ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?

1.4K 88 0
                                    

      “សាច់ញាតិមិនបាច់តាមទៅ ជើងហោះហើរតែមួយគត់នៃមន្ទីពេទ្យធំក្នុងប្រទេសរុស្ស៊ីនិងមកទទួលអ្នកជំងឺដោយផ្ទាល់តែម្តង!” សម្តីគ្រូពេទ្យប្រុសម្នាក់បាននិយាយធ្វើឱ្យ ថេយ៉ុង ហាក់ឈរស្រឡាំងកាំងចំពោះពាក្យសម្តីរបស់គ្រូពេទ្យម្នាក់នោះទាំងកែវភ្នែកស្លើឡើងសស្គូស។

      “លោកនិយាយថាយ៉ាងម៉េច? ហាមសាច់ញាតិមិនឱ្យតាមទៅ ចុះថ្លៃរ៉ាប់រង់ព្យាបាល?”

      “មន្ទីពេទ្យសប្បុសធម៌!” គ្រូពេទ្យនុះនិយាយប្រាប់បានតែប៉ុណ្ណេះក៏រហ័សបញ្ចូន ជុងហ្គុក ចេញទៅយ៉ាងបន្ទាន់ ប៉ុន្តែ ថេយ៉ុង មិនអាចបណ្តោយឱ្យ ជុងហ្គុក ទៅទីនោះតែម្នាក់ឯងបានទេ ព្រោះគេមានតួនាទីត្រូវតាមមើលថែមនុស្សជាទីស្រលាញ់យ៉ាងយកចិត្តទុកដាក់។

      “អ្នកជំងឺអាចនិងស្លាប់ប្រសិនបើអ្នកប្រុសមិនព្រមស្តាប់តាមសម្តីរបស់គ្រូពេទ្យនោះ?” ថេយ៉ុង ទច់ដំណើរឈប់នឹងធ្មឹង ថែមទាំងស្រក់ទឹកភ្នែកខឹងចំពោះឫកពាគ្រូពេទ្យម្នាក់នោះដែលសំដែងអាកប្បកិរិយាមិនសមរម្យមកលើខ្លួន។

      “លោកគិតថាខ្លួនឯងជាអ្នកណា? គេជាមនុស្សដែលខ្ញុំស្រលាញ់ ហេតុអីខ្ញុំតាមទៅមិនបាន!”

      “ថេយ៍..ថេយ៍ស្ងប់ចិត្តសិនណា..ស្តាប់តាមសម្តីគ្រូពេទ្យណែនាំសិនទៅ!” ឆាងវ៉ុន ឯណេះភ័យខ្លាចតែប្អូនប្រុសខ្លួនជួបគ្រោះអាក្រក់ទេ ទើបគេប្រញាប់រត់តាមមកចាប់ហាមឃាត់ ថេយ៉ុង ដែលឆោឡោស្រែកដាក់គ្រូពេទ្យតឹងសរសៃកនាំឱ្យមុខក្រហមងាំង។

      “អ្នកជំងឺទទួលរង់សម្ពាធឈាមធ្ងន់ធ្ងរណាស់ បើអ្នកប្រុសមិនព្រមធ្វើតាមទេ ត្រៀមទទួលយកសពគេទៅធ្វើបុណ្យទៅ!”

      “អាពេទ្យចង្រៃ!”

      “ប្រញាប់ឡើង!” គ្រូពេទ្យដទៃស្រែកឡើង កាលបើឡានដែលត្រូវដឹកអ្នកជំងឺទៅកាន់ព្រលានយន្តហោះត្រូវតែទៅឱ្យទាន់ពេលជើងហោះហើរចុងក្រោយទាបភ្លឺនេះ។

      “ពេទ្យ..ពេទ្យជួយមើលថែកូនប្រុសមីងផង!”
      អ្នកស្រី ជូគីម យំអង្វរក្រុមគ្រូពេទ្យទាំងទឹកភ្នែកហូរសស្រាក់ ខណៈគ្រូពេទ្យដទៃក៏ងក់ក្បាលនិងរៀបចំលិខិតឆ្លងដែនរួមជាមួយឯកសារមួយចំនួនប្រញាប់បញ្ចូន ជុងហ្គុក ទៅព្យាបាលឱ្យបានទាន់ពេល។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now