ភាគ២១៖ក្មេងចម្កួត

1.9K 93 0
                                    

     ព្រឹកថ្ងៃថ្មី
     អូយ!!!!
     ព្រលឹមមិនទាន់ឮសូរសំឡេងរំអួយ បន្លឺក្បែរត្រចៀកអ្នកដែលដេកទ្រមក់ដូចខ្មោចងាប់ ថែមទាំងហៀរទឹកមាត់កក្លាក់គួរឱ្យចង់ធាក់ថែមទៀត។

     ថេយ៉ុង លើកដៃអង្អែលស្ទាបក្បាលពោះ ស្ញូញមុខឈឺសព្វពាសពេញទាំងខ្លួនប្រាណ ត្រូវពិន័យធ្ងន់ធ្ងរកាលពីរាត្រីយ៉ាងតំណំ ក្រោកមកក៏ឈឺចុកចាប់ដូចគេវាយតំជ្រាំធាក់ទ្រោមខ្លួនទន់ឆ្អឹងល្អូក។

     “អាចង្រៃ!!!”

     “អូយ!!!” ជុងហ្គុក ស្រែកឡើងស្ទើរបែកបំពង់ កទទួលយកមួយកណ្តាប់ជើងធ្លាក់ពីលើគ្រែឮសូរតែក្តុក។

     “អ្នកប្រុសធាក់ខ្ញុំធ្វើអីនៀក?” រាងក្រាស់ស្រវាចាប់បានកន្សែងយកមករុំជាប់ចង្កេះហើយក្រោកឡើងមកអង្គុយខាងលើគ្រែសម្លឹងមើលទឹកមុខខឹងសម្បារតាមដោយភាពក្តៅក្រហាយមួម៉ៅទាំងព្រឹកព្រលឹម។

     “ឯងធ្វើស្អីខ្លះ យប់មិញនេះភ្លេចហើយអ្ហេស?” ថេយ៉ុង ស្រែកដាក់គេគំហកឮៗ សភាពរបស់គេយប់មិញនេះ មិនខុសកាលពីព្រឹកនេះឡើយ សក់ក្បាលបះកន្ទ្រីងកន្ទ្រើងដូចសំបុកមាន់ ខ្លួនជាំជាប់ស្នាមបឺតខាំ នៅមានស្នាមខ្សែរឹតលើ-ករបស់គេទៀត។

     “យប់មិញមិនដឹងស្អីចូលខ្ញុំទេ ខ្ញុំ..លែងដឹងខុស ដឹងត្រូវអស់ហើយ!” ជុងហ្គុក និយាយធ្វើដូចមនុស្សបាត់បង់ការចងចាំធ្ងន់ធ្ងរណាស់ យប់មិញគេទាំងកាចសាហាវព្រៃផ្សៃយង់ឃ្នង ចរឹកមោះមុត ដៃធ្ងន់ៗ ហើយសម្តីសម្តៅពេលនិយាយក៏ដូចជាមនុស្សពីរផ្សេងគ្នាអ៊ីចឹង។

     “យប់មិញខ្មោចឆ្កួតនិងតណ្ហាចូលឯងដឹង?” ថេយ៉ុង ច្រឡោតស្ទុះលើកដៃបម្រុងតែខោកក្បាលគេឱ្យប្រេះលលាដ៏ម្តង។

     “បែបហើយ!” គេតបទាំងសើចញឹមៗ។

     “រឹតកយើងចង់ស្លាប់..” រាងតូចលើកដៃអង្អែលស្នាមកខ្លួន ព្រមទាំងប្រឹងលេបទឹកមាត់ក៏មានអារម្មណ៍ថាឈឺពិបាកក្នុងខ្លួនណាស់ដែរ។

     “សូមទោសណា ចាំព្រឹកនេះខ្ញុំប៉ះប៉ូវមើលថែអ្នកប្រុសឱ្យបានល្អៗៗ...ល្អបំផុត!!” ថេយ៉ុង ងាកមកសម្លឹងមុខគេ ពេលឮគេហៅខ្លួនថាអ្នកប្រុស ក៏ចេះតែនឹកដល់ក្មេងកំហូចស្លូតត្រង់របស់ខ្លួនកាលពីមុន ទាំងអារម្មណ៍ដិតដាបមិនទាន់អស់ចិត្ត។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now