ភាគ៤៧៖កូនទីពីរ

1.5K 72 1
                                    

      ថេយ៉ុង ញញិមញញែមអឹមអៀន ស្របពេលបានឮថាកូនចង់បានប្អូនមករត់លេងជាមួយគេក៏រៀងភ្ញាក់ផ្អើលក្នុងចិត្ត ហើយមានកូនចិត្តមួយលួចគិតថាស្វាមីអាចនិងមានគម្រោងការដ៏ពិសេសទាំងនេះជាមួយខ្លួនក្នុងពេលឆាប់ៗនេះដែរ។ នៅពេលដែលទ្រឹងគិតចប់ប្រអប់ដៃក្រាស់ឃ្មឹកក្តៅគគុកស្រាប់តែលូកចូលមកចាប់ក្រសោបម្រាមដៃស្រឡូនវែងស្រួចបីដូចជាបន្លាក្រូចមកកាន់អង្អែលយ៉ាងថ្នាក់ថ្នមបីបមដូចជាកែវខ្លាចតែរបេះ។

      “អូនគិតយ៉ាងម៉េច?” ជុងហ្គុក សួរចង់ដឹងយ៉ាងនេះហើយញញិមសំដែងទឹកមុខតក់ក្រហល់ ចង់បានចម្លើយពីភរិយាយ៉ាងឆាប់រហ័សដែរ។

      “ស្រេចលើចិត្តលោកប្តីអ្នកសម្រេច!” ថេយ៉ុង ឥតរុញរាចិត្ត ប្រញាប់ឆ្លើយបែបនេះទៅកាន់រាងក្រាស់ កាលបើបានដឹងថារាងតូចយល់ព្រមអនុញ្ញាតឱ្យខ្លួនជាអ្នកសម្រេចចិត្តទៅហើយ គេក៏គ្មានបញ្ហាអ្វីទៀតដែរ។

      បន្តដំណើរត្រលប់មកដល់ភូមិគ្រឹះត្រកូលគីមវិញភ្លាម គ្រប់គ្នាក៏ចាប់ពិភាក្សារឿងអស់ទាំងនេះយ៉ាងល្អិតល្អន់ ព្រោះការសម្រេចចិត្តយកកូនចៅតូចៗមកចិញ្ចឹមមិនមែនជារឿងងាយស្រួលឡើយ ណាមួយត្រូវគិតគូរពីអនាគតកូនដែលចាប់មានវ័យធំលូតលាស់ទៅថ្ងៃមុខទៀត។

      “ហាហា មិនអីទេ បើរ៉ូគិសម្រេចចិត្តគិតបែបនេះទៅហើយ ពួកឯងចង់យកកូនទៀតក៏មិនអីដែរ ម្យ៉ាងវិញទៀត បានគ្នាមានបងមានប្អូនវាមិនសូវអផ្សុក!” លោកស្រីហ្គូហ្សិន មានប្រសាសន៍ដូច្នេះ នាំឱ្យទឹកមុខប្តីប្រពន្ធមួយគូនោះញញិមឡើងស្រស់ប៉ប្រិមពុំដាច់ ដ្បិតគាត់ជាមនុស្សចិត្តទូលាយណាស់ដែរ ហើយស្រលាញ់កូនចៅខ្លាំងណាស់ មានក្មេងក្មាងទុកឱ្យរត់លេងនៅចំពោះមុខគាត់ផ្ទះក៏លែងសូវស្ងាត់ដូចកាលពីមុនទៀតដែរ។

      “រ៉ូគិ ចេះចង់បានប្អូនបែបនេះចេះជួយមើលថែប្អូនទេ?” ថេអីន ធ្វើជាញញិមសួរលូកដៃទៅច្បិចចុងចង្កាអាល្អិតតូចល្ហក់។

      “ចេះតិចៗអ៊ំស្រី!” រ៉ូគិ ឆ្លើយទាំងសើចស្ញេញ។

      “ចេះអីខ្លះថាមកមើល៍?” ថេយ៉ុង លួចដៀងខ្សែភ្នែកសម្លក់មុខកូនតូច ថេអីន ឃើញអ៊ីចឹងធ្លោយមាត់សើចបន្តិច។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now