ភាគ២៦៖រៀបការ

1.2K 74 0
                                    

      “ហេតុអីអូនធ្វើបែបនេះទៅរួច?” ទន្ទឹមនឹងដំណក់ទឹកភ្នែកដែលកំពុងតែចាប់ផ្តើមហូរស្រក់ សំណួរដ៏ចាក់ដោតចាក់ចំចំណុចឈឺចាប់នាំឱ្យកាយស្រីតូចច្រឡឹងកញ្ជ្រោលស្ទុះក្រោកឈរអស់កម្ពស់ពើងដើមទ្រូងសម្លឹងមើលទឹកមុខរាបស្មើធេងតាមដោយអាការៈឈឺចុកចាប់ហួសពីការស្មាន។

      “អូនធ្វើបែបនេះ? បងក៏ដឹងថាមនុស្សក្នុងគ្រួសារនេះគ្មានម្នាក់ណាយកចិត្តទុកដាក់ចំពោះអូនទេ ពេលអូនធ្វើល្អ មានមនុស្សប៉ុន្មាននាក់ដែលបានមើលឃើញពីគុណសម្បិត្តរបស់អូន ឬក៏គ្មានទេ? មែនហើយពិតជាគ្មាននោះទេ ពួកគេមើលរំលងវត្តមានអូនកន្លងមកឆ្អែតឆ្អន់ហើយ ឆាងវ៉ុន!!” ថេអីន ប្រាប់ចម្លើយទៅកាន់ស្វាមីដែលឈរសម្លឹងមើលមុខនាងយ៉ាងហួសចិត្ត នាងពិតមានអត្តចរិតមិនល្អបែបនេះដូចជា ថេយ៉ុង បានអះអាងពិតមែន តែមើលទៅកាន់សភាពរបស់នាងពេលនេះចុះ នាងមិនខុសពីអ្វីដែលគេបានមើលឃើញចំពោះកែវភ្នែកទាំងគូទេ នាងអន់ចិត្ត ឈឺចិត្ត ហើយក៏មិនពេញចិត្ត កាលដែលឃើញថាម្តាយឪពុកយកចិត្តទុកដាក់ចំពោះតែប្អូនប្រុសរបស់នាងតែម្នាក់គត់ ចំណែកនាង ពួកគេចាត់ទុកនាងត្រឹមតែជាមនុស្សគ្មានប្រយោជន៍ម្នាក់ ពេលនាងនិយាយពីអ្វី គ្មាននរណាចង់យកត្រចៀកផ្ទៀងស្តាប់សម្តីនាង ហើយគ្រប់គ្នាក៏តែងតែប្រងើយកន្តើយចំពោះនាងរហូតមក គ្មានពេលណាមួយដែលពួកគេអាចបើកចិត្ត មើលឃើញវត្តមានរបស់នាងក្នុងកែវភ្នែកបាននោះឡើយ។

      “បើគ្រប់គ្នាមើលរំលងអូន..ហោចណាស់ក៏នៅមានបងម្នាក់ដែរ ដែលតែងតែរង់ចាំនៅក្បែរ មើលថែអូនគ្រប់ពេលកន្លងមក ថេអីន អូនឈប់ធ្វើបែបនេះទៀតទៅបានទេ វាមិនមែនជារឿងល្អសម្រាប់ពួកយើងទេ!” ឆាងវ៉ុន មិនបន្ទោសថានាងខុសឬមួយក៏ត្រូវ តែគេចង់សុំបញ្ឈប់ទង្វើរបស់នាង ហាមនាងមិនឱ្យធ្វើរឿង មិនគួរគួប្បីចំពោះគ្រួសារបែបនេះទៀត គ្រប់គ្នាកំពុងតែមើលឃើញនាងក្នុងរឿងមិនល្អស្រាប់ទៅហើយរាល់ថ្ងៃនេះ ប្រសិនបើនាងនៅតែរឹងមានៈសាងបញ្ហាមិនចេះចប់មិនចេះហើយបន្តបន្ទាប់ទៀត ទៅថ្ងៃមុខនាងក៏មិនអាចទទួលបានឱកាសនិងក្តីស្រលាញ់ឬការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួនម្តងទៀតដែរ។ 

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now