ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ

1.8K 90 0
                                    

        “បងប្រាប់ខ្ញុំបានទេ?” ឆាងវ៉ុន ស្ងាត់សំឡេងយំ រួចងាកមកប្រសព្វនឹងផ្ទៃមុខរាបស្មើប្អូនប្រុស។

        “រឿងអី?” ជុងហ្គុក ដកខ្សែភ្នែកចេញពីផ្ទៃមុខបងប្រុសរួចក្រឡេកសម្លឹងមើលទៅឆ្ងាយ។

        “បងនិងថេយ៉ុងត្រូវជាស្អីនិងគ្នាកាលពីមុន?” ដោយឮសូរគេសួរបែបនេះ នាំឱ្យទឹកមុខបុរសជាបងចាប់ផ្តើមតប់ប្រមល់ឡើងមួយកម្រិតថែមទៀត។

        “ថេយ៉ុងនិងបងធ្លាប់ជាសង្សានិងគ្នា កាលណោះបងដូរមករករស់នៅទីក្រុងដំបូងមុនឯង បងបានចូលបម្រើការងារជាអ្នកលើកស្រានៅឯក្នុងក្លឹបកម្សាន្តមួយកន្លែង គាប់ជួន ថេយ៉ុង ក៏មកផឹករាំលេងជាមួយនឹងមិត្តជាក្រុមៗ ពួកគេក៏ហៅបងទៅផឹកកំដរ រហូតដល់បានស្គាល់គ្នា បងក៏យកអាសាឧស្សាហ៍ជូន ថេយ៍ មកផ្ទះញឹកញាប់ណាស់ ព្រោះគេផឹកស្រាស្រវឹងជោកខ្លួនរាល់ថ្ងៃ រហូតដល់ស្គាល់ចិត្តថ្លើមគ្នា គេក៏ទុកចិត្តបង ពួកយើងមានអារម្មណ៍ល្អៗជាមួយគ្នាកន្លងមក បន្ទាប់មកបងក៏ចាប់ផ្តើម ស្រលាញ់ ថេយ៍ យកចិត្តទុកដាក់មើលថែគេមករហូត ទើបដាច់ចិត្តសុំគេទាក់ទងបើកចំហទំនាក់ទំនងមួយនេះជាផ្លូវការ គ្រួសាររបស់គេក៏បានដឹង..”

        “បន្ទាប់មកយ៉ាងម៉េចទៀត?” ជុងហ្គុក ទ្រាំស្តាប់ទាំងទ្រូងចុកពើតក្រហាយខ្សាវៗ។

        “យើងក៏ឈានទៅដល់ស្នេហាស៊ីជម្រៅ ថេយ៉ុង ស្រលាញ់បងខ្លាំងណាស់ ហើយទុកចិត្តបងគ្រប់រឿង ប៉ុន្តែថ្ងៃមួយបងក៏បានធ្វើឱ្យគេខកចិត្ត ឈឺចិត្តហួសថ្លែង ស្នេហាពួកយើងក៏បានឈានទៅដល់ផ្លូវត្រូវបំបែក ក៏ព្រោះតែបងបានក្បត់គេទៅទាក់ទងបងស្រីរបស់គេ ដោយសារតែបងបានជ្រុលជ្រួសជាមួយនាង អំឡុងពេលបងបានផឹកស្រាស្រវឹងយ៉ាងខ្លាំងក្នុងពិធីជប់លៀងសម្ពោធហាងពេជ្រលោកស្រីហ្គូហ្សិនជាលើកដំបូងក្រោយមកអ្វីៗក៏ត្រូវបានលាតត្រដាង ថេយ៉ុង ចាប់ផ្តើមស្អប់បង ខ្ពើមបង ហើយក៏..”

        “បងនៅស្រលាញ់ថេយ៍ទៀតទេ?” ឆាងវ៉ុន ធ្វើមុខសោកសៅហើយក៏គ្រវីក្បាលបន្តិច។

        “ក្រៅពីប្អូនថ្លៃដ៏ល្អ បងចាត់ទុកថេយ៍លើសពីនេះមិនបានទៀតទេ!”

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now