ភាគ១៤៖ជីវិតចុងក្រោយ

1.6K 105 1
                                    

       “ជុងហ្គុក!” ហ្សិនហ៊ី ចាប់ផ្តើមភ័យស្ទុះទៅចាប់ទាញគេមកឱបក្រសោបហើយដាក់ដៃរឹតអង្អែលឈ្លីផែនខ្នងមាំ រាងកាយរបស់គេស្រាប់តែដង្ហក់ បបូរមាត់របស់គេប្រែជាស្លេកស្លាំងគាំងគ្រាប់ឈាមមួយរំពេច។

       នាងភ័យស្ទើរលស់ព្រលឹង ភ័យខ្លាចតែគេយ៉ាងម៉េចយ៉ាងម៉ាពិបាកនាងដេកទូលទុក្ខបន្ទោសខ្លួនឯងពេញមួយជីវិតណាស់។ បន្តិចក្រោយមកអាការះទាំងនោះបែរជាស្ងាត់ឈឹងទៅវិញ មនុស្សស្រវឹងខួបព្យាយាមបិទភ្នែកដេកលក់ស្ងាត់សំឡេងយំ។ នាងរៀងធូរក្នុងចិត្តបន្តិច ហើយជួយរៀបចំទុកដាក់ឱ្យគេ ដេកមានរបៀបរៀបរយសឹមស្ទុះក្រោកទៅទាញយកភួយមកដណ្តប់គ្របលើរាងកាយក្តៅដូចភ្លើងមួយនោះ។
      
       ថ្ងៃបន្ទាប់

       ក្លឹបកម្សាន្ត

       ថេយ៉ុង នៅតែមិនព្រមបោះបង់ការមកជួបចរចារជាមួយ ជុងហ្គុក ចោលនោះឡើយ លើកនេះទោះបីជាត្រូវយំដល់ថ្នាក់លិចបេះដូងស្លាប់ទៀតក៏គេសុខចិត្តប្រឈមមុខដើម្បីបានជម្នះនិយាយការពិតចេញមកទាំងអស់នោះដែរ។

       ជុងហ្គុក មកបម្រើការងារដូចជាម្សិលមិញ ថ្ងៃនេះគេមកច្រៀងទាំងទឹកមុខពុំសូវស្រស់បស់ អារម្មណ៍មិនសូវនៅនឹងខ្លួន ហើយមុខស្លេកស្លាំង ស្បែកស្ងួត ភ្នែកក្រហមខុសប្លែកពីធម្មតា តែការច្រៀងរបស់គេនៅតែធ្វើបានល្អដដែល។ នៅពេលដែលច្រៀងចប់ គេក៏ប្តូរវេនឈប់សម្រាករង់ចាំ ហ្សិនហ៊ី នៅឯខាងក្នុងបន្ទប់បុគ្គលិកមួយ។

       គេអង្គុយធ្មឹងៗដូចមនុស្សគ្មានវិញ្ញាណ បាត់បង់គោលដៅ គ្មានក្តីសង្ឃឹម គ្មានការរំពឹង គ្មានទាំងអារម្មណ៍ចង់រស់ដូចគេឯងដទៃទៀតសោះ។

       សូរដង្ហើមដកធំៗបន្លឺរងុំរណ្តំត្រចៀក ទឹកមុខក្រៀមក្រំនាំឱ្យរាងកាយទ្រុឌទ្រោមចាប់ផ្តើមទន់ខ្សោយមួយរំពេច។ ជុងហ្គុក លើកដៃមកក្តោបក្បាល ឈឺដូចគេទូងមួយដំបងលើក្បាលយ៉ាងអ៊ីចឹង ញើសហូរទទឹកថ្ងាស់ជាំពពិច ចំណែកឯអាការៈមានអារម្មណ៍ថាវិលមុខ ងងឹតមុខ ស្រវាំងភ្នែក មិនយូរប៉ុន្មានដំណក់ឈាមក៏ស្រាប់តែហូរចុះមកតក់ៗប្រឡាក់ទៅនឹងអាវពណ៌សរបស់ខ្លួនម្តងទៀត។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now