ភាគ៣៧៖បងនឹកអូន!

1.5K 72 0
                                    

       ប្រាំខែបន្ទាប់  
 
       ភូមិគ្រឹះ គីម

       ជុងហ្គុក នៅតែមិនព្រមបញ្ឈប់គំនិតតាមលួងលោម ថេយ៉ុង នោះទេ បើទោះបីជាក្រុមគ្រួសារត្រកូល គីម ព្យាយាមហាមឃាត់បិទសិទ្ធយ៉ាងណាក៏គេពុំបានស្តាប់បញ្ជាហើយយល់ព្រមធ្វើតាមសំណើររបស់ពួកគេដែរ។

       នៅពេលល្ងាចចេញពីធ្វើការគេតែងតែទិញផ្កានិងរបស់ខ្លះយកទៅផ្ញើភរិយាពុំដែលដាច់កន្លងមួយថ្ងៃណាឡើយ ជួនកាលថ្ងៃខ្លះក៏រវល់កក់កុញការងារខ្លាំង គេនៅតែអាចឆ្លៀតពេលមកតាមលន់តួសូមអភ័យទោសពីភរិយាជាប់លាប់រហូត។

       “ឆាប់យករបស់របរលោកទៅវិញទៅ!” ថេយ៉ុង ស្រែកហាមាត់ប្រកែកញ័របបូរមាត់រន្ថើន រាល់ថ្ងៃនេះគេតែងតែខឹងនិងរករឿងឈ្លោះគ្នាជាមួយ ជុងហ្គុក មិនដែលបានស្ងប់ចិត្តនោះទេ ថែមទាំងមិនព្រមអភ័យទោស ហើយប្រកាន់ភ្ជាប់នូវកំហឹងដែលសំងំលាក់ទុកក្នុងចិត្តអស់ពេលជាច្រើនខែ ជាច្រើនថ្ងៃ ពុំដែលបានរម្សាយចេញពីដួងចិត្តដ៏ឈឺចាប់មួយនេះបន្តិចណានោះសោះឡើយ។

       “បងនឹកអូន!” ជុងហ្គុក ស៊ូទ្រាំធ្វើមុខឆ្កែឆ្មាទោះត្រូវប្រពន្ធជេរប្រមាថតិះដៀលត្មិះដល់ជីវិតក៏គេមិនខឹងមិនប្រកាន់ទោស ហើយរក្សាភាពដឹងខុស មកទទួលយកទោសកំហុសគ្រប់សព្វបែបយ៉ាងសុខចិត្តជម្នះទាំងមុខក្រាស់ឱ្យតែបាននៅក្បែរប្រពន្ធ ត្រឹមពេល ៥ នាទីក៏គេបានអស់ចិត្តដែរ។

       “ចប់ឱ្យវាដាច់ស្រេចអស់ទៅ វាយ៉ាងម៉េច? លោកនៅមកតាមរំខានជីវិតរបស់ខ្ញុំដល់ពេលណាទៀត?” ថេយ៉ុង មិនដឹងត្រូវជេរគេយ៉ាងម៉េចទៀត ដើម្បីឱ្យប្រុសម្នាក់នេះបានភ្ញាក់រំឭកដឹងថាខ្លួនខុសនោះទេ គេពិតជាខឹងខ្លាំងណាស់ ដែលនៅតែមើលឃើញថានាយព្យាយាមតាមយីយាជីវិតរបស់ខ្លួនមិនព្រមបញ្ឈប់មួយថ្ងៃណានោះ។

       “បងមិនទាន់ចង់ចប់ ព្រោះបងនៅស្រលាញ់អូន!”

       ផាច់!!!

       “ស្រលាញ់? ការស្រលាញ់ដែលលោកមានចំពោះខ្ញុំសព្វថ្ងៃគេហៅថាស្អី លោកភិតខ្ញុំទៅមានស្រីសាហាយ នេះមែនទេដែលគេហៅថាសេចក្តីស្រលាញ់នោះ?” ជុងហ្គុក គ្រវីក្បាលហើយស្ទុះចូលទៅចាប់ចង្កេះតូចឱបរឹតជាប់ព្រមទាំងដាក់មុខផ្អឹបជាប់ស្មា ថេយ៉ុង តាមដោយការនឹកស្ទើរដាច់ខ្យល់។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now