ភាគ៤៨៖បងមិនយល់ទេថេយ៍?

1.5K 78 0
                                    

       ថេយ៉ុង ត្រលប់ចូលមកខាងក្នុងបន្ទប់វិញដដែល ដោយដៃនៅតែពរកូនតូចយ៉ាងជាប់ពុំព្រលែង ម៉ោងក្នុងទ្រនិចនាឡិការស្រាប់តែចរត្រឹមម៉ោង ៧:០០ នាទី ខណៈក្រពះក្មេងតូចក៏បានរើធ្វើទុក្ខឃ្លានល្មមទៅហើយដែរ។

       “បាត់ទៅណាហើយ?” ថេយ៉ុង ពោលពាក្យទាំងកែវភ្នែករំពៃសម្លឹងរកមើលដបទឹកដោះគោកូនតូចក្នុងទឹកមុខងឿងឆ្ងល់ កាលពីព្រលឹមអុលគេចាំច្បាស់ណាស់ថាបានដាក់វានៅត្រង់នេះចុះពេលនេះវាបានបាត់ទៅណាហើយ ហេតុអី្វរកមិនឃើញទាល់តែសោះអ៊ីចឹង?។

       “ប៉ាប៉ា មឹម!”

       “ចាំបន្តិចណាកូន ប៉ាប៉ាទៅឆុងថ្មីឱ្យ!” រ៉ូមីន ងក់ក្បាលស្តាប់សម្តីសឹមបែរទៅអង្គុយស្ងៀមៗលើគ្រែលេងជាមួយនិងកូនតុក្កតាតូចៗដែលដេតឌីបានទិញឱ្យកាលពីកន្លងទៅ។ បន្ទាប់មកទើបឃើញថា ថេយ៉ុង នាំយកកំប៉ុងទឹកដោះគោមកបញ្ចុកបំបៅកូន ហើយឆ្លៀតទៅធ្វើការងារផ្ទះដូចជាសព្វមួយដងយ៉ាងមមាញឹកដដែល។

       នៅពេលល្ងាចទៅហើយដែរ ភ្លើងហ្វាឡានស្រាប់តែបំភ្លឺបរចូលមកដល់ខាងក្នុងបរិវេណទីធ្លាភូមិគ្រឹះទាំងមូលសារជាថ្មីម្តងទៀត។

       ជុងហ្គុក ចុះចេញពីក្នុងឡានជាមួយកូនប្រុសច្បងតាមដោយកម្លាំងល្ហិតល្ហៃ ព្រោះការងារច្រើន ត្រូវរំពឹងលើកម្លាំងបាយទាំងស្រុងដើម្បីបញ្ចេញពលកម្មគ្រប់យ៉ាងទាំងអស់។

       ការងារមានជាច្រើនស្អេកស្កះ សូម្បីតែម៉ោងឈប់សម្រាកក៏មានតិចណាស់ដែរ ងារជាអគ្គនាយកក្រុមហ៊ុន ហាក់ធ្វើឱ្យគេគ្មានពេលបានដេកពួនស្រូបយកកម្លាំងដូចកាលពីមុនទៀតនោះឡើយ ទាំងនឿយណាយ តែក៏សប្បាយចិត្តនិងធ្វើវាឱ្យបានល្អផងដែរ។

       “អូនសំឡាញ់បងត្រលប់មកវិញហើយ!” ជុងហ្គុក ដាក់កាបូបធ្វើការចុះ ស្រូតទៅចាប់ឱបភរិយាពីខាងក្រោយយ៉ាងជាប់បន្ទាប់មកទើបឈ្ងោកទៅថើបថ្ពាល់ ថេយ៉ុង មួយខ្សឺតបន្ថែម។

       “ព្រឹកមិញបងមានឃើញដបទឹកដោះគោអាអូនទេ? អូនទុកលើតុត្រង់នុះឯង!”

       “អឺគឺ..” នាយស្រាប់តែធ្វើភ្នែកសស្គូសឡើងមក។

       “ក្នុងកាបូបធ្វើការដេតឌីមានសុទ្ធតែដបកំប៉ុងទឹកដោះគោរបស់អាអូនទាំងអស់!” រ៉ូគិ ដកដៃចេញពីមាត់កាបូបការងាររបស់ ជុងហ្គុក ភ្លាមៗហើយថែមទាំងនិយាយដោយទឹកមុខអស់សំណើចទៀត។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now