ភាគ៣៦៖កូន?

1.7K 84 0
                                    

       ថេយ៉ុង ទ័លគំនិតគ្មានពាក្យអ្វីនិយាយទៅកាន់បុរសគ្មានបេះដូងម្នាក់នោះទៀតឡើយ គេចាប់ផ្តើមហត់ ហើយនឿយណាស់ខ្លាំងណាស់ អារម្មណ៍របស់គេពេលនេះគឺច្របូកច្របល់ ចំណែកឯចិត្តគំនិតតែងស្រែកទាមទារចង់បានហត្ថលេខាលែងលះតែមួយមុខគត់ ប៉ុន្តែអតីតស្វាមីពុំបានយល់ព្រមស៊ីញ្ញេវាទាល់តែសោះ។

       ជុងហ្គុក ឈរនៅទីនេះ មិនព្រមចេញទៅណា ថែមទាំងដើរបុកទម្លុះដើមទ្រូងអង្គរក្សដែលព្យាយាមយីយាការពារអ្នកប្រុសតូចរបស់ពួកគេយ៉ាងតឹងតែងថែមទៀត។  

       “លោក!”

       “រឿងប្តីប្រពន្ធរវាងយើង ពួកឯងគ្មានសិទ្ធចេះដឹងទេ!”
        សម្តីធ្ងន់ៗ បានស្រែកគំហកឡើងទាំងទឹកមុខខឹងសម្បារ ប្រអប់ដៃមាំទាំក៏លើកច្រានម្រាមដៃដ៏ធំវែងក្រាស់ឃ្មឹកដែលព្យាយាមសង្កត់សង្កិនលើស្មាខ្លួនអស់មួយទំហឹងកម្លាំង រួចក៏ស្ទុះស្ទាបម្រុងដើរចូលទៅ ស្រាប់តែដៃម្ខាងទៀតក៏លូកចូលទៅចាប់ក្របួចកអាវត្រង់របស់នាយយ៉ាងជាប់។

        “តែពួកខ្ញុំមានសិទ្ធ មើលថែការពារអ្នកប្រុសតូច នេះជាបញ្ជារបស់លោកស្រី ហ្គូហ្សិន ប្រសិនបើលោករឹងរូសមិនព្រមស្តាប់សម្តីពួកយើងទេ បញ្ហាវាអាចឈានទៅដល់ការប្រើប្រាស់អំពើហិង្សាក៏ថាបាន!” ថេយ៉ុង ធ្វើភ្នែកស្លើហើយសម្លឹងមើលចំផ្ទៃមុខដុតរោលទៅដោយកំហឹងទោសៈមិនព្រមចប់។

        “លែងយើង!” ជុងហ្គុក ស្រដីទាំងខ្សែភ្នែកក្រហមដាប។

        “សូមលោកមេត្តាយល់ផងទៅ!” នាយជាអង្គរក្សម្នាក់នោះបញ្ជាសម្រែកលាន់សូរខ្ទរខ្ទ័រ នាំឱ្យកាយតូចភ្ញាក់ញ័រភ័យកម្រើកស្មាញ័រចំប្រប់។

        “យើងថាឱ្យលែង!”

        ឌឹប!!!

        ព្រូស!

        រាងកាយមាំទាំដួលដាច់ផ្ងាធ្លាក់បាត់ជំហរ កាលបើត្រូវមួយកណ្តាប់ដៃស្ទើរតែស្រវាំងភ្នែកក៏ប្រឹងប្រមូលកម្លាំងទាំងអម្បាល់ម៉ានក្រោកឡើង មិនព្រមបញ្ឈប់គំនិត បើទោះបីជាត្រូវគេវាយតំជ្រាំធាក់រហូតដល់បែកមុខហូរឈាមស្រោចខ្លួនទៀតក៏ដោយ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now