ភាគ១៦៖ជុងហ្គុក ឯងកើតអី?

1.5K 106 1
                                    

     ល្ងាចដដែល

     ទើបតែឈានពេលចូលដល់ក្បាលព្រលប់ភ្លាម ខ្យល់ត្រជាក់ចាប់ធ្លាក់ចុះមកត្រសៀកផាត់ចំផ្ទៃមុខស្រឡូនដែលឈរចោលរាងតូចច្រឡឹងហាលខ្យល់ខាងក្រៅវេរង់ដាយ៉ាងរំផើយហាក់បីដូចជាមិនបានខ្វល់ចំពោះបរិយាកាសដ៏រងារសឹងតែរឹងថ្គាមនោះឡើយ។

     នៅពេលដែលឈរបានយូរបន្តិច សម្រឹបជើងធ្ងន់ៗនាំឱ្យរាងកាយធំក្រាស់រហ័សចូលមកឱបក្រសោបដងខ្លួនស្រឡូនស្រឡៅតូចស្តើងឱបជាប់ពុំលែងធ្វើឱ្យទឹកមុខដែលស្ងប់ស្ងាត់អម្បាញ់មិញញោចញញឹមស្រស់ប៉ប្រិមនិងសំដែងអាការៈកក់ក្តៅស្របពេលដែលស្នាមថើបត្រូវបានផ្អឹបជាប់ទៅនឹងថ្ពាល់ដ៏ម៉ដ្ឋខៃមួយដង្ហើមយ៉ាងវែង។

     “សឺត!!!” ជុងហ្គុក ថើប ថេយ៉ុង អស់ចិត្តទើបដាក់ទម្លាក់ចង្កាលើស្មាតូចស្រឡូន រួចសម្លឹងមើលទៅឆ្ងាយដោយស្នាមញញិមផ្អែមមួយឡើង។

     “មកឈរខាងក្រៅមិនរងារទេឬ?”

     “បានអីរងារបើមានឯងឱបនោះ?” ថេយ៉ុង ឆ្លើយរួចងាកមកចាប់ឱបក្រសោបក្រព័ទ្ធករាងក្រាស់យ៉ាងណែន ខ្សែភ្នែកមានពន្លឺព្យាយាមសម្លឹងមើលទៅក្នុងកែវនេត្រាទាំងសងនោះតាមដោយស្នាមញញិមដ៏ពិសេសមួយឡើង។

      នៅពេលដែលសម្លឹងមើលបានបន្តិច អារម្មណ៍ប្រែជាផ្លាស់ប្តូរយ៉ាងលឿនរហ័ស នៅពេលដែលជ្រាបដល់ជម្រៅចិត្តកាន់តែជ្រៅបន្តិចទៀត ទើបអាចចាប់សង្កេតឃើញពីទឹកមុខប្រែប្រួលរបស់អ្នកកំលោះវ័យក្មេង ដែលសំដែងឱ្យឃើញពីសភាពដ៏កម្សត់និងដំណក់ទឹកភ្នែកដែលហូរស្រក់ចុះមកទន្ទឹមនិងកម្សួលក្តៅងុំ បូកផ្សំទាំងចង្វាក់ដង្ហើម សម្ពាធរាងកាយដែលញ័រតតាត់ ខណៈកម្លាំងដែលមានទាំងអម្បាល់មាណប្រែជាអស់ថាមពលមួយប៉ប្រិចភ្នែក។

     “ជុង..ជុងហ្គុក..” ថេយ៉ុង ស្រែកឆោឡោបូករួមទាំងអារម្មណ៍តក់ស្លុតនិងទឹកមុខដែលបង្ហាញឱ្យឃើញភាពភិតភ័យខ្លាចបារម្ភហើយស្រែកសឹងតែបែកអាកាសកាលបើមើលឃើញច្បាស់ពីសភាពដុនដាបមួយនោះ។

     “ហ៊ឹកៗៗ ជុងហ្គុក ឯងកើតអី?” ម្តងនេះគេស្រាប់តែទន់ជង្គង់ដួលចុះដល់ឥដ្ឋ ត្របក់ភ្នែកសន្សឹមរកតែបិទម្តងៗ ដ្បិតដំណក់ឈាមចាប់ជ្រាបហូរច្រោះចេញមកដំណាលនិងទឹកភ្នែកដ៏កម្សត់បានបង្ហូរចុះមកយ៉ាងរហាម។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now