ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល

1.2K 88 3
                                    

       រឿងដដែលៗកើតឡើងស្ទើរតែរាល់ថ្ងៃមិនថាថ្ងៃណាក៏ដោយ ជុងហ្គុក នៅតែធ្វើការយ៉ាងមមាញឹករវល់គ្មានពេលឈប់សម្រាកលុះពេលនោះឡើយ។ មានពេលខ្លះក៏ប្រាប់ថាគង់តែមកចួប តែបាត់មិនឃើញស្រមោលឈឹង ឯពេលខ្លះទៀត គេបានប្រាប់ថារវល់ការងារខ្លាំងរហូតដល់មួយខែពេញមិនបានមកជួបភរិយាទៀតក៏មានដែរ។

       ថេយ៉ុង ទ្រាំរង់ចាំ អស់ចិត្ត អស់ចង់ ទើបគិតថានិងទៅរកនាយដល់ក្រុមហ៊ុនតែម្តង ដើម្បីឱ្យបានមើលឃើញផ្ទាល់ជាក់និងក្រសែភ្នែកទាំងគូរបស់ខ្លួនតែម្តង។

       នៅពេលមកដល់ក្រុមហ៊ុន Clothing Company បន្ទប់ការិយាល័យជាន់ទី ៤១ រួចមកហើយ។

       ថេយ៉ុង បែរជាឈរស្ងៀមទ្រឹងញ័រស្មាទទ្រើកសម្លឹងមើលស្វាមី អង្គុយសំណេះសំណាលជាមួយមនុស្សស្រីពីម្នាក់ទៅម្នាក់ទៀត ហើយថែមទាំងញញិមញញែមចំពោះគ្នាខុសប្លែកពីគេដែលដេកស្រក់ទឹកភ្នែកស្ទើររាល់រាត្រីយំចុកផ្សារក្រហាយដើមទ្រូងព្រោះភាពនឹករំឭក ចំណែកឯអ្នកដែលប្រកាន់ភ្ជាប់ពាក្យថានឹកមកកាន់ខ្លួននោះ បែរជាកំពុងសោយសុខសប្បាយចិត្តពុំមានអារម្មណ៍ខ្វល់ខ្វាយពីសុខទុក្ខភរិយាដែលខ្លួនបាន ស្ម័គ្រចិត្ត ស្ម័គ្រកាយ រួមរស់ជាមួយគ្នាយ៉ាងច្បាស់លាស់នោះទេ។

       ទង្វើបែបនេះ ស្ថិតក្នុងពេលនេះ គ្រប់យ៉ាងបានធ្វើឱ្យកម្លាំងនិងថាមពលទាំងអស់ក្នុងខ្លួន ថេយ៉ុង សឹងតែគ្មានទៅហើយ។ គេយំម្តងហើយម្តងទៀត យំយែកគគ្រូករហូតដល់ទន់ខ្លួនល្អូកព្រមទាំងខាំមាត់ទប់សូរសំឡេងខ្សឹកខ្សួរដង្ហក់ស្ទើរតែដាច់ខ្យល់ស្លាប់ ថែមទាំងអណ្តឺតអណ្តក់ បើទោះបីជាសម្រែកឈឺចាប់កំពុងតែស្រែកទ្រហោស្ទើរស្លាប់ខ្លួនក៏គេសុខចិត្តទ្រាំបាន។

       “អ្នកប្រុស ថេយ៉ុង!” អីនយូ ឧទានទាំងភ្ញាក់ព្រើត កាលបើឃើញ ថេយ៉ុង ឈរសំដែងភាពសោកសៅនៅឯខាងក្រៅបន្ទប់ការិយាល័យតែម្នាក់ឯង។

       “អ្នកប្រុសកើតអី? មានរឿងអីពិបាកចិត្តប្រាប់ខ្ញុំបានទេ?” នាងស្ទុះទៅចាប់ក្រសោបប្រអប់ដៃក្តៅងុំហើយរលាក់ថ្នមៗទាំងទឹកមុខបារម្ភ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now