ភាគ២៥៖ចម្លើយពង្វាង

1.1K 83 0
                                    

       យប់ដដែល

       បន្ទាប់ពីរឿងធំបំផុតបានកើតឡើងនៅឯហាងពេជ្រនោះរួចមកហើយ គ្រួសារត្រកូល គីម ទាំងអស់បានមកអង្គុយជួបជុំគ្នាដើម្បីពិភាក្សាអំពីរឿងទាំងអស់នេះយ៉ាងហ្មត់ចត់ល្អិតល្អន់បំផុត។    

       “ខ្ញុំសូមទេាសណាម៉ាក់ ខ្ញុំធ្វើការមិនបានល្អ!”
       ថេយ៉ុង រំឭកដល់ទោសកំហុសរបស់ខ្លួនហើយបានត្រឹមតែសំដែងទឹកមុខសោកស្តាយចំពោះមុខគាត់តែប៉ុណ្ណោះ។ នាងជាបងស្រី ស្រាប់តែញោចចុងមាត់ញញិមយ៉ាងស័ក្តិសមចិត្ត កាលបើបានដឹងថាប្អូនប្រុសសំណព្វចិត្តខ្លួនម្នាក់នេះជួបទុក្ខធំប៉ុនភ្នំ ព្យាយាមរិះរកដំណោះស្រាយយ៉ាងលំបាកទៅហើយនោះ។

       “មិនអីទេម៉ាក់មិនបន្ទោសកូនទេ!” ថេអីន ឮហើយបើកភ្នែកធំសម្បើម សឹងតែមិនជឿពីសម្តីរបស់ម្តាយខ្លួន គាត់មិនបន្ទោសហើយថែមទាំងមិនសោកស្តាយអំពីខ្សែកពេជ្រដែលមានតម្លៃថ្លៃកប់ពពកមួយខ្សែនុះទៀត។

       “ប៉ុន្តែម៉ាក់..” លោកស្រីហ្គូហ្សិន ងាកមកសម្លឹងមុខម្ចាស់សំនួនដែលបម្រុងនឹងហាមាត់និយាយស្តីអ្វីចេញមក ខណៈគ្រប់គ្នាក៏ទន្ទឹងរង់ចាំស្តាប់។ 

       “យ៉ាងម៉េច?” ស្ត្រីចំណាស់តឿនសំណួរទៅកាន់កូនស្រីច្បង ខ្សែភ្នែកដ៏មុតស្រួចរបស់គាត់ ញ៉ាំងឱ្យនាងត្រូវឱនមុខចុះដោយសន្សឹម។

       “រឿងបាត់ ខ្សែក ខ្សែដៃពេជ្រនេះ មិនមែនបាត់ទើបតែជាលើកទីមួយទេ ដូច្នេះហើយ..បើរុករកនៅឯហាងពេជ្រមិនឃើញ ក៏ត្រូវតែឱ្យប៉ូលិសចុះមកស៊ើបអង្កេត រិះរកក្នុងផ្ទះនេះឱ្យឃើញដែរ!” ថេអីន ស្ទុះងើបមុខវឹងយ៉ាងលឿនដូចជាព្យុះកែវភ្នែកចាប់រលីងរលោងក្រហមឆិលបីដូចជាបម្រុងហូរស្រក់ដាបដាលដោយដំណក់ឈាមយ៉ាងដូច្នេះ។

       “ម៉ាក់ថាយ៉ាងម៉េច? ម៉ាក់កំពុងតែសង្ស័យមនុស្សក្នុងផ្ទះមែនទេ? គ្រប់គ្នាពិតជាគ្មាននរណាម្នាក់ធ្វើឱ្យម៉ាក់ទុកចិត្តសោះតើមែនទេ?” នាងនិយាយព្រមទាំងរលកសំឡេងអួលដើមកស្ទើរតែបែកប្រេះដើមទ្រូងទៅកាន់គាត់ហើយ បានត្រឹមតែសំដែងការខកចិត្ត ចំពោះទង្វើរបស់ម្តាយតែប៉ុណ្ណោះ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now