល ហើយក៏ជាបទពិសោធន៍ជីវិតដ៏ជូរចត់លំបាកបំផុតនោះដែរ។

       ~~~
       ចំណងស្នេហ៍អតីត..

     (ប៉ុន្តែ..អ្នកប្រុសចង់នាំខ្ញុំទៅណា?)

     (ថាឱ្យឡើងឡានមក!) ម្តងនេះគេស្រែកគំហកយ៉ាងដាច់អហង្ការជុងហ្គុកបានត្រឹមតែឱនមុខចុះពុំហ៊ានតវ៉ា សូញសាញគំនិតយូររហ័សឡើងជិះឡានទាំងប្រថុយសម្លឹងមើលមុខអ្នកដែលអង្គុយបញ្ជាចង្កូតឡានទាំងឫកពាធ្មឹងៗហ្មត់ចត់សម្បើម។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now