ភាគ១២៖មុនពេលមានខ្ញុំ?

1.5K 95 0
                                    

     ថេយ៉ុង ស្រវេស្រវាចុចទូរស័ព្ទញាប់ដៃខលទៅរកអ្នកម្ខាងទៀត តែខលយ៉ាងណាក៏ខលមិនចូល ផ្ញើ Line ទៅក៏មិនឃើញតប គេប្រឹងប្រែងរិះរកគ្រប់វិធីភ្ជាប់ទំនាក់ទំនងជាច្រើនដង តែក៏មិនអាចទាក់ទងចូលដដែល។ ជុងហ្គុក បានប្តូរលេខទូរស័ព្ទថ្មីហើយ ទាំងអាខោនអីនធើណេតផ្សេងៗ គេផ្លាស់ប្តូរនិងបិទចោលទាំងអស់ ឬក៏លេងថ្មីតែមិនឱ្យនរណាស្គាល់ពីអត្តសញ្ញាណរបស់គេបានទេ។ សូម្បីតែ ហ្សិនហ៊ី ក៏មិនអាចស្គាល់បានដែរ។

     ជុងហ្គុក បានមកដាក់ពាក្យស្នើសុំចូលធ្វើការក្នុងក្លឹបកម្សាន្តមួយកន្លែង ដើម្បីច្រៀងប្តូរសំនៀងជាមួយនិងប្រាក់ខែថ្លៃគួរសម។ ទីនេះមានមនុស្សចេញចូលច្រើនៗរាល់ថ្ងៃនិងអាចរកប្រាក់បានពីធីបដែលភ្ញៀវឱ្យក៏បានដែរ។

     មិនតែប៉ុណ្ណោះកន្លែងការងារនេះ ជាកន្លែងលំដាប់ មិនមែនតូចតាចធន់ទាបឡើយ ដូច្នេះហើយការងារមុខងារនីមួយៗ តែងតែមានភាពច្បាស់លាស់ណាស់ ហើយស័ក្តិសមនិងតម្លៃទៀតផង។

      ងាកមកមើលស្ថានភាព ថេយ៉ុង ឯណេះវិញគេព្យាយាមតាមរក ជុងហ្គុក ដល់ហាងអាហារម៉ាក់របស់ខ្លួន ប៉ុន្តែនៅតែមិនឃើញទៀត ឆ្លៀតទៅរកនៅឯផ្ទះជួលចាស់ក៏មិនឃើញដែរ ឃើញតែម្ចាស់ផ្សេងដែលដូរមករស់នៅថ្មីតែប៉ុណ្ណោះ គេខ្នះខ្នែងតាមស្វែងរកគ្រប់ទីកន្លែង គ្រប់ច្រកល្ហក់ នៅក្នុងទីក្រុងនេះក៏រកមិនអាចឃើញដដែល។
     
      @ក្រុមហ៊ុនជំនួញ

      ឆាងវ៉ុន!!

      “ថេយ៍!”

      ផាច់!!!!

      ថ្ពាល់អ្នកកំលោះងាកផ្អៀងទៅម្ខាង ដោយកម្លាំងទះពេញទំហឹង។ ថេយ៉ុង ទម្លាក់ដៃចុះ ភ្នែកចាប់ផ្តើមក្រហមឆិលរកថាមិនត្រូវ បបូរមាត់ញ័រតតាត់ ខឹងកាលដែលគេចេះហាយហៃរឿងក្មេងចិញ្ចឹម បើគេមិនសរសេរអីឆ្កួតៗ ផ្ញើចូលមករញេរញៃក៏ ជុងហ្គុក មិនបាត់ខ្លួនបែបនេះដែរ។

      “លោកផ្ញើសារទៅក្រើនរំឭកខ្ញុំធ្វើអី? លោកមានសិទ្ធអីមកចេះដឹងរឿងជីវិតរបស់ខ្ញុំ?” ថេយ៉ុង ស្រែកសួរខ្លាំងៗ ខឹងយ៉ាងខ្លាំង ខឹងសឹងតែឈរមិននឹងនៅមួយកន្លែងបានឡើយ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now