ភាគ៤១៖កូនកំហូច

1.8K 100 2
                                    

       ១ឆ្នាំ ៦ខែ...
       ហ៊ឹកៗៗដេតឌី!!!

       អង្រឹងបញ្ជាចលនាស្រាប់តែរង្គើឡើង កាលបើឮសូរអាល្អិតតូចច្រម៉ក់ដេកយំគគ្រូកក្នុងអង្រឹងទធាក់ដៃជើងទឹកទាំងមុខក្រហមងាំង សម្រែកឮសូរដល់ផ្ទះបួនដប់ ខណៈរាងតូចក្នុងឈុតអៀមឯណេះ ប្រឹងរត់យ៉ាងត្របាញ់ជើងសឹងតែមិនដល់បន្ទប់។

       “កូនម្តាយ..ភ្ញាក់ហើយ!” ថេយ៉ុង ស្ទុះវឹងទៅចាប់កូនតូចអាយុជាងមួយខួប មកពរកណ្តៀតជាប់ចង្កេះ សឹមលើកដៃជូតដំណក់ទឹកភ្នែកថ្លាយ៉ង់ដែលហូរស្រោចថ្ពាល់ទន់រលោងម៉ដ្ឋខៃថ្នមៗបន្ថែម។

       “អាប៉ា ដេតឌីណា?”

       ចន យ៉ុងស៊ូ រ៉ូគិ ក្មេងប្រុសតូចល្អិត អាយុមួយខួបចាប់ស្រដីបានបន្តិចបន្តួចក៏សួរឡើងទាំងកែវភ្នែកឡិងឡង់សម្លឹងរកមើលអ្វីម្យ៉ាងតែបែរជាបាត់មិនឃើញស្រមោលឈឹង ទើបយំកិកកុកៗទ្រហោលាន់ឮទ្រហឹង លួងយ៉ាងណាក៏លួងមិនបាត់ គិតតែពីទទូចទាមទារនេះនុះក៏មិនត្រូវចិត្ត យំរម្ងាស់ឱ្យរាប់ម៉ោង ចាប់តាំងពីថ្ងៃរសៀល រហូតឈានចូលដល់ពេលក្បាលព្រលប់ទៅហើយ។

       “គេងទៅណាកូនណា គេងទៅឈប់យំ..” ថេយ៉ុង ល្បួងលួងលោមកូនតូចមិនបាត់ស្ងាត់យំសោះ ខំទៅឆុងទឹកដោះគោមកបំបៅហើយក៏កូនមិនព្រមបៅទៀត។

       “ទូរស័ព្ទតាមទៅហៅឪវាមក យំគាំងស្លាប់ឥឡូវហើយឱ្យតែម៉ាកៗនេះ!” លោកស្រីហ្គូហ្សិនទ្រាំស្តាប់សំឡេងចៅយំទាល់តែហឹងអស់ត្រចៀក កាលបើឃើញអាល្អិតតូចនោះ កញ្ជ្រោលធាក់ភួយយំបោកខ្លួនមិនព្រមដេកទាល់តែសោះ។

       “ដេតឌីហ៊ឹកៗ ដេតឌី!!”

       “ហ្នកឃើញទេ អញថាវារកឪវា រកឪវាមែន!” ស្ត្រីចំណាស់ពោលឡើងទាំងគ្រវីក្បាល ចូលទៅដាក់គូទអង្គុយចុះ លូកដៃទៅស្ទាបប៉ះអង្អែលខ្នងអាល្អិត តែត្រូវវាកញ្ជ្រោលស្រែកអស់សំឡេងទាំងកែវភ្នែកក្រហមងាំង ព្រមទាំងសំណើមហូរស្រក់ម៉ាត់ៗបន្ថែម។

       “មើលវា..រឹងណាស់!” លោកស្រីហ្គូហ្សិនសម្លក់មុខ ថេយ៉ុង ឱ្យថ្មែរ ឃើញកូនខ្លួនរឹងរូសមិនព្រមស្តាប់សម្តីទើបប្រញាប់ក្រោកទៅស្ទុះទាញទូរស័ព្ទយកមកចុចខលទៅរក ជុងហ្គុក ទាំងព្រលប់។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now