ភាគ២៣៖បងស្រីចិត្តអាក្រក់

1.4K 84 0
                                    

      ស្នូរទឹកភ្លៀងធ្លាក់លាន់រន្ទឺមិនដាច់សូរពីត្រចៀកសោះ បរិយាកាសកាន់តែរងារព្រឺព្រួចហួសពីការស្មាន យប់មួយក្នុងរាត្រីដ៏ត្រជាក់ស្រេង អមទៅដោយសំឡេងផ្គរលាន់រន្ទៈផូងផាំង ជួនភ្លឺ ជួនងងឹត ទឹកហូរទៅមុខបុកនឹងច្រាំងឥតឈប់ឈរ ខណៈខ្យល់ធ្លាក់ត្រសៀករងាររួមរឹតដណ្តប់រាងកាយ ធ្វើឱ្យអ្នកទាំងពីរព្រឺសម្បុរញ័រញាក់ញញីញញ័រខ្លួនប្រាណតតាត់។ 

      ជុងហ្គុក បែរទៅឃើញផ្លូវដើរចូលទៅក្នុងល្អាងជ្រៅ មើលទៅទំនងសមគួរមិនគួរឱ្យខ្លាចអ្វីប៉ុន្មានទេ វាក៏គ្រាន់បើជាងមកអង្គុយហាលខ្យល់កៀកប្របនឹងមាត់ទឹកដូច្នេះដែរ។

      នាយស្រាប់តែចាប់អូសប្រអប់ដៃ ថេយ៉ុង រន្ថាន់ដើរចូលទៅខាងក្នុងជ្រៅបន្ថែមទៀតពេលចូលទៅដល់ខាងក្នុងកាន់តែជ្រៅទៅហើយនុះ ទើបក្រឡេកចំភ្នែកទៅឃើញ មានផ្លូវមួយផ្សេងទៀតដែលអាចដើរកាត់វាងរហូតទៅដល់ផ្លូវដីក្រហម តម្រង់ទៅរកផ្ទះដំបូលប្រក់ស្បូវដែលពួកគេបានស្នាក់នៅល្មម។

      “នុះផ្លូវទៅផ្ទះទេតើស..តែចាំឱ្យមេឃរាំងភ្លៀងបន្តិច សឹមទៅក៏មិនអីដែរ!” ថេយ៉ុង ឃាត់ស្កាត់ដំណើរ ជុងហ្គុក បន្តិចហើយញញិមទាញគេមកជិតលើកដៃឱបរឹតកមាំ ព្រមទាំងបិទភ្នែកដាក់ក្បាលកើយលើដើមទ្រូងហាប់ណែនយ៉ាងកក់ក្តៅ។

      ជុងហ្គុក ញញិមផ្អែម លើកដៃទំនេរ ស្ទាបប៉ះឱបចង្កេះតូចអង្ក្រងដោយមិនភ្លេចរង់ចាំឱ្យមេឃរាំងភ្លៀងម្តងទៀតដែរ។ សូរទឹកភ្លៀងធ្លាក់ចាប់ផ្តើមស្ងប់ថយទៅវិញបណ្តើរៗ ទន្ទឹមនឹងរលឹមផ្សែងក្រូចដែលសេសសល់ចំហាយធ្លាក់សន្សើមដីរពុយៗតែប៉ុណ្ណោះ។

      នៅពេលមកដល់ផ្ទះស្បូវវិញភ្លាម..

      ជុងហ្គុក ដើរបង្ហួសចូលទៅអុជទៀនសបួនប្រាំដើមដើម្បីបំភ្លឺ និងចម្លងយកទៅដុតចន្លុះសម្រាប់ដាក់បំភ្លឺខាងមុខផ្ទះ ក្រោមយាបដែលអាចបាំងដំណក់ទឹកភ្លៀងមិនឱ្យសាចសើមប៉ះត្រូវចន្លុះសម្រាប់ដុតបំភ្លឺបាន។ ថេយ៉ុង អង្គុយលើគ្រែដណ្តប់ភួយតាមសម្លឹងមើលសកម្មភាពអ្នកកំលោះដែលធ្លាប់រស់នៅឯស្រុកស្រែ ពូកែសព្វ ពូកែគ្រប់ ចេះធ្វើ នេះនុះ ឱ្យចំណាប់ខុសប្លែកពីគេដែលចេះតែចាយលុយម្តាយឪពុកខ្ជៈខ្ជាយដូចបាចក្រដាសទាំងបាច់ៗ។

បើគ្រាន់តែ ស្រលាញ់?On viuen les histories. Descobreix ara