ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?

2.3K 129 1
                                    

     ល្ងាចដដែល

     ដល់ម៉ោងចេញពីរៀនភ្លាមកំលោះវ័យជំទង់រូតរះដើរចាកចេញពីសាលាទាំងទឹកមុខហេវហត់អស់កម្លាំងមិនខុសប្លែកពីសព្វដង ព្រោះការញាំឬគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យគេល្វើយណាស់ហើយហាក់មានសម្ពាធឈាមរត់មិនស្មើគ្នាក្នុងខ្លួនទៀត។

     ពេលមករៀនត្រូវប្រើខួរក្បាលសម្រាប់គិត ពីទៅបីម៉ោងទម្រាំដល់ម៉ោងសម្រាកក៏រៀងអស់កម្លាំង ល្ហិតល្ហៃដៃជើងមិនសូវស្រួលខ្លួនណាស់ដែរ។

     ង៉ឺត~

     ឡានទំនើបដដែលបរមកឈប់បង្អង់ល្បឿនយឺតៗក្បែរប្រុសកំលោះ។ កញ្ចក់ឡានប្រណីតស្រាប់តែបន្ទាបចុះ បង្ហាញនូវវត្តមានកំលោះតូចដែលស្ថិតក្នុងទឹកមុខមាំនឹងថ្កល់មិនខុសប្លែកពីសព្វមួយដង។

     “អ្នកប្រុស?” ជុងហ្គុក ឈរទ្រឹងហើយមើលមុខ ថេយ៉ុង ប្រកបដោយខ្សែភ្នែកឡិងឡង់។

     “ឡើងឡាន!” សម្តីមាំធ្ងន់ តម្រូវឱ្យប្រអប់ជើងមាំទាំងគូរឈរអេះអុញៗមិនហ៊ានប្រាថ្នាក្បែរម្តងទៀត។

     “ប៉ុន្តែ..អ្នកប្រុសចង់នាំខ្ញុំទៅណា?”

     “ថាឱ្យឡើងឡានមក!” ម្តងនេះគេស្រែកគំហកយ៉ាងដាច់អហង្ការជុងហ្គុកបានត្រឹមតែឱនមុខចុះពុំហ៊ានតវ៉ា សូញសាញគំនិតយូររហ័សឡើងជិះឡានទាំងប្រថុយសម្លឹងមើលមុខអ្នកដែលអង្គុយបញ្ជាចង្កូតឡានទាំងឫកពាធ្មឹងៗហ្មត់ចត់សម្បើម។

     “យើងទៅណា?”

     “ទៅដេកនៅអាផាកមីន៍របស់យើង!” ជុងហ្គុក ស្ងាត់មាត់ច្រៀប ប្រអប់ដៃស្រឡូនស្រាប់តែលូកស្ទាបអង្អែលភ្លៅស្តាំរបស់ខ្លួន។

     “ប៉ុន្តែយប់នេះខ្ញុំត្រូវទៅធ្វើការ!”

     “លាឈប់ទៅ!”

     “មិនអាចទេ..បើខ្ញុំឈប់ ខ្ញុំគ្មានប្រាក់បង់ថ្លៃបន្ទប់ជួលទេ!”

     “រើមកនៅអាផាកមីន៍ជាមួយយើង!”

     “អ្នកប្រុស..”

     “យ៉ាងម៉េច?”

     “ខ្ញុំ..”

     “យើងចិញ្ចឹមឯង!”

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now