ភាគ០៣៖ភ្លាត់ល្បិច (18+)

2.7K 126 0
                                    

     សូរសន្ធឹកជើងមនុស្សមួយក្រុមបានបន្លឺឡើង ពួកគេមានគ្នាច្រើនណាស់ ស្លៀកពាក់សុទ្ធតែជាឈុតខ្មៅទាំងអស់ ហើយមានប្រដាប់អាវុធគ្រប់ដៃទៀត រត់សំដៅមករកកំលោះស្ទើរវ័យដែលឈរមិងមាំងៗ បើកភ្នែកធំៗក្រឡោត ហើយហើបប្រអប់ជើងបម្រុងតែរត់ប្រះអាយូសឱ្យបានក្នុងស្ថានភាពដ៏គ្រោះថ្នាក់ទាំងនេះ។

     “នុះវា តាមទៅចាប់វាឱ្យបាន!” បុរសបិទមុខជិតម្នាក់ស្រែកតឹងសរសៃកប្រឹងបន្ទាន់ល្បឿនជើងរត់បណ្តេញតាមចាប់អ្នកកំលោះតូចក្នុងសភាពប្រញាប់ប្រញាល់ហើយចង្វាក់ទម្ងន់ជើងពួកគេ ពេលដែលរត់កាន់តែកៀកជិតចូលមកដល់ទៅហើយនោះ បេះដូងអ្នកដែលព្យាយាមរត់គេចខ្លួន លោតបោកញាប់ផ្ទប់ពេញទ្រូងឆ្វេងភ័យស្លេកបបូរមាត់ឥតគណនា។

     ជុងហ្គុក រត់ត្រហេបត្រហបបែកញើសគឃូស ស្មារតីក៏បាត់បង់ ចង់ដួលរលំទៅហើយ គេគ្មានកម្លាំងកំហែងឯណារត់គេចបន្តទេ បើពេលនេះមួយជំហ៊ានត្រូវស្លាប់ ក៏គេមិនអាចលាន់មាត់ប្រកែកតវ៉ាអ្វីបានដែរ។

     ពួកវារត់ជិតចូលមកកាន់តែកៀកជិតទៅហើយ ខណៈភ្លើងអំពូលហ្វាឡានទំនើបស្រាប់តែបើកបំភ្លឺចិញ្ចាចពេញផ្លូវ ហើយចតឈប់ក្បែរអ្នកកំលោះ នៅរំពេចនោះ ទ្វារក៏របើកឡើងយ៉ាងស្វ័យប្រវត្តិ។

     “ឯងចង់ស្លាប់ឬ? ឆាប់ឡើងឡានភ្លាមមក!” ដេណាំ ធ្វើជាហៅអ្នកម្ខាងនោះសំដែងទឹកមុខភ័យតក់ស្លុតខ្លាំងឡើងៗ។ ដោយសារតែកាលៈទេសៈតម្រូវទៅហើយ ជុងហ្គុក ពិតជាគ្មានជម្រើសទៀតឡើយ។ គេស្ទុះវឹងចូលទៅអង្គុយខាងក្នុងឡាន ហើយភ្លាមៗនោះឡានទំនើបក៏បរចេញទៅយ៉ាងលឿនមិនធម្មតា បាត់ស្រមោលឈឹងពីខ្សែភ្នែកជនអន្ធពាលមួយក្រុមនោះផងដែរ។

     @អាផាកមីន៍

     អាផាកមីន៍នៃជាន់ទី២១ ដែលមានរយៈកម្ពស់អាគារខ្ពស់ស្រឡៈ៤២ជាន់។ ជាអាផាកមីន៍មួយដ៏ទំនើបលេចធ្លោជាងគេកណ្តាលទីក្រុងស៊ែលអូល ដោយអាចមើលឃើញច្បាស់ពីទេសភាពដ៏ឡូយឆាយនៃទីក្រុងទាំងមូលបានយ៉ាងត្រជាក់កែវភ្នែកទាំងសង។
    
     ភ្លើងពណ៌ដ៏ស្រស់ឆើតឆាយ រំលេចឡើងនៅគ្រប់ទីកន្លែងទាំងអស់ ខ្យល់ត្រជាក់ធ្លាក់ចុះមកត្រសៀកប៉ះចំនឹងផ្ទៃមុខកំលោះរូបកខ្វក់ដែលឈរចោលរាងកណ្តាលលំហ នៅឯខាងមុខវេរង់ដាយ៉ាងកម្សត់ អារម្មណ៍ស្រងេះស្រងោច ហាក់ដូចជាខ្លោចចិត្តចំពោះវាសនាជីវិតរបស់ខ្លួននៅពេលនេះខ្លាំងណាស់។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now