ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?

1.6K 92 0
                                    

     ជុងហ្គុក គ្រវាត់អស់មួយទំហឹងដៃញ៉ាំងឱ្យរាងកាយដ៏តូចស្រឡូនត្រូវដួលខ្ទាតទៅម្ខាង សឹងតែបាក់ភ្លាត់កែងដៃ តែក៏ប៉ះទង្គិចធ្ងន់ធ្ងររហូតដល់បណ្តាលឱ្យក្រលិតដាច់រលាត់ស្បែកមានឈាមហូរស្រោចដាបជោកស្រក់តាមកែងដៃ ថេយ៉ុង យ៉ាងរហាមផងដែរ។ រាងតូចព្យាយាមប្រមែប្រមូលកម្លាំងក្រោកឈរ ព្រមទាំងស្ញូញមុខឈឺនិងយំឈូរញ័រមាត់តតាត់ សំដែងការឈឺចាប់ចំពោះមុខកំលោះវ័យក្មេងយ៉ាងទុរន់ទុរា តែទោះបីជាគេព្យាយាមយំគគ្រូក ចុកចាប់ក្នុងចិត្តយ៉ាងណាក៏អ្នកម្ខាងទៀត បានត្រឹមតែគិតថា ជាការឈឺរំអួយទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ។

     “ជុងហ្គុក..”

     “កុំចូលមកជិតខ្ញុំ ថយទៅ!”

     ឌឿក!! បេះដូងដែលលោតស៊ាំចង្វាក់ដូចសព្វដង ស្រាប់តែប្តូរលោតបោកមួយទំហឹងៗ សឹងតែបុកធ្លាយចេញមកខាងក្រៅ ដំណក់ទឹកថ្លាយង់ហូរឥតដាច់ ស្របនឹងពេលដែលចុងដង្ហើមក៏ដកយ៉ាងប្រផាត់ប្រផើយវិះតែនិងដាច់ខ្យល់ម្តងៗ។

     “ជុង..ជុងហ្គុកយើងអាចបកស្រាយរឿងរ៉ាវទាំងអស់នេះបាន!”

     “ខ្ញុំគ្មានពេលស្តាប់..កុំតាមមករំខានខ្ញុំទៀត!” ជុងហ្គុក ធ្វើមុខបីដូចជាស្អប់ខ្ពើមចំពោះ ថេយ៉ុង ណាស់ហើយសំដែងភាពជាមនុស្សចិត្តដាច់ ទាំងអារម្មណ៍ខឹងស្អប់ចំពោះរាងតូច ស្អប់ខ្លាំងដល់ថ្នាក់ថ្លែងរៀបរាប់ចេញមកមិនបាន។

     “ប៉ុន្តែរឿងនេះយើងពិតជាត្រូវការបកស្រាយ!”

     “យកខ្ញុំបញ្ឈឺគេ?” ជុងហ្គុក ចាប់ផ្តើមប្រមូលសំណួរមកជម្រិតសួរ ថេយ៉ុង គេពិតជាចង់ដឹងឱ្យកាន់តែច្បាស់ងាយស្រួលចាត់ចែងរៀបចំរឿងបេះដូងដើម្បីបំភ្លេចរឿងគ្រប់យ៉ាងឱ្យចប់ៗដាច់ស្រឡះនិងគ្នាតែម្តង។

     “ទេ!” ថេយ៉ុង លេបទឹកភ្នែកទាំងគ្រវីក្បាលញ័រតតាត់ហើយឈានជើងដើរចូលទៅជិត និងលើកដៃដែលគ្មានកម្លាំង ស្រវាចាប់ឱបក្រសោបចង្កេះមាំទាំ ដងខ្លួនដ៏ក្រាស់ឃ្មឹកស្រាប់តែដកថយ ខណៈប្រអប់ដៃពេញដោយកម្លាំង ក៏លើកច្រានស្មាស្រឡូនផុតៗចុងម្រាមបីដូចជាខ្ពើមប៉ះពាល់មិនចង់សូម្បីតែឈរ នៅជិតពេលដែលនឹកដល់សម្តី ដេណាំ និយាយ គេចាប់ផ្តើមឆ្អើមខ្ពើមចំពោះ ថេយ៉ុង កាន់តែខ្លាំងឡើងទៅៗ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now